Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0048
PVI0048
Name :
ឈ្មោះ :
ចាន់ យ៉ន
Last Name :
នាមត្រកូល :
Chann
First Name :
នាមខ្លួន :
Yan
Other Name :
ឈ្មោះផ្សេង :
Han
ហាន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I08731
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
14070104, Prey Veng, Peam Ro, Papaong, Papaong
១៤០៧០១០៤, ពៃ្រវែង ពាមរ បាបោង បាបោង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0048 20050621, Papaong village, Papaong sub-district, Peam Ro district, Prey Veng province. Interviewed by Long Dany. Notes: Interviewed with Chann Dam,f,48,younger sister.
ភីវីអាយ០០៤៨ ២០០៥០៦២១, ភូមិបាបោង ឃុំបាបោង ស្រុកពាមរ ខេត្តពៃ្រវែង។ សម្គាសដោយ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយ ចាន់ ដាំ ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជា ប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
ចាន់ យ៉ន ហៅ ហាន ភេទប្រុស អាយុ៣០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ចាន់ ដាំ អាយុ៤៨ឆ្នាំ ត្រូវជា ប្អូនស្រី។ យ៉ន មានឪពុកឈ្មោះ ចាន់ ធន ម្ដាយឈ្មោះ ជិន សន មានបងប្អូន៧នាក់ ស្រី២ប្រុស៥ មាន ស្រុកកំណើតនៅភូមិបាបោង ឃុំបាបោង ស្រុកពាមរ ខេត្ដពៃ្រវែង។ យ៉ន ធ្លាប់រៀនសូត្រនិងបានបួសនៅវត្ដ បាបោង បានចំនួន៣វស្សា សឹកមកវិញជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ កាលនោះឃើញមានទាហានលន់ នល់ ចូលមកដល់ក្នុង ភូមិដើរមើលប្រជាជនជាបន្ដបន្ទាប់ តែមិនបានយូរទេ កម្លាំងខែ្មរក្រហមក៏ចូលមកក្នុងភូមិដែរ ធ្វើឱ្យមានការប៉ះ ទង្គិចគ្នាជាបន្ដបន្ទាប់រហូតដល់ទាហានលន់ នល់ លែងហ៊ានចូលមកក្នុងភូមិធ្វើឱ្យកម្លាំងចលនាខែ្មរក្រហមគ្រប់គ្រង បានទាំងស្រុង ទាហានលន់ នល់ នៅការពារតែតាមថ្នល់ជាតិនិង ទីប្រជុំជនដូចជាផ្សារជាដើម្បី។ សង្គ្រាមកាល នោះមានយន្ដហោះ មកទម្លាក់គ្រាប់បែកនៅក្នុងភូមិធ្វើឱ្យប្រជាជនក្របករបរមិនបាន។ នៅឆ្នាំ១៩៧២ យ៉ន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម នៅតំបន់២៤ ភូមិភាគបូព៌ា ស្រុកពាមរ។ មុនដំបូងអង្គការ ចាត់តាំង ឱ្យធ្វើជាកងឈ្លបឃុំសម្រាប់ការពារកុំឱ្យទាហានលន់ នល់ ចូលមកដល់ក្នុងភូមិឃុំ។ នៅឆ្នាំ១៩៧៣ អង្គការបាន បញ្ជូនឈ្មោះ យ៉ន ទៅតំបន់ ហើយមិនបានដឹងថា អង្គការបញ្ជូនទៅ សមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាចបានប្រហែលជាពីរអាទិត្យស្រាប់តែបងប្រុសឈ្មោះ ចាន់ យ៉ន ផ្ដាំឱ្យទៅ គាត់នៅវត្ដនិរោធន៍ ច្បារអំពៅ ភ្នំពេញ។ ពេលនោះ ចាន់ ដាំ និង យាយ ចាប យាយឡោ ក៏មកជាមួយ ដែរ ពេលមកដល់ត្រឹមវត្ដនិរោធន៍បានជួបបងឈ្មោះ យ៉ន មែន ពេលនោះ ដាំ សង្គោតឃើញថា មានតែ យោធាសុទ្ធ មិនឃើញមានប្រជាជនទេ ពេលជួបបងប្រុសឈ្មោះ យ៉ន គាត់សួរទុក្ខបងប្អូននិងម្ដាយសុខ សប្បាយជាទេ? ដាំ ថាសុខសប្បាយទាំងអស់គ្នា ហើយគាត់ឱ្យសម្រាកហូប បាយទឹកបានចំនួនពីរយប់បានគាត់ ឱ្យត្រឡប់មកស្រុកកំណើតវិញ គាត់បានឱ្យប៊ីចេង ម៉ុង ភួយ មួយចំនួនត្រឡប់មកផ្ទះវិញ។ ក្រោយមកទៀត ក៏មិនឃើញបងឈ្មោះ យ៉ន ផ្ញើរសំបុត្រឬមក លេងស្រុកកំណើតទៀតទេ បាត់ឈឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ ចាន់ យ៉ន ជាយោធានៅក្នុងកងពល១៧០ ប្រធានកងពលឈ្មោះ ចន្ទ័ ចក្រី ប្រចាំ ការនៅច្បារអំពៅភ្នំពេញ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា