Document thumbnail
Personal Info
ID: KSI0053
Name
ឈ្មោះ
Ty Pon Phim
ទី ប៉ុន ភឹម
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I10095
Source Interview
KSI0053 20051220, Thmei village, O sub-district, Phnom Sruoch district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Long Khim, wife.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៥៣ ២០០៥១២២០ ភូមិថ្មី ឃុំអូរ ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សម្ភាសដោយឡុង ដានី។ កំណត់សំ គាល់ៈ ជួបជាមួយ ឡុង ឃីម ត្រូវជា ប្រពន្ធ។
Date of Birth
[KR aged: 39]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ៣៩ ឆ្នាំ»
Home Village
050607??, Kampong Speu, Phnom Sruoch, O, Thmei
ទីកន្លែងកំណើត
០៥០៦០៧??ខេត្ដកំពង់ស្ពឺ ស្រុកភ្នំស្រួច ឃុំអូរ ភូមិថ
Join KR
1968????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៦៨????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពអ្នកទោសមន្ទីរស២១ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកទោស
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
តាម៉ុក។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ទី ប៉ុន ហៅ ភឹម ភេទប្រុស អាយុ៣៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ ប៊ុន ឃឹម អាយុ៦៨ឆ្នាំត្រូវជា ប្រពន្ធ សព្វថៃ្ងមានកូន ចំនួន៥នាក់ ស្លាប់ពីរនៅសល់៣នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិថ្មី ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកណ្ដាល។ ប៉ុន មានឪពុកឈ្មោះជុក ទី ម្ដាយឈ្មោះ យិន រឿង។ ប៉ុន ធ្លាប់រៀន សូត្រ បានខ្ពស់ ពេលឈប់រៀនមកជួយធ្វើស្រែឪពុកម្ដាយ បន្ទាប់មកឪពុកម្ដាយរៀបការឱ្យ។ នៅឆ្នាំ១៩៦៨ ប៉ុន បានចូលចល័តខែ្មរក្រហមក្នុងពៃ្រជាមួយក្រុមតាម៉ុក អស់ជាច្រើនខែបានមកផ្ទះម្ដងៗតែពេលយប់ទេ។ នៅឆ្នាំ ១៩៧០ ពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម ប៉ុន បានមកលេងផ្ទះ នៅយប់ ប្រពន្ធតែងតែ និយាយឃាត់ ប៉ុន មិនឱ្យទៅវិញ តែប៉ុន ប្រាប់ថា មិនបានទេ មានប្រជាជនជាច្រើន កំពង់តែចូលរួមចលនារំដោះជាតិ។ ពេលក្រោយមកទៀតខាងទាហានលន់ នល់ ចេះតែមកសួររកប្ដី ឈ្មោះ ប៉ុន តែ ឃឹម តែងតែប្រាប់ថា មិនបានដឹងទេ ក៏ចេះតែរួចខ្លួនរហូត នៅភូមិនេះក្លាយជាតំបន់រំដោះខាងទាហានលន់ នល់ លែងចូលមកបាន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ប៉ុន បានឡើងឋានៈជា ប្រធានកសិដ្ឋានតំបន់៣២ ក្រោយមកទៀតកម្មាភិបាលខែ្មរក្រហមចេះតែបាត់ខ្លួនជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៦ ប៉ុន ក៏អង្គការហៅយកទៅរៀនសូត្របាត់ ដំណឹង រហូតមិនឃើញមកសោះរហូតដល់សព្វថៃ្ងនេះ។ បើតាមប្រវត្ដិ រូប ប៉ុន អង្គការចាប់ខ្លួនយកមកដាក់នៅមន្ទីរស២១ ភ្នំពេញ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា