Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0072
KHI0072
Name :
ឈ្មោះ :
ទុំ សាត
Last Name :
នាមត្រកូល :
Tum
First Name :
នាមខ្លួន :
Sat
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K08714
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 12, Present aged: 45]
«សម័យខែ្មរក្រហម អាយុ១២ឆ្នាំ។ បច្ចុប្បន្នអាយុ៤៥ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
04010803, Kampong Chhnang, Baribo, Pech Changvar,
០៤០១០៨០៣ ខេត្ដកំពង់ឆ្នាំង ស្រុកបរិបូរ ឃុំពេជចង្វារ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974???
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to join the revolution.
ស្ម័គ្រចិត្ដចូលបដិវត្ដន៍
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Office of S-21
មន្ទីរស២១
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំណេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Duch, chief of prison. Oeun, chief of group.
ឌុច ប្រធានគុក, អឿន ប្រធានក្រុម
Associates :
អ្នកពាក់ព័ន្ធ :
Ty, chief of sub district.
ធី គណៈឃុំ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0073 20050506, Lvea village, Pech Changvar sub-district, Baribo district, Kampong Chhnang province. Interviewed by Dy Khamboly. Notes: Notes: Interviewed with the biography owner.
ខេអេកអាយ០០៧៣ ២០០៥០៥០៦ ភូមិល្វា ឃុំពេជចង្វារ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ឌី ខាំបូលី។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ទុំ សាត ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សាត មានប្រពន្ធឈ្មោះ ភៀង មានកូនប្រុសម្នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិល្វា ឃុំពិជចង្វារ ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង។ សាត មាន ឪពុកឈ្មោះ ទុំ សែ ម្ដាយឈ្មោះ ស មានបងប្អូន៥នាក់។ សាត ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ ទី១០ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ នៅមានទាហានលន់ នល់ ចូលមកសកម្មភាពក្នុងភូមិម្ដងម្កាល។ នៅឆ្នាំ១៩៧១ ឡើងទៅទាហានលន់ នល់ លែងហ៊ានចូល មកអុកឡុកក្នុងភូមិទៀតហើយ មានតែខាងចលនាខែ្មរក្រហមមក បោះទីតាំងនៅក្នុងភូមិនិងនៅតាម ពៃ្រ ពេលនោះចាប់ផេ្ដីម ទាហានលន់ នល់ ផ្លោងគ្រាប់ចូលមកនៅក្នុងភូមិនិងមានយន្ដ ហោះមកពីខាងទាហានលន់ នល់ មកទម្លាក់គ្រាប់បែកធ្វើឱ្យ ប្រជាជនមានការឈឺចាប់ និងផ្ដល់កម្លាំងចិត្ដឱ្យកូនចៅចូលរួម ចលនាតស៊ូ។ នៅឆ្នាំ១៩៧៤ សាត បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមដោយសារខឹងនិងទាហានលន់ នល់ មកទម្លាក់ គ្រាប់បែក។ សាត ចូលដំបូងអង្គការចាត់តាំងឱ្យធ្វើជាកងឈ្លបឃុំ ដើម្បីការពារភូមិឃុំ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានចុះទៅជ្រើសរើសយុវជនជា ច្រើនឱ្យមកធ្វើការងារនៅភ្នំពេញ ដោយមិនបានប្រាប់ឪពុកម្ដាយ បងប្អូនឱ្យបានដឹងទេ។ ពេលឡើងឡានមកដល់ភ្នំពេញ អង្គការបានបញ្ជូនឱ្យទៅ រៀនសូត្រសាលាបចេ្ចកទោស យោធានៅក្នុងកងពល៧០៣ ហ្វឹកហាត់ក្បួនយោធានិងរៀន នយោបាយបំពាក់ បំប៉ន រៀនពីយុទ្ធសាស្រ្ដធ្វើសង្គ្រាមកុំឱ្យខ្មាំង ឈ្លានពានទឹកដីយើងបាន កាលនោះប្រធានសាលាបចេ្ចកទេស ឈ្មោះ បងទុយ។ នៅឆ្នាំ១៩៧៦ ពេលរៀនចប់អង្គការបានបញ្ជូនឱ្យទៅធ្វើស្រែនៅបឹងជើងឯក បឹងជប៉ុន។ នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនមកមន្ទីរស២១ នៅអង្គការការពារដែលមានឈ្មោះ ហ៊ុយ ជាប្រធាន។ សាត មានមុខងារជាកងការពារអ្នកទោសកុំឱ្យរត់រួច បើសិនជា អ្នកទោសរត់រួច ប្រធានមន្ទីរស២១ ឈ្មោះ ឌុច និយាយថា ឱ្យយើងចូលជំនួយអ្នកទោសវិញ កាលនោះក៏បានស្គាល់ប្រធាន គុកបន្ទាប់ពីឈ្មោះ ឌុច បន្ដទៀតដូច ជាឈ្មោះ ហ៊ ឈ្មោះ តាចាន់ ជាដើម។ នៅក្នុងមន្ទីរស២១ មានកងការពាររាប់រយនាក់ហើយ ឌុច ដាក់វិន័យតឹងតែងខ្លាំងណាស់ បើសិនជាកងការពារណាមួយ មានកំហុសពិតជាមានវាសនាដូចអ្នកទោសដែរ អាច មានដល់ ស្លាប់ទៀតផង អ្នកយាមគ្មានតួនាទីអ្វីទៅនិយាយជាមួយ អ្នកទោសទេ។ សាត ក៏ធ្លាប់បណ្ដើរអ្នកទោសឱ្យ ទៅខាង ក្រុមសួរចម្លើយដែរ ពេលអ្នកទោសត្រឡប់មកពីសួរចម្លើយវិញ ឃើញឈាមពេញខ្លួន។ នៅក្នុងឆ្នាំ១៩ ៧៧ ឃើញអ្នកទោសជា ច្រើនដឹកមកពីតំបន់ផេ្សងៗជាច្រើនដាក់នៅក្នុងមន្ទីរស២១ ពេលច្រើនពេកអ្នកដែល ជាប់ចាស់ៗដែលក្រុមសួរចម្លើយ យកបានចម្លើយហើយត្រូវបញ្ជូនចេញ តាមដឹងថា បញ្ជូនទៅ សម្លាប់នៅបឹង ជើង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូលមកជិតដល់ កម្លាំងកម្មាភិបាលនៅក្នុងមន្ទីរស២១ នាំគ្នារត់ចូលពៃ្រ នៅដល់ក្នុងពៃ្រហើយនៅតែមិនទុក្ខចិត្ដគ្នា មានសម្លាប់គ្នាជាបន្ដបន្ទាប់។ សាត ឃើញថា ការ រស់នៅក្នុងពៃ្រពិបាកពេកក៏ត្រឡប់មកផ្ទះវិញ នៅឆ្នាំ១៩៨២។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
He witnessed prisoners being walked to interrogate.
គាត់បានឃើញគេបណ្ដើរអ្នកទោសទៅសួរចម្លើយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា