Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0067
KHI0067
Name :
ឈ្មោះ :
ដូង ទី
Last Name :
នាមត្រកូល :
Daung
First Name :
នាមខ្លួន :
Ty
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09689
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៩ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04080503, Kampong Chhnang, Tuk Phos, Khlong Porpok
០៤០៨០៥០៣ ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំខ្លុងពពក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អ្នកទោសមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0067 20050510, Khlong Porpok village, Khlong Porpok sub-district, Tuk Phos district, Kampong Chhnang province. Interviewed by Phann Sochea. Notes: Interviewed with older sister-in-law named Leang Mut, 56.
ខេអេកអាយ០០៦៧ ២០០៥០៥១០ ភូមិខ្លុងពពក ឃុំខ្លុង ពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយបងថៃ្លស្រី លាង មុត អាយុ៥៦ឆ្នាំ។
Summary :
សេចក្ដីសង្ខេប :
ដួង ទី ភេទប្រុស អាយុ២៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ លាង មុត អាយុ៥៦ឆ្នាំ ត្រូវជាបងស្រីថៃ្ល។ ទី មានឪពុកឈ្មោះ ដួង ទូ ម្ដាយឈ្មោះ សយ មានបងប្អូន៥នាក់ មានស្រុកកំណើត នៅភូមិខ្លុងពពក ឃុំខ្លុង ពពក ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ ទី តាំងពីតូចដល់ធំ មិនបានដឹងថា គាត់បានរៀនសូត្រឬយ៉ាងណាទេ តែ បានដឹងថា នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៦៧ ឪពុកម្ដាយបានរៀបការប្រពន្ធឱ្យនៅក្នុង ស្រុកភូមិជាមួយគ្នា ប្រពន្ធមានឈ្មោះ ទិត ឃុត ពេលរៀនការ ហើយឃើញនៅតែប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ ពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាមជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧១ ទី បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការ ចាត់តាំងឱ្យធ្វើជាកង ឈ្លបនៅក្នុងភូមិ ដើម្បីការពារ ភូមិឃុំកុំឱ្យទាហានលន់ នល់ ចូលមកធ្វើបាបប្រជាជន ណាមួយនៅជិតផ្ទះបានជួប ប្រពន្ធកូន។ នៅឆ្នាំ១៩៧៣ ទី ត្រូវបានអង្គការចាត់តាំងឱ្យទៅធ្វើជាយោធានៅតំបន់៣១ ភូមិភាគបស្ចឹម ហើយបានចូលទៅក្នុងកងពលទី១ អង្គការចាត់តាំងឱ្យឡើងសមរភូមិវាយជាមួយទាហានលន់ នល់។ ពេលចូល សមរភូមិឈ្មោះ ទី បានជួបឈ្មោះ គង់ ជាយោធាខែ្មរក្រហមត្រូវជាប្ដីឈ្មោះ មុត ហើយបានដឹងទៀតថា ទី ឡើងសមរភូមិជាមួយឈ្មោះ គង់ នៅម្ដុំពៃ្រមូល ឈូកវ៉ា ឡើងវាយជាមួយទាហានលន់ នល់ ចល័តរហូតដើម្បី សំដៅ មកទីក្រុងភ្នំពេញ។ នៅក្នុងពេលធ្វើសង្គ្រាមឈ្មោះ គង់ បានត្រូវរបួសមកដេកសម្រាកនៅសមរភូមិ ក្រោយលែងបាន ជួបឈ្មោះ ទី។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច ឈ្មោះ គង់ ក្លាយ ជាជនពិការមិនបានវាយ ចូលទីក្រុងភ្នំពេញទេ អង្គការបានចាត់តាំងឱ្យមកចឹញ្ចឹមជ្រូកនៅ បែកចាន តែពេលបើក អង្ការទៅយករហូតដល់ពោធិចិនតុង។ កាលនោះឈ្មោះ មុត បានទៅធ្វើការងារជាមួយប្ដីនៅកនែ្លង កសិដ្ឋាន ចឹញ្ចឹមជ្រូកដែរ ហើយបានធ្វើដំណើរទៅបើកអង្ការនៅ ពោធិចិនតុង បានជួបឈ្មោះ ទី នៅក្នុងព្រលាន្ដហោះពោធិ ចិនតុង ជាយោធាការពារព្រលាន។ កាលនោះឈ្មោះ ទី មិនបានមក យកប្រពន្ធកូនមកធ្វើការងារជាមួយទេ ប្រពន្ធរស់នៅស្រុក កំណើតហើយក៏មិនបានមកលេងប្រពន្ធកូនដែរ។ នៅឆ្នាំ១៩៧៦ ស្រាប់តែឃើញ ទី ជិះ ឡានជាមួយយោធាជាច្រើនហើយបានជិះឡាន យឺតៗហើយស្រែកប្រាប់ឈ្មោះ មុត ថាឱ្យប្រាប់ប្រពន្ធផងថា ទី អង្គការបញ្ជូនទៅខេត្ដកោះកុងហើយ។ មិនយូរប៉ុន្មាននៅក្នុងឆ្នាំ១៩៧៦ ដដែល មានដំណឹងថា ដួង ទី ត្រូវអង្គ ការចាប់ខ្លួន ហើយនៅពេលនោះគ្មានហ៊ានសួរ ដេញដោលទេ ព្រោះខ្លាចជាប់ខ្សែរយៈដល់ខ្លួនក៏នាំគ្នាស្ងាត់ទៅ តាំងពីនោះមកលែងមានដំណឹងធ្វីទាំងអស់ បាត់ដំណឹង ឈឹងតាំងពីពេលនោះមក។ បើតាមប្រវត្ដិរូប ដួង ទី ជាយោធានៅក្នុងកងពលទី១ ហើយអង្គការចាប់ខ្លួននៅ ឆ្នាំ១៩៧៦ នៅម្ដុំវត្ដគោកជាន់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា