Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0061
Name :
ឈ្មោះ :
ខៀវ ផាន់
Last Name :
នាមត្រកូល :
Kieu
First Name :
នាមខ្លួន :
Phann
Other Name :
ឈ្មោះផ្សេង :
Rin
រឹម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01260
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Roug aged: 14. Present aged: 47]
«សម័យខែ្មរក្រហមអាយុ ១៤ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៧ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
05011412, Kampong Speu, Baseth, Svay Rumpea, Tuol
០៥០១១៤១២ ខេត្ដកំពង់ស្ពឺ ស្រុកបសេដ្ឋ ឃុំស្វាយរំពារ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
She voluntarily joined the revolution in 1973.
គាត់ចូលបដិវត្ដន៍ឆ្នាំ ១៩៧៣ ចូលដោយស្ម័គ្រចិត្ដ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
6 Makara Phnom Penh
អង្គភាពមន្ទីរពេទ្យ ៦ មករាភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Chuon Choeun, chief of hospital
ជួន ជឿន ប្រធានពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0061 20051220, Poum Tuol village, Svay Rumpea sub-district, Baseth district, Kampong Speu province. Interviewed by Ros Sampeou. Notes: Interviewed with Khieu Phann, 47, the biography owner.
ខេអេសអាយ០០៦១ ២០០៥១២២០ ភូមិលទួល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ រស់ សំពៅ។ កំណត់សំគាល់ៈ ជួបជាមួយ ខៀវ ផាន់ អាយុ ៤៧ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ខៀវ ផាន់ ហៅ រឹម ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ផាន់ មានប្ដីឈ្មោះ ខាន់ មានកូនចំនួន៧ នាក់ ស្រី២ប្រុស៥ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិទួល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្ដកំពត។ ផាន់ មានឪពុកឈ្មោះ អ៊ុន ម្ដាយឈ្មោះ ពុធ មានបងប្អូន៥នាក់។ ផាន់ កាលពីតូចដល់ធំមិនបានចូលរៀនទេ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម ភូមិឃុំមួយចំនួនត្រូវ ក្រុមចលនាខែ្មរក្រហមចូលគ្រប់គ្រង។ នៅឆ្នាំ១៩៧៣ ផាន់ បានស្ម័គ្រចិត្ដចម្រើចលនាខែ្មរក្រហមតាមរយៈ ឈ្មោះ ម៉ន ជាប្រធាននារីឃុំស្វាយរំពារ។ ផាន់ អង្គការចាត់តាំងឱ្យរត់សំបុត្រ ពីឃុំមួយទៅឃុំមួយពីភូមិមួយទៅ ភូមិមួយ កាលនោះមាន តែកង់ជិះឬដើរប៉ុណេ្ណាះ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៤ ផាន់ បានចូលធ្វើជាយោធាភូមិ ភាគនិរតី អង្គការបញ្ជូនទៅ សមរភូមិវាយជាមួយទាហានលន់ នល់។ តែផាន់ អង្គការចាត់តាំងឱ្យរែកបាយស្មុគ និងសែងយោធាមានរបួស។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ផាន់និងនារីមួយចំនួនទៀត អង្គការហៅឡើងឡានឱ្យទៅធ្វើការងារ នៅស្រែអំបិល ខេត្ដកំពត។ ពេលទៅដល់មិនឃើញមាន កម្លាំងយុវជនទេ ឃើញសុទ្ធតែនារីមនុស្សរាប់រយរាប់ពាន់នាក់ ហើយអង្គការបែងចែកជាវរសេនាធំវរសេនាតូចដូចជាកម្លាំង យោធាដែរ។ ផាន់ ធ្វើការងារស្រែអំបិល មានអាហារពីរពេល ក្នុងមួយថៃ្ង តែការងារយ៉ាប់ណាស់ ព្រឹមឡើង មិនទាន់ទេ ចុះដល់ក្នុងស្រែហើយ ណាមួយអំបិលធ្វើបានតែខែកេ្ដៅគ្មាន ម្លប់ឈើសម្រាប់ឈប់សម្រាកទេ ពីព្រឹក ម៉ោង៦រហូតដល់ ម៉ោង១១ឡើងហូបបាយ ហូបម៉ោង១ ចុះធ្វើការងារវិញ ប្រធាននារីឈ្មោះយ៉ុង។ នៅឆ្នាំ ១៩៧៨ ផាន់ និងនារីជាច្រើន នាក់អង្គ្គការបានជ្រើសរើសប្រវត្ដិរូបហើយហៅឡើងឡានទាំងយប់យកធ្វើការងារ នៅភ្នំពេញវិញ។ ពេលមកដល់អង្គការបាន បង្រៀនមុខវិជ្ជាពេទ្យ ដូចជារៀនចាក់ថ្នាំ រៀនរុំរបួស រៀនលាង របួសជាដើម រៀនតែកន្លះខែ អង្គការយកមកឱ្យធ្វើការងារនៅ ក្នុងមន្ទីរពេទ្យកេតុមាលាហៅមន្ទីរពេទ្យ៦មករា មានប្រធាន មន្ទីរពេទ្យផ្នែកវះកាត់ឈ្មោះ ជួន ជឿន មានលោកស្រីអៀង ធិរិទ្ធ ជារដ្ឋមន្រ្ដីក្រសួងសង្គមកិច្ចនិង មានជនជាតិចិនមួយចំនួនបាន ជួយកិច្ចការមន្ទីរពេទ្យដែរ។ ផាន់ បានយោធាយោធារ បួសជាច្រើនដឹកមកតាម កប៉ាល់ទឹកនិងដឹកឡានបន្ដយកមន្ទីរពេទ្យ ខ្លះដាច់ដៃខ្លះដាក់ជើងនិងមានរបួសជាច្រើនកនែ្លងផេ្សងទៀត។ នៅ ជំនាន់ខែ្មរក្រហមមានមនុស្សមួយចំនួនអង្គការចាប់ខ្លួនជាបន្ដបន្ទាប់មិនដឹងថា មានរឿងអីខ្លះទេ ជាប់និន្នាការអីទេ ឃើញចាប់តែរហូតនៅពេលយប់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលជិតដល់ ផាន់ និងកម្មា ភិបាល ខែ្មរក្រហមនាំគ្នារត់ឡើងរថភ្លើងទៅដល់ខេត្ដបាត់ដំបងនិងបន្ដដំណើរទៅដល់ស្រុកបរវេល។ ភាន់ បានចុះ បន្ដដំណើរចូល ពៃ្រឃើញមានមនុស្សស្លាប់ច្រើន និងបានឃើញយោធាខែ្មរ ក្រហមបាញ់ខែ្មរក្រហមដូចគ្នាស្លាប់ ពេញពៃ្រ។ ឃើញ សភាពការណ៍មិនល្អ ផាន់ កាលនោះមានត្រូវរបួសជើង ក៏យកក្រមាចងហើយសុំរទេះគោ ប្រជាជនជិះមករកភូមិដែល មានប្រជាជនរស់នៅ ហើយបានបន្ដដំណើរមកដល់ស្រុក កំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ដឹងថា ខែ្មរក្រហមចាប់មនុស្សយកទៅបាត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា