PROMOTING ACCOUNTABILITY
Sou Kea
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PVI0051
PVI0051
|
|
Name :
ឈ្មោះ :
|
ស៊ូ គា
|
|
Last Name :
នាមត្រកូល :
|
Sou
|
|
First Name :
នាមខ្លួន :
|
Kea
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I09106
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ១៨ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
140507?? Prey Veng, Mesang, Svay Chrum, Andaung
១៤០៥០៧?? ពៃ្រវែង មេសាង ស្វាយជ្រុំ អណ្ដូង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1976????
១៩៧៦????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PVI0051 20050727, Andaung village, Svay Chrum sud-district, Mesang district, Prey Veng province. Interviewed by Ra Chhayrann and Phann Sochea. Notes: Interviewed with Koy Soeun,f,50,older sister.
ភវីអាយ០០៥១ ២០០៥០៧២៧, ភូមិអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តពៃ្រវែង។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់ និង ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ កូយ សឿន ភេទស្រី អាយុ៥០ឆ្នាំ ត្រូវជាបងស្រី។
|
|
Summary :
សេចក្ដីសង្ខេប :
|
ស៊ូ គា ភេទប្រុស អាយុ១៨ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ កូយ សឿន អាយុ៥០ឆ្នាំ ត្រូវជាបងស្រី។ គា មានឪពុកឈ្មោះ ស៊ូ គូយ ម្ដាយឈ្មោះ ពៅ ប៉ុន មានបងប្អូន៦នាក់ ស្រី៥ប្រុស១ មានស្រុកកំណើតនៅ ភូមិអណ្ដូង ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្ដពៃ្រវែង។ គា កាលជំនាន់សង្គមរាស្រ្ដនិយមនិងសម័យលន់ នល់ មិនបានរៀនសូត្រ នៅផ្ទះជួយមើលគោក្របីឪពុកម្ដាយ ណាមួយ ប្រទេសជាតិកើតមានសង្គ្រាម មានរដ្ឋប្រហារ ឆ្នាំ១៩៧០។ សឿន មិនសូវបានដឹងប្រវត្ដិរូបប្អូនប្រុសឈ្មោះ ស៊ូ គា ប៉ុន្មានទេ ពេលត្រឡប់មកផ្ទះវិញបាន ដឹងរឿងរ៉ាវខ្លះៗដែលឈ្មោះ គា ចេញទៅធ្វើការងារនៅភ្នំពេញ។ សឿន បានចូលបម្រើចលនា ខែ្មរក្រហម តាំងឆ្នាំ១៩៧៣ រហូតដល់ខែ្មរក្រហមទទួលជ័យ ជម្នះឡើងកាន់អំណាច នៅឆ្នាំ១៩៧៥ អង្គការបានបញ្ជូន ឈ្មោះសឿន និងយោធានៅក្នុងកងពល១៧០ ចន្ទ័ ចក្រី ឱ្យស្នាក់នៅវត្ដនិរោធ ច្បារអំពៅ។ សឿន មាន តួនាទីពេទ្យ យោធា។ នៅឆ្នាំ១៩៧៧ មានការចាប់ខ្លួនប្រធានកងពល ចន្ទ័ ចក្រី និងកម្មាភិបាលយោធាមួយ ចំនួនយកទៅបាត់អស់ សំណាងល្អ សឿន បានរួចខ្លួនរស់ដល់សព្វថៃ្ង។ ពេលមកវិញ បានដឹងថា ប្រវត្ដិរូប ឈ្មោះ ស៊ូ គា។ នៅឆ្នាំ១៩៧៥ គា អង្គការឱ្យ ធ្វើការងារនៅក្នុងកងកុមារនិងឱ្យរៀនសូត្រតាមក្រោមដើមឈើ ធ្វើការងារឃ្វាលគោក្របីឱ្យអង្គការ។ នៅឆ្នាំ១៩៧៦ ប្រធានភូមិឈ្មោះ វែង បានជ្រើសរើសឈ្មោះ គា ឱ្យទៅធ្វើការងារនៅភ្នំពេញ។ តាំងពីឈ្មោះ គា ចេញទៅធ្វើការងារនៅភ្នំពេញ មិនដែលបានជួបម្ដងណាទេ បាត់ដំណឹងឈឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ស៊ូ គា ជាយោធា ធ្វើការងារជាអ្នកតបំពង់ទឹក ហើយអង្គការ ចាប់ខ្លួននៅឆ្នាំ១៩៧៦។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”