Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0049
PVI0049
Name :
ឈ្មោះ :
ឈាវ ម៉ុង
Last Name :
នាមត្រកូល :
Chhiev
First Name :
នាមខ្លួន :
Mong
Other Name :
ឈ្មោះផ្សេង :
Chheng
ឆេង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I08734
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
14120902, Prey Veng, Sithor Kandal, Prey Torting,
១៤១២០៩០២, ពៃ្រវែង ស៊ីធរកណ្ដាល ពៃ្រទទឹង ខ្នា
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0049 20050621, Khna village, Prey Torting sub-district, Sithor Kandal district, Prey Veng province. Interviewed by Meas Bunthan. Notes: Interviewed with Chhiev Sen,f,43, younger sister.
ភីវីអាយ០០៤៩ ២០០៥០៦១០, ភូមិខ្នា ឃុំពៃ្រទទឹង ស្រុក ស៊ីធរកណ្តាល ខេត្តពៃ្រវែង។ សម្ភាសដោយ មាស ប៊ុនថាន។ កំណត់សម្គាល់ៈជួបជាមួយ ឈាវ សេន ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវជាប្អូនស្រី។ គាត់និយាយថា ម៉ុង រៀនថ្នាក់ទី៨នៅសាលា ពៃ្រថ្នឹង។
Summary :
សេចក្ដីសង្ខេប :
ឈាវ ម៉ុង ហៅ ឆេង ភេទប្រុស អាយុ២០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឈាវ សេន អាយុ៤៣ឆ្នាំ ត្រូវជាប្អូនស្រី។ ម៉ុង មានឪពុកឈ្មោះ អ៊ីង ឈាវ ម្ដាយឈ្មោះ អ៊ិត អុន មានបងប្អូន៣ នាក់ មានស្រុក កំណើតនៅភូមិខ្នា ឃុំពៃ្រទទឹង ស្រុកស៊ីធរកណ្ដាល ខេត្ដពៃ្រវែង។ ម៉ុង ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៨ ឪចាស់ឱ នៅសាលាបឋមសិក្សាពៃ្រថ្នឹង ឈប់រៀនបានបួសជាព្រះសង្ឃ រហូតដល់កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ បានសឹកត្រឡប់ មកផ្ទះវិញ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ ម៉ុង បានស្ម័គ្រចិត្ដ ចូលធ្វើជាយោធាខែ្មរក្រហម ប្រាប់ឪពុកម្ដាយថា ទៅធ្វើជាពេទ្យយោធា តែឪពុកម្ដាយមិនចង់ឱ្យទៅទេ ព្រោះ ខ្លាចកូនមានគ្រោះថ្នាក់ តែ ម៉ុង បានប្រាប់វិញថា ចូលធ្វើជា យោធាខែ្មរក្រហមដើម្បីកសាងជាតិ។ ម៉ុង អង្គការបញ្ជូនឱ្យទៅ ធ្វើជាយោធាតំបន់ នៅក្នុងភូមិភាគបូព៌ា ប្រធានឈ្មោះ សោ ភឹម កាលសម័យសង្គ្រាម៥ ឆ្នាំ ម៉ុង បានមកលេងផ្ទះម្ដងហើយក៏ត្រឡប់ ទៅអង្គភាពវិញ មិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ កាលនោះសង្គ្រាមវាយជាមួយខាងរដ្ឋាភិបាលលោកលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាចបាន ជាងមួយអាទិត្យស្រាប់តែឃើញបងប្រុសឈ្មោះម៉ុង ហៅ ឆេង មកលេងស្រុកកំណើតហើយ សម្រាកនៅផ្ទះបានចំនួន៦ថៃ្ង គាត់បាននិយាយប្រាប់ថា គាត់ធ្វើជាយោធានៅភ្នំពេញ បានសុខសប្បាយទេ តែ គាត់ផ្ដាំថា បងប្អូននៅតាមជនបទ អង្គការចាត់តាំងឱ្យធ្វើអីធ្វើទៅកុំជំទាស់ជាមួយអង្គការ។ ពេល ម៉ុង ត្រឡប់ មកអង្គភាពវិញ ថៃ្ងក្រោយទៀតលែងបានទទួល ដំណឹងអ្វីទាំងអស់ បាត់ដំណឹងឈឹងរហូតមកដល់ពេលនេះ។ បើ តាមប្រវត្ដិរូប ឈ្មោះ ឈាវ ម៉ុង ហៅ ឆេង ជាយោធា នៅក្នុងពល១៧០ ចន្ទ័ ចក្រី អង្គការចាប់ខ្លួននៅឆ្នាំ ១៩៧៧។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា