PROMOTING ACCOUNTABILITY
Phon Ham
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0063
KHI0063
|
|
Name :
ឈ្មោះ :
|
ផុន ហម
|
|
Last Name :
នាមត្រកូល :
|
Phon
|
|
First Name :
នាមខ្លួន :
|
Ham
|
|
Other Name :
ឈ្មោះផ្សេង :
|
Hem
ហែម
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01399
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 41]
«បច្ចុប្បន្នអាយុ៤១ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04070509, Kampong Chhnang, Samaky Meanchey, Sethei
០៤០៧០៥០៩ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំសេ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងសង្គមិកច្ច ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff of 6 Makara hospital.
ពេទ្យ៦មករា
|
|
Superiors :
ថ្នាក់លើ :
|
Roth, chief of hospital
រ័ត្ន ប្រធានពេទ្យ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0063 20050517, Peareach village, Sethei sub-district, Sumaki Meanchey district, Kampoong Chhnang province. Interviewed by Ra Chhayrann. Interviewed with the biography owner.
ខេអេកអាយ០០៦៣ ២០០៥០៥១៧ ភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ រ៉ា ឆៃរ៉ាន់។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ផុន ហម ហៅ ហែម ភេទស្រី អាយុ៤១ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ហម មានប្ដីឈ្មោះ យឿង មានកូនចំនួន បីនាក់ស្រីពីរប្រុស១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ហម មានឪពុកឈ្មោះ សុខ ម្ដាយឈ្មោះ សាំង មានបងប្អូនបីនាក់ កូនទី១ឈ្មោះ ហម ទី២ ឈ្មោះ ស៊ុយ ទី៣ឈ្មោះ អ៊ិត។ ហម ជាកូនទី១ ពេលធំពេញវ័យចូលរៀនមិនបានរៀនទេ ព្រោះប្រទេសជា តិកើតមានសង្គ្រាម មានរដ្ឋប្រហារឆ្នាំ១៩៧០ កាលនោះនៅផ្ទះ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩ ៧៥ អង្គការ ចាត់តាំងឱ្យទៅធ្វើការតាមកងចល័តនៅក្នុងឃុំសេដ្ឋី អង្គការចាត់តាំងឱ្យរែកដីនិងធ្វើស្រែលើកទំនប់ ជីកប្រឡាយ។ បន្ទាប់មកទៀតអង្គការបានបញ្ជូនឱ្យទៅធ្វើការងារនៅក្នុងកង ចល័តស្រុក១២តំបន់៣១ ខេត្ដ កំពង់ឆ្នាំង អង្គការបានចាត់ តាំងឱ្យលើកទំនប់ជីកប្រឡាយហើយគ្មានអាហារហូបចុកគ្រប់គ្រាន់ ថែមទាំងបាន ឃើញយោធាខែ្មរក្រហមចាប់មនុស្សដាក់ ខ្នោះឱ្យតែយើងធ្វើខុសបន្ដិចគេចាប់យើងភ្លាម កាលជំនាន់ នោះសាហាវ ណាស់។ នៅឆ្នាំ១៩៧៧ អង្គការបានចុះមក ជ្រើសរើសយុវជនយុវនារីជាច្រើននាក់ ឱ្យឡើងឡានទៅធ្វើការងារ នៅភ្នំពេញ។ ហម មិនបានប្រាប់ឪពុកម្ដាយបងប្អូនឱ្យបានដឹងទេ ព្រោះអង្គការមិនអនុញ្ញាតិឱ្យមកលេងផ្ទះ ដើម្បីជូនដំណឹងទេ ពេលឡើងបានមកដល់ភ្នំពេញ យើងនៅកេ្មងហើយមិនដែល ស្គាល់ភ្នំពេញទាល់តែសោះ ពេលនោះមានអារម្មណ៍ភ័យផងអរផង មិនដឹងជាអង្គការយកទៅណាហើយឱ្យធ្វើការងារអី ព្រោះខ្លួនមិន ចេះ អក្សរមួយតួផង។ ហម ពេលដល់ភ្នំពេញ អង្គការចាត់តាំងឱ្យ ស្គាល់ប្រធានមន្ទីរពេទ្យឈ្មោះ រដ្ឋ ជាបុរស មក ពីភូមិភាគនិរតី ឈ្មោះ រដ្ឋ បានប្រាប់ថា យើងធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦មករា យើងត្រូវចេះថែទាំងអ្នក ជំងឺ យើងធ្វើការបណ្ដើរ យើងរៀន បណ្ដើរ។ អង្គការបានបង្រៀនយើងឱ្យចេះចាក់ថ្នាំនិងរៀនរំរបួស លាង របួសសេ្រចតែអង្គការហៅប្រើ។ ហម ដឹងថា បុគ្គលិកនៅក្នុងមន្ទីរពេទ្យឱ្យតែកេ្មងៗសុទ្ធតែមិនចេះអក្សរ តែអង្គការប្រើយើងទៅហ្នឹងដែរ ដូចជា ហម មុនដំបូងបានត្រឹមសម្អាតអាគារ បោសសំរាមក្នុងទីធ្លាមន្ទីរពេទ្យ លាងចាន ដាំទឹក ដាំបាយ ដាំបបរឱ្យអ្នកជំងឺ។ នៅឆ្នាំ១៩៧៨ ស្រាប់តែឃើញ យោធាខែ្មរក្រហមកេ្មងៗបញ្ជូន មកពីព្រំដែនវៀតណាមយ៉ាងច្រើន ខ្លះដាច់ដៃដាច់ជើង ត្រូវពោះធ្លាយពោះវៀនចេញក្រៅ មានរបួសធ្ងន់របួស ស្រាលសម្រាកពេញមន្ទីរពេទ្យសឹងថា រកកនែ្លងដេកគ្មាន ពេលនោះ ហម ក្លាយខ្លួនជាអ្នកលាងរបួស ជាអ្នក ចាក់ថ្នាំឱ្យអ្នកជំងឺ ហើយពេលនោះធ្វើការងារច្រើនជួន ណាធ្វើទាំងយប់ទៀត តែមានអាហារហូបចុកគ្រប់គ្រាន់មិន ដូចជានៅតាមមូលដ្ឋានទេ។ នៅឆ្នាំ១៩៧៩ ហម និងកម្មាភិបាលខែ្មរក្រហមជាច្រើននាំគ្នាឡើងលើរថភ្លើង សំដៅដល់ខេត្ដបាត់ដំបង ហើយចុះដើរបន្ដដល់ក្នុងពៃ្រភ្នំ ដោយសារពិបាកពេក ហម បានរត់គេចចេញពីអង្គ ភាពវិញ សួរនាំរកផ្លូវត្រឡប់មកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She witnessed people being arrested and imprisoned.
គាត់បានឃើញគេចាប់មនុស្សយកទៅដាក់នៅក្នុងគុក
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”