Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0042
PVI0042
ឈ្មោះ :
ហឹម យ៉ាម
Last Name :
Him
First Name :
Yam
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I00159
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៣៣។
Home Village :
ភូមិកំណើត/ទីលំនៅ :
14091105, Prey Veng, Preah Sdech, Senarech Otdam,
១៤០៩១១០៥, ពៃ្រវែង ព្រះសេ្ដច សេនារាជឧត្ដម ស្នាយព្រឹ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0042 20050630, Snay Prim village, Senareach Otdam sub-district, Preah Sdech district, Prey Veng province. Interviewed by Sok Vannak. Notes: Interviewed with Him Keang,m,51,nephew.
ភីវីអាយ០០៤២ ២០០៥០៦៣០, ភូមិស្នាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះសេ្តច ខេត្តពៃ្រវែង។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ហឹម គាង ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវជាក្មួយប្រុស។
សេចក្ដីសង្ខេប :
ហឹម យ៉ាម ភេទប្រុស កើតឆ្នាំ១៩៣៣ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ ហឹម គាង អាយុ៥១ឆ្នាំ ត្រូវជាក្មួយ ប្រុស។ យ៉ាម មានឪពុកឈ្មោះសំ ហឹម ម្ដាយឈ្មោះ អែន អាយ មានបងប្អូន២នាក់ មានស្រុកកំណើត នៅភូមិស្នាយព្រឹម ឃុំសេនារាជឧត្ដម ស្រុក ព្រះសេ្ដច ខេត្ដពៃ្រវែង។ យ៉ាម មានប្រពន្ធឈ្មោះ ប្រាជ ង៉ាន់ មានកូនចំនួន៦នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ យ៉ាម បានចូលពៃ្រចោលប្រពន្ធកូន ចូលជាចលនាសម្ងាត់ តាំងពី ជំនាន់ឥស្សរៈមិនសូវឃើញមកផ្ទះទេ។ នៅឆ្នាំ១៩៧០ ពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាមបានឃើញគាត់ចេញមុខចេញមាត់មករស់នៅក្នុងភូមិឃុំ កាលនោះក្រុមគាត់មាន ឈ្មោះ តាសិលា តាយ៉ុង និងតាឈូក ជាគណៈតំបន់។ នៅឆ្នាំ១៩៧១ យ៉ាម មានឋានៈជាប្រធាន សេដ្ឋកិច្ច ស្រុកពាមរក៍។ នៅឆ្នាំ១៩៧៣ យ៉ាម បានឡើងធ្វើជា ប្រធានវរសេនាធំ ប្រចាំតំបន់២៤ ហើយកាលនោះ យ៉ាម បានយកឈ្មោះ គាង ត្រូវជាក្មួយមកធ្វើជាអង្គរក្សផ្ទាល់តែម្ដង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច យ៉ាម នៅមានឋានៈធំនៅក្នុងតំបន់២៤ ហើយធ្លាប់មានទំនាក់ទំនងជា មួយប្រទេសវៀតណាម ជាញឹកញាប់ យ៉ាម តែងតែប្រើឈ្មោះ គាង ឱ្យទៅយកសំបុត្រទៅប្រទេសវៀតណាមជាបន្ដបន្ទាប់។ យ៉ាម យូរៗម្ដងទៅប្រជុំនៅគណៈមជ្ឈិមជាមួយឈ្មោះ តាយ៉ុង តាឈូក ឡើងទៅភ្នំពេញ។ នៅឆ្នាំ១៩៧៦ ខាង គណៈមជ្ឈិមមកហៅ កម្មាភិបាលខែ្មរក្រហមជាច្រើនជាង១០នាក់ សុទ្ធតែមានឋានៈ ខ្ពស់នៅក្នុងតំបន់រួមមាន ឈ្មោះ តាឈូក តាក្រូច តាម៉ិក តាសិលា តាយ៉ាម ឡើងឡានស៊ីប ទៅបាត់អស់មិនឃើញត្រឡប់មកវិញទេ។ គាង មានឋានៈជាកងការពារជានិរសា អង្គការចាប់ខ្លួនមកដាក់គុក នៅវាលតាប្រ៉ុញពាក់កណ្ដាលឆ្នាំ១៩៧៧។ មានមនុស្សរាប់រយ នាក់ អង្គការយកមកដាក់គុក តែក្រោយមកឱ្យអ្នកទោសទាំង នោះចុះធ្វើស្រែដូចជាប្រជា ជនដែរ គ្មានអាហារហូបចុករគប់ គ្រាន់និងគ្មានសិទ្ធមកផ្ទះវិញទេ។ គាង ថា អ្នកជាប់ទោសជាមួយ គ្នាមានចំនួន ៥៦នាក់ អង្គការយកទៅសម្លាប់ចោលខ្លះ នៅឆ្នាំ១៩៧៩ នៅសល់ចំនួន២៣នាក់។ ដោយឡែកឪពុកមា ឈ្មោះ យ៉ាម អង្គការចាប់ខ្លួនទៅមិនឃើញត្រឡប់មកវិញទេ បាត់ខ្លួនរហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា