Document thumbnail
Personal Info
ID: KSI0056
Name
ឈ្មោះ
Khieu Lo
ខៀវ ឡូ
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
K05634
Source Interview
KSI0056 20051227, Prey Torting village, Veal sub-district, Kong Pisey district, Kampong Speu province. Interviewed by Ysa Osman. Notes: Interviewed with Kieu Lo, 68, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៥៦ ២០០៥១២២៧ ភូមិពៃ្រទទឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសន៍ដោយ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ជួបជាមួយ ខៀវ ឡូ អាយុ ៦៨ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Date of Birth
[Khmer Roug aged: 37. Present aged: 68]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ៣៧ ឆ្នាំ។ បច្ចុប្បន្ន អាយុ ៦៨
Home Village
050313??, Kampong Speu, Kong Pisey, Veal, Prey Tor
ទីកន្លែងកំណើត
០៥០៣១៣?? ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំវាល ភូមិពៃ្
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពអ្នកទោស ជៃ្រអូរព្នៅ
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកទោស
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគនិរតី«៤០៥» ខេត្ដកំពង់ស្ពឺ។
Superior
អ្នកដឹកនាំ
ឈ្មោះ ខុន ប្រធានគុក។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ខៀវ ឡូ ភេទប្រុស អាយុ៦៨ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ឡូ មានប្រពន្ធ ឈ្មោះ សុខុន មានកូនចំនួន៣នាក់ សព្វ ថៃ្ងប្រកបមុខរបរធ្វើស្រែ ចម្ការ រស់នៅភូមិពៃ្រទទឹង ឃុំវាល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ឡូ មានឪពុក ឈ្មោះ ម៉ែន ម្ដាយឈ្មោះ អែម។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេស ជាតិចាប់មានសង្គ្រាមតាំងពីពេលហ្នឹងមក មានយន្ដហោះទម្លាក់ គ្រាប់បែក មានប្រជាជនរត់ចុះឡើងមាន ខ្លះរត់ទៅតំបន់រំដោះខ្លះ រត់ទៅខាងលោកលន់ នល់។ នៅឆ្នាំ១៩៧១ នៅមានលោក សង្បនៅក្នុងវត្ដនៅឡើយតែ នៅក្នុងតំបន់រំដោះថ្នាក់លើមិន ឱ្យប្រជា ជនយកចង្ហាន់ទៅប្រគេនលោកទេ ដល់យូរៗទៅ លោកសង្ឃអត់មានអីឆាន់ ក៏សឹកអស់។ ឡូ ជាប្រជាជនចាស់ ជួយចលនាប្រជាជនក្នុងភូមិឱ្យបម្រើចលនាបដិវត្ដនៅភូមិរាំង និងជួយលោក ទឹកយុវជនយុវនារីនិងអប់រំឱ្យស្អប់របបលន់ នល់ ដែលមកទម្លាក់គ្រាប់បែកទាំងយប់ទាំងថៃ្ង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ឡូ អង្គការចាត់តាំងឱ្យ ធ្វើការងារនៅក្នុងភូមិដូចជាធ្វើស្រែលើកទំនប់ជីក ប្រឡាយ ហូបបាយរួមតាមសហរណ៍។ នៅឆ្នាំ១៩៧៧ ឡូ និងប្រពន្ធកូន អង្គការចោទថា ជាប់និន្នាការខ្លាំងឆេ្លីយ ថា បានជាអង្គការ ចាប់មកលុតដុំនៅជៃ្រអូរពៅ ដែលមានប្រធានគុកឈ្មោះ ខុន ជាមនុស្សកាចសាហាវ។ ជាពិសេសអ្នកដឹកមកពីស្រុកកៀនស្វាយ ខេត្ដកណ្ដាលជាប់នៅទីនេះមិនបានយូរទេ អង្គការយកទៅបាត់អស់ ហើយមិនដឹងជាយកទៅណាខ្លះទេ។ ឡូ បានឱ្យដឹងថា នៅជៃ្រ អូរពៅមានអ្នកទោសធ្ងន់និងទោសស្រាល អ្នកណា មានទោស ធ្ងន់អង្គការដាក់ច្រវ៉ាក់ជើងនិងបណ្ដើរឱ្យធ្វើការទាំងជាប់ច្រវ៉ាក់។ នៅឆ្នាំ១៩៧៩ ឡូ បាននាំគ្រួសារ ត្រឡប់មកស្រុកកំណើតវិញ ចំណែកប្រធានសន្ដិសុខឈ្មោះ ខុន ត្រូវបានប្រជាជនសម្លាប់ ចោលនៅឆ្នាំ១៩៧៩ តែម្ដង។
Activity Witness
Witnessed the killing of people from region 55 after the collapse of Pol Pot regime in Proeu Sdach v
សកម្មភាពពាក់ព័ន្ធភស្តុតាង
ធ្លាប់បានឃើញគេបញ្ជូនមនុស្សពីតំបន់ ៥៥ យកទៅ សម្លាប់ នៅពេលបែកអាពត នៅភូមិព្រឿសេ្ដច ឃុំវាល ក្នុងមួយរណ្ដៅ
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា