Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0047
PVI0047
ឈ្មោះ :
ប៊ុន ប៉ុម
Last Name :
Bun
First Name :
Pom
Other Name :
ឈ្មោះផ្សេង :
Sarin
សារិន្ទ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I00154
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៤៨។
Home Village :
ភូមិកំណើត/ទីលំនៅ :
14090105, Prey Veng, Preah Sdech, Angkor Rech, Pre
១៤០៩០១០៥, ពៃ្រវែង ព្រះសេ្ដច អង្គររាជ ពៃ្រអាស្ទាំង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ទួលសែ្លង។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0047 20050627, Prey A-Staing village, Angkor Reach sub-district, Preah Sdech district, Prey Veng province. Interviewed by Long Dany. Notes: Interviewed with Hay Kheng, m,59,brother-in-law.
ភីវីអាយ០០៤៧ ២០០៥០៦២៧, ភូមិពៃ្រអាស្ទាំង ឃុំអង្គរ រាជ ស្រុកព្រះសេ្តច ខេត្តពៃ្រវែង។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយ ហាយ ខេង ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវជាបងថៃ្ល។
សេចក្ដីសង្ខេប :
ប៊ុន ប៉ុម ហៅ សារិន ភេទប្រុស កើតឆ្នាំ១៩៤៨ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ហាយ ខេង អាយុ៥៩ឆ្នាំ ត្រូវជាបងថៃ្លប្រុស។ សារិន មានឪពុកឈ្មោះ ប៊ុន ថូ ម្ដាយឈ្មោះ អ៊ុំ យូ មានបងប្អូន៥ នាក់ប្រុស២ស្រី៣ មានស្រុកកំណើតនៅភូមិពៃ្រអាស្ទាំង ឃុំអង្គររាជ ស្រុកព្រះសេ្ដច ខេត្ដពៃ្រវែង។ សារិន ធ្លាប់រៀនសូត្រ បាន ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនបានមកបួសជាប្រះសង្ឃ បានចំនួន៣វស្សានៅវត្ដពោធិ៍តាតិន។ សារិន សឹក មកវិញ ដោយសារប្រទេសជាតិកើតមានសង្គ្រាម កើតមាន រដ្ឋប្រហារ ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧០ សារិន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម នៅតំបន់២៤ ភូមិភាគបូព៌ា តាមរយៈឈ្មោះ កែវ។ កាលនោះមាន ក្រុមចលនាខែ្មរក្រហមចូលមកឃោសនា នៅក្នុងភូមិ ពេលចូលទៅមានទាហានយួនយៀកកុងមក ចូលរួមកម្លាំងគ្នា បង្កើតជារណសិរ្សរួបរួមជាតិ ដើម្បីវាយ ចក្រពត្ដិអាមេរិកាំង។ នៅឆ្នាំ១៩៧៣ កងទ័ពវៀតណាមបានវិល ត្រឡប់ទៅប្រទេសវាវិញ នៅសល់តែកម្លាំងចលនាខែ្មរក្រហមតស៊ូ ប្រឆាំងជាមួយទាហានលន់ នល់ រហូតទទួល បានជ័យជម្នះនៅ ឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៥ បានដឹងថា សារិន មានឋានៈជា ប្រធានស្នងការនយោបាយ ពេលមកលេងស្រុកកំណើតឃើញមាន កងការពារនិងឃើញមានកាំភ្លើងខ្លី។ នៅឆ្នាំ១៩៧៧ មានរឿង រ៉ាវមួយ ប្រាវជាមួយយោធាភូមិភាគនិរតី បន្ទាប់មកទៀត កម្មាភិបាលខែ្មរក្រហមមួយចំនួនធំ អង្គការខាងគណៈមជ្ឈិមចុះ មកហៅទៅរៀនសូត្រ ជួនកាលចាប់ដាក់ឡានយកទៅតែម្ដង។ សារិន មានដំណឹងថា អង្គការចាប់ខ្លួនយកទៅដែរ តែមិនបាន ឃើញផ្ទាល់ភ្នែក។ តាំងពីឆ្នាំ១៩៧៧ រហូតមកដល់ឥឡូវមិន ឃើញឈ្មោះ ប៊ុន ប៉ុម ហៅ សារិន ត្រឡប់មកផ្ទះវិញសោះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា