Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0053
KHI0053
Name :
ឈ្មោះ :
ហែម ហឿង
Last Name :
នាមត្រកូល :
Hem
First Name :
នាមខ្លួន :
Hoeung
Other Name :
ឈ្មោះផ្សេង :
Phal
ផល
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01731
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged 8, Present aged: 44]
«សម័យខែ្មរក្រហម អាយុ៨ឆ្នាំ។ បច្ចុប្បន្នអាយុ៤៤ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
04080801, Kampong Chhnang, Tuk Phos, Tuol Khpos, R
០៤០៨០៨០១ ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំទួលខ្ពស់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យ៦មករា។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical.
ពេទ្យ
Subordinates :
ថ្នាក់ក្រោម :
En, chief of village.
អេន ប្រធានភូមិ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0053 20050519, Roka Torng village, Tuol Khpos sub-district, Tuk Phos district, Kampong Chhnang province. Interviewed by Ra Chhayrann and Sarin Vireak. Notes: Interviewed with the biography owner.
ខេអេកអាយ០០៥៣ ២០០៥០៥១៩ ភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ រ៉ា ឆៃរ៉ាន់ និង សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ហែម ហឿង ហៅ ផល ភេទស្រី អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ហឿង មានឪពុកឈ្មោះ ហួន ម្ដាយ ឈ្មោះ វ៉ន មានបងប្អូនចំនួន៥ នាក់ មានស្រុកកំណើតនៅភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ ហឿង ធំដឹកក្ដីល្មមចូលរៀន ទទួលប្រទេស ជាតិកើតមានសង្គ្រាមក៏មិនបានរៀនសូត្រ ព្រោះគ្មានពីណាមក បង្រៀន ណាមួយសាលានៅឆ្ងាយ។ នៅឆ្នាំ១៩៧៣ ហឿង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាម រយៈឈ្មោះ វុធ។ ហឿង កាលនោះនៅតូចអាយុប្រហែលជា៨ទៅ៩ឆ្នាំ អង្គការចាត់តាំងឱ្យឃ្វាលគោនិងដើរ លើកទំនប់ជីកប្រឡាយជាមួយ កុមារនៅក្នុងភូមិរកាទងជាច្រើននាក់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច អង្គការបានជ្រើសរើស ឱ្យមកធ្វើការងារនៅខេត្ដកំពង់ឆ្នាំង បែកចេញពីឪពុកម្ដាយ។ ហឿង អង្គការចាត់តាំងឱ្យចុះលើកទំនប់ជីកប្រឡាយដូច នៅក្នុងភូមិដែរ តែមកទីនេះមានកម្លាំងយុវជនយុវនារីរាប់រយ នាក់ដើរធ្វើការងារចល័តគ្រប់កនែ្លង ហើយគ្មានអាហារហូបចុក គ្រប់គ្រាន់ បើធ្វើការងារវិញ សឹងថា គ្មានពេល សម្រាក ជួនណាពេលយប់ក៏ធ្វើការងារដែរ។ នៅឆ្នាំ១៩៧៧ អង្គការជ្រើសរើសនារីជាច្រើនឱ្យទៅធ្វើការងារ នៅភ្នំពេញ។ ហឿង គិតថា ឪពុកម្ដាយក៏មិនបានដឹងដែរ ពេលមកដល់ភ្នំពេញ អង្គការឱ្យស្នាក់នៅម្ដុំរ៉ារថភ្លើង មួយរយៈពេលខ្លី ហើយអង្គការ
បញ្ជូនមកមន្ទីរពេទ្យ៦មករា ជិតវត្ដភ្នំ។ ហឿង មិនចេះអក្សរ មួយតួសោះ អង្គការងារចាត់តាំងឱ្យចូលបម្រើការងារនៅក្នុង មន្ដីរពេទ្យ តែមុនដំបូងអង្គការចាត់តាំងឱ្យដើរបោសសម្អាតនៅ ក្នុងទីធ្លាមន្ទីរពេទ្យនិងសម្អាតបន្ទាប់ តែពេលនោះមានអាហារ ហូបចុកគ្រប់គ្រាន់ មានសប្បាយខ្លះមិនសូវនឹកផ្ទះ។ ហឿង នៅក្នុងមន្ទីរពេទ្យមិនយូរប៉ុន្មាន អង្គការចាត់តាំងឱ្យចូលរៀន អក្សរខែ្មរនិងធ្វើការងារផង។ នៅឆ្នាំ១៩ ៧៨ ហឿង ឃើញមានយោធាជាច្រើនបញ្ជូនមកពីព្រំដែនវៀតណាម ដោយសារប្រទេសយើងមានសង្គ្រាមជា មួយប្រទេសវៀតណាម។ ហឿង ពេលនោះបានក្លាយខ្លួនជាអ្នកដើរលាងរបួសឱ្យ យោធានិងបានដើរចាក់ថ្នាំម្ដង ម្កាល តែភាគច្រើនបានត្រឹម លាងអ្នករបួស រុំរបួស។ នៅឆ្នាំ១៩៧៩ ហឿង បានឡើង រថភ្លើងជាយោធាមាន របួសរហូតមកដល់ខេត្ដបាត់ដំបង បានរត់ចែកផ្លូវគ្នារៀងៗខ្លួន ពីណាចង់ទៅណាក៏បាន។ ហឿង ដោយសារតែ ខ្លាចវត្ដមានកងទ័ពវៀតណាម បានរត់ភាសខ្លួន ទៅដល់ទឹកដីថៃ បន្ទាប់មកបានរត់មករកស្រុកកំណើតវិញនៅដើម ឆ្នាំ១៩៨០។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញយោធាខែ្មរក្រហមរបួសពិការជាច្រើនមកដេកសម្រាកព្យា
បាលនៅមន្ទីរពេទ្យ៦មករា។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា