Document thumbnail
Personal Info
ID: KSI0050
Name
ឈ្មោះ
Voeun Roeun
វឿន រឿន
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I01365
Source Interview
KSI0050 20051213, Tuol Reusei village, Kraing Ampel sub-district, Samrong district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Loch Voeun, 39, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៥០ ២០០៥១២១៣ ភូមិទួលប្ញស្សី ឃុំក្រាំងអំពិល ស្រុកសំរោង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ ឡុច វឿន អាយុ ៣៩ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Date of Birth
[Present aged: 39]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្នអាយុ ៤០ ឆ្នាំ»
Home Village
050704??, Kampong Speu, Samrong Tong, Kraing Ampel
ទីកន្លែងកំណើត
០៥០៧០៤??ខេត្ដកំពណង់ស្ពឺ ស្រុកសំរោងទង ឃុំក្រាំងអំពិ
Join KR
1978????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៨????
Reason to Join KR
Was forced to join the revolution.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ចូលបដិវត្ដន៍ដោយសាតែគេបង្ខំ។
DK ORG Unit 75-79
6 Makara hospital
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពពេទ្យ ៦ មករា
KR Rank(1975-79)
Medical woman
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
នារីពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
វឿន ហៅ រឿន ភេទស្រី អាយ៤០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ វឿន មានប្ដីឈ្មោះ វ៉ាន់ សព្វថៃ្ងមានកូនចំនួន ៤នាក់ ប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិទួលឫស្សី ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ វឿង មានឪពុកឈ្មោះ ញូ៉ ម្ដាយឈ្មោះ ពន់ មានបងប្អូនបីនាក់។ វឿង មិនបានរៀនសូត្រទេ ពេលធំពេញ វ័យចូលរៀនប្រទេសជាតិកើតមានសង្គ្រាម ម្ខាងខាងកម្លាំងចលនាខែ្មរក្រហមក្នុងពៃ្រម្ខាងខាងទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានបញ្ជូនឱ្យទៅធ្វើកាងារនៅក្នុងកងចល័តមិន បានរស់នៅជួបជុំជាមួយឪពុកម្ដាយបងប្អូនទេ។ វឿង នៅក្នុងកងចល័តឃុំស្គុះ ភូមិដូនអាត់ ចល័តគ្រប់តែឃុំ ហ្នឹង អង្គការចាត់តាំងឱ្យរែកដី លើកទំនប់ជីកប្រឡាយមានមនុស្សរាបរយ នាក់ បើអង្គការដាក់ផែនការឱ្យលើកដី ចំនួនប៉ុន្មានម៉ែត្រយើង ត្រូវខំធ្វើឱ្យហើយ ព្រោះធ្វើមិនហើយខ្លាចអង្គការយកទៅវាយ ចោលឬយកទៅកសាង។ ប្រធានកងចល័តឈ្មោះ វឿង ដែរ ធ្វើការងារធ្ងន់តែគ្មានរបបអាហារគ្រប់គ្រាន់ទេ ហូបតែបបរ។ នៅឆ្នាំ១៩ ៧៨ អង្គការបានចុះមកជ្រើសរើសយកនារីមួយចំនួននៅ ក្នុងកងចល័តឱ្យទៅធ្វើការងារនៅភ្នំពេញ។ ពេលនោះ ប្រធានកងចល័តបានប្រាប់អង្គការថា មិត្ដនារី វឿង មានប្រវត្ដិរូបល្អ ពេលនោះអង្គការហៅឡើងឡានជាមួយ នារីកងចល័ត មួយចំនួនទៀត។ វឿង បានមកដល់ភ្នំពេញ អង្គការបញ្ជូនមក ឱ្យធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦ មករា នៅជិតវត្ដភ្នំ។ វឿង បានហូបចុកគ្រប់គ្រាន់មានទាំងសាច់ជ្រូក កាលនៅកងចល័ត គ្មានអាហារគ្រប់គ្រាន់ គ្មានម្ហូបឆ្ងាញ់។ វឿង ធ្លាប់បានទទួល ភ្ញៀវចិននិងលោកខៀវ សំផន អៀង សារី នៅស្ដាតនិងក្នុងវាំង មាន លោកខៀវ សំផន នៅក្នុងវាំង។ បន្ទាប់មកទៀត វឿង ត្រូវបានអង្គការឱ្យរៀនមុខវិជា្ជពេទ្យដែលមានជនជាតិ ជាអ្នកបង្រៀន មានអ្នកបកប្រែខែ្មរ តែពេទ្យនារីកេ្មងៗភាគ ច្រើនមិនចេះអក្សរទេ អង្គការអនុញ្ញាតឱ្យត្រឹមលាង របួសនិង ចាក់ថ្នាក់ឱ្យអ្នកជំងឺ បើជំនាញវះកាត់មានវិជ្ជបណ្គិតខែ្មរនិងជន ជាតិចិន។ នៅឆ្នាំ១៩៧៨ មានយោធា រងរបួសដោយសារ គ្រាប់កាំភ្លើងពេលសង្គ្រាមជាមួយប្រទេសវៀតណាម ដឹកយកមកពីភូមិភាគបូព៌ា។ នៅឆ្នាំ ១៩៧៩ វឿង និងកម្មាភិបាលខែ្មរក្រហមបាននាំគ្នាឡើងរថភ្លើងជាមួយអ្នកជំងឺរហូតដល់ខេត្ដបាត់ដំបង បាននាំ គ្នាចុះបន្ដដំណើរទៅទៀត ពីណាទៅមិនរួចទុកចោល។ វឿន រត់ចូលពៃ្រមិនយូរប៉ុន្មានក៏ រកផ្លូវត្រឡប់មកស្រុក កំណើតវិញ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា