Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0056
KHI0056
ឈ្មោះ :
កង ម៉ូត
Last Name :
Kang
First Name :
Maut
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K07543
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៩ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04070401, Kampong Chhnang, Sumaki Meanchey, Peam,
០៤០៧០៤០១ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំពា
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0056 20050503, Pon village, Peam sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Phann Sochea. Notes: Interviewed with his father named Chey Chun, 67.
ខេអេកអាយ០០៥៦ ២០០៥០៥០៣ ភូមិពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយបងប្រុស ជៃ ជន អាយុ៦៧ឆ្នាំ។
សេចក្ដីសង្ខេប :
កង ម៉ូត ភេទប្រុស អាយុ២៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ជៃ ជន អាយុ៦៧ឆ្នាំ ត្រូវជាបងប្រុស។ ម៉ូត មានឪពុកឈ្មោះ ទុយ ជៃ ម្ដាយឈ្មោះ គីង ឪម្ដាយក្រោយឈ្មោះ ម៉ី ចិនឱ មានបងប្អូនមានបងប្អូន៩ នាក់មានស្រុកកំណើតនៅភូមិ ពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ម៉ូត ធ្លាប់រៀនសូត្រ អក្សរសាស្រខែ្មរនិងបានបួសជាព្រះសង្ឃនៅវត្ដស្រែអណ្ដូង។ ម៉ូត ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ និងបន្ទាប់មកបានរៀបការប្រពន្ធ ឈ្មោះ ស៊ឹម រឿន និងមានកូនប្រុសម្នាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានចលនាខែ្មរក្រហមចូលមកឃោសនានៅ ក្នុងភូមិរហូត ដល់ឆ្នាំ១៩៧២៧៣ កម្លាំងខែ្មរក្រហមចូលពេញភូមិតែម្ដង ខាងទាហានលន់ នល់ លែងហ៊ានចូល មកក្នុងភូមិហើយ។ នៅឆ្នាំ១៩៧២ ម៉ូត បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ដោយសារមានការឈឺ ចាប់និងទាហានលន់ នល់ សម្លាប់ម្ដាយឈ្មោះ គីង។ ម៉ូត បានចូលធ្វើជាយោធាខែ្មរក្រហមនៅតំបន់៣១ បន្ទាប់អង្គការបញ្ជូនទៅសមរភូមិមុខវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាចក៏មិនឃើញឈ្មោះ ម៉ូត មកលេងស្រុកកំណើតវិញដែរ បាត់រហូតមកដល់ពេលនេះ។ បើតាម ប្រវត្ដិរូប កង ម៉ូត ជាប្រធានវរសេនាធំនៅក្នុងកងពល៨០១ ហើយអង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨ មកដាក់ នៅមន្ទីរស២១។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា