Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0030
PVI0030
Name :
ឈ្មោះ :
ទេព លុន
Last Name :
នាមត្រកូល :
Tep
First Name :
នាមខ្លួន :
Lun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00291
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 44]
«សម័យខែ្មរក្រហម អាយុ ៤៤ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
14030611, Prey Veng, Kampong Trabek, Kok Khcak, Pr
១៤០៣០៦១១, ខេត្ដពៃ្រវែង ស្រុកកំពង់ត្របែក ឃុំគោខ្ចក
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0030 20050704, Prey Snuol village, Kok Khcak sub-district, Kampong Trabek district, Prey Veng province. Interviewed by Sok Vannak. Notes: Interviewed with Tep Sun,f,74, older sister.
ភីវីអាយ០០៣០ ២០០៥០៧០៤, ភូមិពៃ្រស្នួល ឃុំគោគខ្ចក ស្រុកកំពង់ត្របែក ខេត្តពៃ្រវែង។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ទេព ស៊ុន ភេទស្រី អាយុ៧៤ឆ្នាំ ត្រូវជា បងស្រី។
Summary :
សេចក្ដីសង្ខេប :
ពេទ លុន ភេទប្រុស អាយុ៤៤ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទេព ស៊ុម មានអាយុ៧៤ឆ្នាំ ត្រូវជាបង ស្រី។ លុន មានឪពុកឈ្មោះ ពេទ នេន ម្ដាយឈ្មោះ អ៊ុន មានបងប្អូន៤នាក់ មានស្រុកកំណើតនៅ ភូមិពៃ្រ ស្នួល ឃុំគោកខ្ចក ស្រុកកំពង់់ត្របែក ខេត្ដពៃ្រវែង។ លុន ធ្លាប់រៀនសូត្របានច្រើនដែរ ហើយមានបំណង បួសជា ព្រះសង្ឃទៀត តែដោយសារមានជីវភាពខ្វះខាត ណាមួយម្ដាយស្លាប់ចោល ឪពុកមានប្រពន្ធក្រោយ ទៀតរស់នៅជាមួយបងស្រី។ លុន ជាមួយបងស្រីឈ្មោះ ស៊ុម បានទៅរកឪពុកមានប្រពន្ធក្រោយនៅកោះតា អូក ខេត្ដពៃ្រវែង ពេលទៅរកឪពុកមានដំណងចង់សុំជីពរដើម្បីបួសជាព្រះ
សង្ឃដល់ពេលទៅដល់មិនបានបួសបែរ ជារកប្រពន្ធរស់នៅទីនោះ តែម្ដងទៅ រហូតមានកូនមួយដោយសារពិបាករកស៊ីពេកក៏នាំ ប្រពន្ធកូនទៅរស់នៅខេត្ដ បាត់ដំបង។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារ មានសង្គ្រាមពិបាកធ្វើដំណើរតាម ផ្លូវត្រឡប់មក ស្រុកកំណើតវិញ ក៏រស់នៅខេត្ដបាត់ដំបងរហូត ទៅ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ក៏ គ្មានឃើញបានទទួលដំណឹងអ្វីទាំងអស់បាត់រហូតដល់សព្វថៃ្ងនេះ។ នៅឆ្នាំ១៩៧៩ ប្រទេសជាតិរួចផុតពីរបបខែ្មរ ក្រហមក៏មិនឃើញ នាំប្រពន្ធកូនមកវិញដែរ។ បន្ទាប់មកទៀតមិនដឹងជាឆ្នាំប៉ុន្មានទេ យូរមែនទែន មានដំណឹងថា ប្រពន្ធកូនឈ្មោះ លុន សព្វថៃ្ងរស់ នៅខេត្ដបាត់ដំបង។ ពេលនោះបងស្រីឈ្មោះ ស៊ុម បានធ្វើដំណើរ ទៅរកបាន ជួបប្រពន្ធមែន ក៏សួរនាំរកឈ្មោះ លុន ប្រពន្ធប្រាប់ថា អង្គការហៅយកទៅរៀនសូត្រមិនបានចាំទេ ព្រោះ រវល់កើតទុក្ខ។ បើតាមប្រវត្ដិរូប ពេទ លុន មានឋានៈជាប្រធានសហករណ៍ អង្គការចាប់ខ្លួននៅភូមិភាគពា យ័ព្យនៅឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា