Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0035
PVI0035
Name :
ឈ្មោះ :
គង់ ជុំ
Last Name :
នាមត្រកូល :
Kong
First Name :
នាមខ្លួន :
Chum
Other Name :
ឈ្មោះផ្សេង :
Vong
វង់
Status :
ស្ថានភាព :
Died
ស្លាប់
CBIO ID :
លេខ CBIO :
I01215
Gender :
ភេទ :
Male
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៤១។
Home Village :
ភូមិកំណើត/ទីលំនៅ :
14050701, Prey Veng, Mesang, Svay Chrum, Preah And
១៤០៥០៧០១, ខេត្ដពៃ្រវែង ស្រុកមេសាង ឃុំស្វាយជ្រុំ ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរ២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0035 20050726, Preah Andaung village, Svay Chrum sub-district, Mesang district, Prey Veng province. Interviewed by Sok Vannak. Notes: Interviewed with Khim San,f,56,wife. She said Chum was ordained at Ampil Tau pagoda. He joined the revolution in 1970. In 1975 he was a chief of Kh-policy. He was arrested and died.
ភីវីអាយ០០៣៥ ២០០៥០៧២៦, ភូមិព្រះអណ្តូង ឃុំស្វាយជ្រំុ
ស្រុកមេសាង ខេត្តពៃ្រវែង។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ខឹម សាន ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធ។ គាត់និយាយថា ជុំ ធ្លាប់បួសរៀននៅវត្តអំពិល ទោ។ គាត់ចូលបដិវត្តតាំងពីឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៥ គាត់ធ្វើជាប្រធាននយោបាយឪឃឱ។ គាត់ត្រូវបានចាប់ខ្លួនយក ទៅ ហើយនឹងត្រូវបានសម្លាប់។
Summary :
សេចក្ដីសង្ខេប :
គង់ ជុំ ហៅ វង់ ភេទប្រុស កើតឆ្នាំ១៩៤១ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ខឹម សាន អាយុ៥៦ឆ្នាំ ត្រូវជា ប្រពន្ធ។ ជុំ មានឪពុកឈ្មោះ ឈួន សាង ម្ដាយឈ្មោះ គង់ រឿន មានស្រុកកំណើតនៅភូមិព្រះអណ្ដូង ឃុំ ស្វាយជ្រំ ស្រុកមេសាង ខេត្ដពៃ្រវែង។ ជុំ ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនបានបួសជា ព្រះសង្ឃបានចំនួនបីវស្សាទៀត បានសឹកមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៥៥ ជុំ បានរៀប ការប្រពន្ធឈ្មោះ ខឹម សាន ប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាមជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧០ ហ្នឹងដែរ ជុំ បានស្ម័គ្រចិត្ដ ចូលបម្រើចលនា ខែ្មរក្រហម មុនដំបូងធ្វើការងារនៅតាមភូមិឃុំ។ នៅឆ្នាំ១៩៧១ អង្គការបានបញ្ជូនឱ្យទៅធ្វើ ជាយោធាតំបន់២៤ ភូមិភាគបូព៌ា បន្ទាប់គាត់ធ្លាប់មកលេងស្រុកកំណើតវិញ ហើយបានប្រាប់ថា អង្គការបាន បញ្ជូនទៅធ្វើការងារខាងស្រុករមាសហែក ខេត្ដស្វាយរៀង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច ជុំ បានត្រឡប់មកធ្វើជាយោធានៅនៅខេត្ដស្វាយរៀង។ ជុំ បានយកប្រពន្ធកូនឱ្យមករស់នៅជាមួយគ្នា អង្គការចែកផ្ទះឱ្យ នៅក្នុងខេត្ដស្វាយរៀង។ ជុំ មានឋានៈជាប្រធានអនុសេនាតូច កាន់ខាងស្នងការនយោបាយ ហើយមានកងការពារឈ្មោះជួន ឈ្មោះម៉ុត ហើយពេទ្យចាំព្យាបាលជំងឺឈ្មោះ ឃន ហើយមាន ស្មៀនឈ្មោះ រិន នៅប្រចាំការជាអចិៃន្រ្ដយ៍ជាប់រហូត។ នៅឆ្នាំ១៩៧៧៧៨ មានរឿងរ៉ាវជាច្រើនខាងមជ្ឈិមចុះមកហៅ កម្មាភិបាលភូមិភាគបូព៌ាទៅរៀនសូត្របាត់ខ្លួនរហូត។ មានថៃ្ងមួយមានសំបុត្រមកហៅប្ដីឈ្មោះ គង់ ជុំ ហៅ វង់ ពេលនោះប្រពន្ធឈ្មោះ សាន បានប្រាប់ប្ដីថា បងអើយបើអង្គ ការហៅទៅរៀនសូត្រពិតជាចាប់ខ្លួនហើយ ពេលនោះប្ដីបាន តមាត់ប្រពន្ធវិញថា ឯងកុំចេះតែនិយាយចឹង យើងអត់មានបាន ក្បត់អង្គការទេ អង្គការចាប់តែ អ្នកក្បត់ទេ យើងមានក្បត់ឯណា។ ជុំ បានធ្វើដំណើរទៅជាមួយកងការពារនិងកូនបង្កើតពីរនាក់ នៅជាមួយឪពុក ដែរ ស្រាប់តែសែ្អកឡើងឃើញកូនមកវិញ បាត់តែប្ដីឈ្មោះ ជុំ និងកងការពារ។ បន្ទាប់មកទៀតមានកម្មាភិ បាលមកប្រជុំគ្នានៅលើផ្ទះ ពេលនោះ សាន ក៏បានលបស្ដាប់ដឹងថា ប្ដីគាត់អង្គការចាប់ខ្លួនហើយ ចុះប្រពន្ធកូន គិតយ៉ាងម៉េច? ពេលនោះមានកម្មាភិបាលខែ្មរក្រហមនៅក្នុងពេលប្រជុំនិយាយថា ឱ្យប្រពន្ធកូនទៅរស់នៅតាម សហករណ៍វិញទៅ ពេលនោះមាន កម្មាភិបាលចុះមកប្រាប់ថា បងជុំ អង្គការផ្លាស់ឱ្យទៅធ្វើការងារ កនែ្លងផេ្សង បងឯងកុំមានសត្ដិអារម្មណ៍អី បងទៅភូមិស្រុកវិញ រស់នៅតាមសហករណ៍វិញចុះ។ ពេលនោះ សាន ដឹង ច្បាស់ថា ប្ដីឈ្មោះ ជុំ ហៅ វង់ អង្គការសម្លាប់ហីយ។ សាន បាននាំប្រពន្ធ កូនមករស់នៅតាមសហករណ៍វិញ មិនបានប៉ុន្មានផង អង្គការ ជម្លៀសទៅរស់នៅខេត្ដពោធិសាត់ រស់នៅវេទនាស្លាប់ឪពុក ម្ដាយបងប្អូន។ នៅឆ្នាំ ១៩៧៩ សាន បានរស់ជាមួយកូនៗ ត្រឡប់មកស្រុកកំណើតវិញ បាត់តែប្ដីមិនឃើញរហូត មកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា