Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0056
PVI0056
ឈ្មោះ :
ដួង ម៉ុន
Last Name :
Duong
First Name :
Mon
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I08717
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
14050705, Prey Veng, Mesang, Svay Chrum, Svay Teab
១៤០៥០៧០៥, ពៃ្រវែង មេសាង ស្វាយជ្រុំ ស្វាយទាប
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0056 20050727, Svay Teab village, Svay Chrum district, Masang district, Prey Veng province. Interviewed by Ra Chhayrann and Phann Sochea. Notes: Interviewed with Kong Nuon,m,70,older sister.
ភីវីអាយ០០៥៦ ២០០៥០៧២៧, ភូមិស្វាយទាប ឃុំស្វាយ ជ្រុំ ស្រុកមេសាង ខេត្តពៃ្រវែង។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់និង ផាន់ សុជា។ កំណត់សម្ភាសៈជួបជាមួយ គង់ នួន ភេទប្រុស អាយុ៧០ឆ្នាំ ត្រូវជាបងប្រុស។
សេចក្ដីសង្ខេប :
ដួង ម៉ុន ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ គង់ នួន អាយុ៧០ឆ្នាំ ត្រូវជាបងប្រុស។ ម៉ុន មានឪពុកឈ្មោះ ដួង គង់ ម្ដាយឈ្មោះ ភួង អ៊ុំ មានបងប្អូន៨នាក់ប្រុស៥ស្រី៣ មានស្រុកកំណើនៅភូមិ ស្វាយទាប ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្ដពៃ្រវែង។ ម៉ុន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៦ឪចាស់ឱ ឈប់ រៀនហើយបានមកបួសបន្ដនៅវត្ដស្វាយជ្រំ។ ម៉ុន សឹកមកវិញដោយសារប្រទេសជាតិកើតមានសង្គ្រាម កើត មានរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ ម៉ុន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងបានដឹង ថា អង្គការបញ្ជូនទៅតំបន់២៤ ភូមិភាគបូព៌ា ប្រធានភូមិភាគ ឈ្មោះសោ ភឹម។ នៅមុនឆ្នាំ១៩៧៥ ម៉ុន ធ្លាប់ មកលេងផ្ទះ ចំនួនបួនដងដែរ ដោយបានដឹងថា ម៉ុន មានតួនាទីជាប្រធាន វតសេនាតូច អង្គការបញ្ជូនទៅសមរភូមិ មុខវាយជាមួយ ទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ម៉ុន មិនបានមក លេងស្រុកកំណើតវិញទេ ដោយបានសរសេរសំបុត្រមួយច្បាប់ប្រាប់ឱ្យបងប្អូនទៅលេង នៅម្ដុំវាលស្បូវ ច្បារ អំពៅ នៅក្នុងកងពល១៧០ ប្រធានកងពលឈ្មោះ ចន្ទ័ ចក្រី។ នួន ត្រូវជាបងប្រុស បានជិះកងជាមួយមិត្ដ ភក្ដិនៅក្នុងភូមិជាមួយបានមកលេងប្អូន ឈ្មោះ ម៉ុន នៅម្ដុំវាលស្បូវបានជួបគ្នានិងបានដេកសម្រាក នៅបានចំនួនបី យប់បានត្រឡប់មកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៦ នៅក្នុងកងពល១៧០ ប្រធានកងពលឈ្មោះ ចន្ទ័ ចក្រី មានដំណឹងថា អង្គការចាប់ខ្លួនព្រមទាំងប្រធានយោធាជាន់ ខ្ពស់មួយចំនួនទៀត។ បន្ទាប់មកទៀតមានដំណឹង ថា ប្អូនប្រុស ឈ្មោះ ដួង ម៉ុន អង្គការចាប់ខ្លួនដែរ ចាប់តាំងពីនោះមកគ្មានបាន ទទួលដំណឹងបាត់ខ្លួនរហូតមកដល់ ពេលនេះ។ បើតាមប្រវត្ដិរូប ឈ្មោះ ដួង ម៉ុន ជាយោធានៅកងពល១៧០ អង្គការចាប់ខ្លួននៅ ឆ្នាំ១៩៧៧។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា