PROMOTING ACCOUNTABILITY
Nhim Khon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0064
KHI0064
|
|
Name :
ឈ្មោះ :
|
ញឹម ខុន
|
|
Last Name :
នាមត្រកូល :
|
Nhim
|
|
First Name :
នាមខ្លួន :
|
Khon
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01696
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged 8, Present aged: 45]
«សម័យខែ្មរក្រហមអាយុ ៨ឆ្នាំ។ បច្ចុប្បន្នអាយុ៤៥ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04070509, Kampong Chhnang, Sumaki Meanchey, Sethei
០៤០៧០៥០៩ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំសេ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was inducted to join the revolution.
គេនាំចូលបដិវត្ដន៍
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Hieng, chief of unit. Han, teacher. Poeun, chief of office.
ហៀង មេកង, ហាន គ្រូបង្រៀន, ពឿន គណៈមន្ទីរ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Soeung, chief of village. Moeun, chief of militiamen.
សឿង ប្រធានភូមិ, មឿន ឈ្លបឃុំ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0064 20050517, Peareach village, Sethei sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Sarin Vireak. Notes: Interviewed with the biography owner.
ខេអេកអាយ០០៦៤ ២០០៥០៥១៧ ភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ញឹម ខុន ភេទស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ខុន មានប្ដីឈ្មោះ នៅ មានកូនចំនួន៦នាក់ស្រី២ប្រុស ៤ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ខុន មានឪពុកឈ្មោះ លាង មុយ ម្ដាយឈ្មោះ កែ ហ៊ុន មានបងប្អូនបួននាក់ស្រី១ប្រុស៣។ ខុន ធ្លាប់រៀន សូត្រនៅសាលាបឋមសិក្សាពារាជ្យត្រឹម ថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ សាលារៀន ត្រូវបិទទ្វារ កាលនោះមានចលនាខែ្មរក្រហមចូល ពេញភូមិមាន គ្រាប់ផ្លោងមកពីខាងទាហានលន់ នល់ ប្រជាជននាំគ្នារត់ទៅ រស់នៅភូមិក្បាលទន្សោង ដីក្រហម ដើម្បីរកកនែ្លងដែល មានសុវត្ថភាព ណាមួយមានយន្ដហោះទម្លាក់គ្រាប់បែក ប្រជាជនភាគច្រើនរស់នៅក្នុងត្រង់ សេ ពិបាករស់នៅវេទនា គ្មានអាហារគ្រប់គ្រាន់ ព្រោះមិនបានចេញរកស៊ីធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់អំណាច បានវិញត្រឡប់មកស្រុកកំណើតវិញ ប្រជាជនត្រូវបាន អង្គការប្រមូលយក ទ្រព្យសម្បត្ដិដីធ្លីស្រែចម្ការគោក្របីដាក់រួម ទាំងអស់។ នៅក្នុងឆ្នាំ១៩៧៥ ខុន ត្រូវបានអង្គការប្រមូលចូល នៅ ក្នុងកងចល័តកុមារ អង្គការចាត់តាំងឱ្យលើកទំនប់ជីកប្រឡាយ នៅខាងឃុំស្វាយជុក ត្រពាំងមេ្ទស ក្រាំងស្រមរ បែកចេញពីឪពុក ម្ដាយបងប្អូន។ នៅឆ្នាំ១៩៧៧ ខុន ត្រូវបានអង្គការចុះមកស្រាវ ជ្រាវរកប្រវត្ដិរូបកូនអ្នកមូល ដ្ឋានចាស់មួយចំនួនឱ្យទៅធ្វើការ ងារនៅភ្នំពេញ។ ខុន បានធ្វើដំណើរមកដល់ខេត្ដកំពង់ឆ្នាំង សម្រាកបានមួយចំនួន ពីរយប់ហើយបានស្គាល់គណៈស្រុក១២ ឈ្មោះ យឹម។ ខុន និងមិត្ដនារីជាច្រើនទៀតបាននាំគ្នាឡើងឡានធ្វើ ដំណើរមកដល់ត្រឹមបឹងពោធិសម្រាកនៅទីនេះមួយរយៈសិន អង្គការមិនឱ្យធ្វើការងារអីទេ នៅនាំគ្នាដាំបាយហូប ធម្មតា។ ខុន សម្រាកបានមួយអាទិត្យ អង្គការបញ្ជូនមកភ្នំពេញ កាលនោះមានគ្នា៣០នាក់ ពេលមកដល់ ខុន មិនបានថា កនែ្លងណាជាកនែ្លងណាទេ ព្រោះមិនដែលស្គាល់ភ្នំពេញសោះ។ ខុន សម្រាកបានចំនួនពីរយប់ អង្គ ការឱ្យហូបបាយឆែ្អតមានអាហារឆ្ងាញ់ បន្ទាប់មកបានមានកម្មាភិបាលខែ្មរក្រហមនៅតាមក្រសួងចុះ
មករើសយក ទៅធ្វើការ ពេលនោះមានអ្នកខ្លះទៅធ្វើការងារ រោងចក្រ ខុន បានធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦មករា។ ខុន ត្រូវបានអង្គការចាត់តាំងឱ្យទៅរៀនសូត្រមុខវិជ្ជាពេទ្យ ដូចជារៀនចាក់ថ្នាំ រៀនលាងរបួស រុំរបួស ហើយមាន បង្រៀនអក្សរថែមទៀត កាលនោះប្រធានអាគារឈ្មោះ ហាន មកពីភូមិភាគនិរតី ហើយឈ្មោះ ពឿន ប្រធានមន្ទីរពេទ្យ៦មករា ហើយមានទាំងគ្រូពេទ្យជាជនជាតិចិនថែមទៀត។ នៅឆ្នាំ១៩៧៨ ខុន បានឃើញ យោធាខែ្មរក្រហមមានរបួសជាច្រើនរយនាក់ មកដេកសម្រាកនៅមន្ទីរពេទ្យ៦មករា យោធាទាំងនោះអង្គការ បានបញ្ជូនតាមកប៉ាល់មកពីព្រំដែនវៀតណាម ដោយសារ ប្រទេសយើងធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ ខុន ជាអ្នកលាងរបួសនិងជាអ្នករុំរបួសឱ្យយោធាទាំងនោះ ហើយអង្គការប្រើឱ្យចាក់ថ្នាំនិងជួយសែនអ្នករបួស ចេញពីឡាន អ្នករបួសជួនណាត្រូវពង ខ្លះដាច់ជើង ដាច់ដៃ ខ្លះធ្លាយភេ្លៅ។ នៅឆ្នាំ១៩៧៩ ខុន បានរត់ជា មួយកម្មាភិបាលខែ្មរក្រហម ជាច្រើននាំគ្នារត់ចូលពៃ្រ រត់កាត់ភ្នំឆ្លងភ្នំ ជួបការលំបាកខ្លាំងណាស់ ពេលនោះ ខុន បានសមេ្រចចិត្ដរត់ត្រឡប់មករកស្រុកកំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She witnessed a militiaman walking old people to kill.
គាត់បានឃើញឈ្លបឈ្មោះ មឿន បណ្ដើរមនុស្សចាស់ៗយក ទៅសម្លាប់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”