Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0044
PVI0044
Name :
ឈ្មោះ :
ដុក យាន
Last Name :
នាមត្រកូល :
Duk
First Name :
នាមខ្លួន :
Yan
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K05984
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២២ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
140901?? Prey Veng, Preah Sdech, Angkor Rech, Kras
១៤០៩???? ពៃ្រវែង ព្រះសេ្ដច អង្គររាជ ក្រសាំងទង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា កងអាកាសចរណ៍ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ចន្ទ័ ចក្រី។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0044 20050628, Krasang Tang village, Angkor Reach sub-district, Preah Sdech district, Prey Veng province. Interviewed by Long Dany. Notes: Interviewed with Duk San,f,46, younger sister.
ភីវីអាយ០០៤៤ ២០០៥០៦២៨, ភូមិក្រសាំងទង ឃុំអង្គររាជ ស្រុកព្រះសេ្តច ខេត្តពៃ្រវែង។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ ដុក ស៊ាន ភេទស្រី អាយុ ៤៦ឆ្នាំ ត្រូវជាប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
ដុក យាន ភេទប្រុស អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ដុក ស៊ាន អាយុ៤៦ឆ្នាំ ត្រូវជាប្អូនស្រី។ យាន មានឪពុកឈ្មោះ ភាយ ដុក ម្ដាយឈ្មោះ រស់ ម៉ង មានបងប្អូន៧នាក់ មានស្រុកកំណើត នៅភូមិ ក្រសាំងទង ឃុំអង្គររាជ ស្រុកព្រះសេ្ដច ខេត្ដពៃ្រវែង។ យាន រៀនចប់សាលាបឋមសិក្សានៅក្នុងភូមិនិងបន្ដ ទៅរៀនសូត្រ ដល់សាលាវិទ្យាល័យកំពង់ត្របែករហូតជាប់សញ្ញាប្រ័តឌីប្លូម។ យាន មិនបានទៅរៀនបន្ដទៀត ដោយសារតែប្រទេសកើតមាន សង្គ្រាម មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧០ យាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម អង្គការបានបញ្ជូនឱ្យទៅធ្វើការងារនៅក្នុងតំបន់២៤ ប្រធាន ឈ្មោះ តាឈូក ប្រធានភូមិភាគបូព៌ាឈ្មោះ សោ ភឹម។ យាន មានមនុស្សល្អអង្គការចាត់តាំងឱ្យធ្វើជានិរសា ឱ្យប្រធានតំបន់ឈ្មោះ ឈូក បន្ដមកទៀតបានឡើងធ្វើជាប្រធាននិរសាឱ្យឈ្មោះ ចន្ទ័ ចក្រី។ សង្គ្រាមកាល នោះមានកងទ័ពយួនខាងជើងមកជួយខាង កម្លាំងចលនាខែ្មរក្រហម ទាហានយួនខាងត្បូងហៅថាធីវគីមកជួយ ខាង ទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាចបានប្រហែលជាមួយឆ្នាំ បានឃើញ ឈ្មោះ ដុក យាន មកលេងស្រុកកំណើតដោយជិះឡានអាកំម៉ុងការមានអង្គរក្សមកជាមួយដែរ ពេលមកដល់ មានបំណងសួរសុខទុក្ខឪពុកម្ដាយបងប្អូននិង ប្រាប់ដំណឹងដល់ឪពុកម្ដាយថា អង្គការចាត់តាំងឱ្យទៅរៀនបើកបរ យន្ដនៅប្រទេសចិន ពេលរៀនចប់បានត្រឡប់មកស្រុកខែ្មរវិញ។ យាន និងអង្គរក្សមិនបានដេកសម្រាកនៅផ្ទះ បានមួយយប់ទេ ក៏ប្រញាប់ឡើងឡានត្រឡប់មកភ្នំពេញវិញ។ នៅឆ្នាំ១៩៧៧៧៨ កម្មាភិបាលភូមិភាគជា ច្រើននាក់ត្រូវអង្គការចាប់ខ្លួន ដូចជាតាឈូក ចន្ទ័ ចក្រី ជាដើម។ នៅឆ្នាំ១៩៧៩ នឹកស្មានថា យាន រៀន នៅប្រទេសចិនបានសុខសប្បាយ ដឹងអីពេលនេះនៅតែមិនឃើញ ឈ្មោះ ដុក យាន ត្រឡប់មកស្រុកកំណើត វិញបាត់ឈឹងរហូត មកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា