PROMOTING ACCOUNTABILITY
Phoan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0049
KHI0049
|
|
Name :
ឈ្មោះ :
|
ភាន់
|
|
First Name :
នាមខ្លួន :
|
Phoan
|
|
Other Name :
ឈ្មោះផ្សេង :
|
Moeun
មឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I06702
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged 24, Present aged: 58]
«សម័យខែ្មរក្រហម អាយុ២៤ឆ្នាំ។ បច្ចុប្បន្នអាយុ៥៨ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04060507, Kampong Chhnang, Rolea Phieat, Kok Bante
០៤០៦០៥០៧ ខេត្ដកំពង់ឆ្នាំង ស្រុករលាបេ្អÃៈរ ឃុំគោកបន
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Unit B-4
អង្គភាពប៤
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Driver of embassy.
អ្នកបើកឡាននៅស្ថានទូត
|
|
Superiors :
ថ្នាក់លើ :
|
Sei, chief of fifty member unit. Vuy, deputy chief of member unit. Sarun, chief of region. Ieng Sary
សី ប្រធានកងហា, វុយ អនុប្រធានកងហា, សារុន គណៈតំបន់, អៀង សារី រដ្ឋមន្រ្ដីការបរទេស
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Chhiev, bodyguard of Ieng Sary.
ឈាវ អង្គរក្សអៀងសារី
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0049 20050521, Kang Meas village, Kok Banteay sub-district, Rolea Phieat district, Kampong Chhnang province. Interviewed by Long Dany. Notes: Interviewed with the biography owner.
ខេអេកអាយ០០៤៩ ២០០៥០៥២១ ភូមិកងមាស ឃុំគោក បន្ទាយ ស្រុករលាបេ្អÃៈរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ភាន់ ហៅ មឿន ភេទប្រុស អាយុ៥៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ភាន់ មានប្រពន្ធឈ្មោះ ស៊ីម មានកូនចំនួន៣ នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាបេ្អÃៈរ ខេត្ដកំពង់ឆ្នាំង។ ភាន់ មានឪពុកឈ្មោះ ស៊ុំ ម្ដាយមានឈ្មោះ ប៊ិន មានបងប្អូន៧នាក់។ ភាន់ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ ទី១០ឪចាស់ឱ និងធ្លាប់បានបួសជាព្រះសង្ឃនៅវត្ដកំពង់អុស បានចំនួនពីរវស្សា។ ភាន់ បានសឹកមកវិញជួយធ្វើ ស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិចាប់ កើតមានសង្គ្រាម។ ក្រោយរដ្ឋប្រហារភ្លាមឃើញមានកងទ័ពយួនវៀតណាកុងចូលមកក្នុងភូមិហើយបានដឹងថា កងទ័ពទាំងនោះមកជួយខាងយោធារំដោះខាងខែ្មរ ក្រហមនៅក្នុងពៃ្រ។ នៅឆ្នាំ១៩៧១ ភាន់ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហមដែរ។ នៅក្នុងភូមិមានចលនាខែ្មរ ក្រហមជាច្រើននិងមានកម្លាំងកងទ័ពយួនយៀកកុង ប្រហែលជា១០០នាក់ ថែមទៀត ខាងទាហានលន់ នល់ មិនឆ្លងមកចូលដល់ក្នុងភូមិទេ ទាហានខែ្មរក្រហមមាន នៅតាមទីប្រជុំជននិងមានបន្ទាយនៅក្នុងខេត្ដ។ ភាន់ បានធ្វើជាយោធាខែ្មរក្រហមអង្គការបញ្ជូនឱ្យទៅស្រុកជល គិរីក្នុងតំបន់៣១។ ភាន់ ត្រូវអង្គការបញ្ជូនឱ្យទៅសមរភូមិមុខ វាយជាមួយទាហានលន់ នល់ កាលនោះប្រធាន វរៈឈ្មោះ វុយ និងឈ្មោះ សី។ កាលនោះ ភាន់ មិនសូវជាបានឡើងវាយទេ អង្គការបានប្រើឱ្យជួយយក សំភារៈដូចជាថ្នាំពេទ្យនិងស្បៀង អាហារនិងបានដឹកគ្រាប់យកទៅឱ្យយោធានៅសមរភូមិមុខ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ភាន់ ត្រូវបានអង្គការបញ្ជូនឱ្យទៅធ្វើការងារនៅភ្នំពេញ ធ្វើការនៅក្នុង ក្រសួងការបរទេស តែ ភាន់ ជាអ្នកបើកបររថយន្ដសម្រាប់ដឹក ភ្ញៀវដើម្បីទៅជួបលោកអៀង សារី។ ជំនាន់ ខែ្មរក្រហម ដំបូងមានស្ថានទូចច្រើនដែរ តែក្រោយមកដូចជាស្ថានទូតវៀត ណាមត្រូវដកទៅវិញ ដោយសារបពា្ហា នយោបាយនិង បពា្ហាព្រំដែន។ ភាន់ នៅភ្នំពេញ ស្នាក់នៅម្ដុំផ្សារថ្មី ហើយនៅការនៅក្នុងក្រសួងការបទេស តែ មានបែកចែកជាច្រើនក្រុម ភាន់ នៅមន្ទីរឪប៤ឱ កាលនោះមានឈ្មោះ ហុង ជាប្រធាន។ ភាន់ បានបើក ឡានជូនភ្ញៀវវៀតណាម ភ្ញៀវអេស្ស៊ីប ភ្ញៀវចិន មានកូរ៉េខាងជើង មានឡាវ មានគុយបា ជាដើម។ ភ្ញៀវ ទាំងអស់ដែល មកទស្សនានៅប្រទេសយើង ភាគច្រើននៅជួបប្រជុំជាមួយ លោកអៀង សារី ជួនណាមាន លោកនួន ជា និងលោកខៀវ សំផន មិនសូវបានឃើញលោកប៉ុល ពត ទេ។ នៅក្នុងក្រសូងការបទេស មាន អាហារមួយថៃ្ងពីរពេល តែហូបបានឆែ្អត តែនៅក្នុងក្រសួង ការបរទេសក៏មានមនុស្សបាត់ខ្លួនដែរ។ នៅឆ្នាំ១៩ ៧៩ ភាន់ បានរត់ចូលពៃ្រជាមួយកម្មាភិបាលខែ្មរក្រហម ឡើងភ្នំចុះភ្នំ ទៅដល់ព្រំដែនថៃ រហូតដល់ឆ្នាំ១៩៨០ បានរកផ្លូវចុះមក ស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”