PROMOTING ACCOUNTABILITY
Em Nat
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PVI0043
PVI0043
|
|
Name :
ឈ្មោះ :
|
ឯម ណាត
|
|
Last Name :
នាមត្រកូល :
|
Em
|
|
First Name :
នាមខ្លួន :
|
Nat
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I01195
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
14010101, Prey Veng, Ba Phnom, Boeng Preah, Angkra
១៤០១០១០១, ពៃ្រវែង បាភ្នំ បឹងព្រះ អង្គ្រង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាខាងសង្គមកិច្ច ភូមិភាគបូព៌ា ពៃ្រវែង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ពៃ្រវែង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
សោ ភឹម។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
ចៅ ប្រសិទ្ធ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PVI0043 20050623, Angkrang village, Boeng Preah sub-district, Ba Phnom district, Prey Veng province. Interviewed by Long Dany. Notes: Interviewed with Ek Sam Ul,m,51, younger brother.
ភីវីអាយ០០៤៣ ២០០៥០៦២៣, ភូមិអង្រ្គង ឃុំបឹងព្រះ ស្រុក បាភ្នំ ខេត្តពៃ្រវែង។ សម្ភាសដោយ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយ ឯម សំអុល ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវជាប្អូន។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឯម ណាត ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឯម សំអុល អាយុ៥១ឆ្នាំ ត្រូវជាប្អូនប្រុស។ ណាត មានឪពុកឈ្មោះ ឯម ឆេន ម្ដាយឈ្មោះ កែរ មានបងប្អូន៦នាក់ស្រី២ប្រុស៤ មានស្រុក កំណើតនៅភូមិ អង្គ្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្ដពៃ្រវែង។ ណាត ធ្លាប់រៀនសូត្របានខ្ពស់ រៀនចប់នៅសាលាវិទ្យាល័យទី រួមខេត្ដ ហើយបន្ដទៅរៀននៅភ្នំពេញ បានត្រឹមថ្នាក់ទី៣ទំនើប ពេល ឈប់រៀនចូលធ្វើការងារហើយបានឪពុក ម្ដាយរៀបចំឱ្យមាន គ្រួសារ។ ឪពុកម្ដាយបានចូលស្ដីដណ្ដឹងកូនចៅហ្វាយខេត្ដពៃ្រវែង ឈ្មោះ ពិន ថៃ រស់នៅ ជាមួយគ្នារហូតដល់ជំនាន់ខែ្មរក្រហម មានកូនចំនួន៥នាក់។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានយន្ដហោះទម្លាក់ គ្រាប់បែកតាមស្រុកស្រែចម្ការ។ នៅឆ្នាំ១៩៧០ ណាត បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហមនៅក្នុងពៃ្រម៉ាគី តាមការប្រកាស របស់សមេ្ដចសីហនុ ដើម្បី រំដោះជាតិ។ ណាត បានចូលទៅធ្វើជា យោធាតំបន់ បន្ទាប់មកឡើងទៅភូមិភាគបូព៌ា ដោយសារគាត់មាន ចំណេះ ដឹង និងមានខ្សែរយៈតស៊ូសម្ងាត់ជាមួយចៅ ប្រសិទ្ធ មិនយូរប៉ុន្មានបានឡើងជាប្រធានវរសេនាតូចប្រចាំតំបន់ ភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧២ សំអុល បានចូលបម្រើចលនា ខែ្មរក្រហមជាមួយបងប្រុសឈ្មោះ ណាត នៅស្រុកពារាំង ខេត្ដពៃ្រវែង។ បន្ទាប់មកទៀត ណាត បានឡើងជាប្រធាន នយោបាយ ដែលមានប្រធានភូមិ បូព៌ាឈ្មោះ សោ ភឹម ប្រពន្ធសោ ភឹម ឈ្មោះយាយការ៉ូ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់ អំណាច ណាត បានយកប្រពន្ធកូនមករស់នៅជាមួយគ្នា។ ណាត បន្ទាប់មកទៀតអង្គការចាត់តាំងឱ្យធ្វើជា ប្រធានខាងសុខា ភិបាលប្រចាំភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៧៧៨ មានព្រឹត្ដិការណ៍ ហៅថាឪ០៥ឱ កើតឡើង មានកម្លាំងយោធាភូមិភាគនិរតីចុះមក ប្រយុទ្ធគ្នាជាមួយយោធាភូមិភាគបូព៌ាមួយរយៈពេលខ្លី កម្លាំង ភូមិភាគបូព៌ា ដាក់អាវុធចុះចាញ់ទៅ មានព្រឹត្ដិការកាណ៍តាម ចាប់គណៈតំបន់គណៈស្រុកគណៈភូមិភាគបូព៌ាព្រមតាំងកម្លាំង យោធាភូមិភាគបូព៌ាមួយចំនួនយកទៅសម្លាប់ចោលមួយចំនួនយកទៅដាក់គុក។ ពេលនោះ សំអុល ដឹងថា បង ឈ្មោះ ឯម ណាត អង្គការចាប់ខ្លួន បន្ទាប់មក ឯម សំអុល បន្លំខ្លួនមកស្រុកកំណើត ធ្វើជាយុវជននៅក្នុងកង ចល័តដោយសារសភាពការណ៍ច្របូល ច្របល់អង្គការបានមិនស្រាវជ្រាវអស់ទេ។ នៅឆ្នាំ១៩៧៩ ឯក សំអុល បានត្រឡប់មកស្រុកកំណើតវិញ បាត់តែបងឈ្មោះ ឯម ណាត រហូតមកដល់សព្វថៃ្ងនេះ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”