Document thumbnail
Personal Info
ID: KSI0063
Name
ឈ្មោះ
Sokh Nan
សុខ ណាន
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I08249
Source Interview
KSI0063 2001219, Thlork Yul village, Rorka Koh sub-district, Sarmrong district, Kampong Speu province. Interviewed by Ros Sampeou. Notes: Interviewed with Sokh Nan, 42, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៦៣ ២០០១២១៩ ភូមិធ្លកយល់ ឃុំរការកោះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ រស់ សំពៅ។ កំណត់សំគាល់ៈ ជួបជាមួយៈ សុខ ណាន អាយុ ៤២ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
Date of Birth
[Khmer Roug aged: 15. Present aged: 42]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«ជំនាន់ខែ្មរក្រហមអាយុ ១៥ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤២
Home Village
0507????, Kampong Speu, Samrong Tong, Rorka Koh, T
ទីកន្លែងកំណើត
០៥០៧???? ខេត្ដកំពង់ស្ពឺ ស្រុកសំរោងទង ឃុំរការកោះ ភូ
Join KR
1976????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៦????
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
អៀង ធិរិទ្ធ។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
សុខ ណាន ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ណាន មានប្ដីឈ្មោះ លាប មានចំនួន៥នាក់ប្រុសទាំង សព្វថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ រស់នៅភូមិធ្លកយល់ ឃុំរកាកោះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ណាន មាន ឪពុកឈ្មោះ ហុយ ម្ដាយឈ្មោះ ណុយ មានបងប្អូនចំនួន៥នាក់។ ណាន តាំងពីតូចដល់ធំពេញវ័យ មិនបានចូល រៀនសូត្រទេ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម អង្គការ បានជម្លៀសប្រជាជនចុះឡើងជាច្រើនកនែ្លងឱ្យមករស់នៅក្នុងតំបន់រំដោះ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យនៅក្នុងអង្គភាពកុមារបែកចេញពីឪពុកម្ដាយ ហូបបាយតាមសហក រណ៍បឹងតាស៊ុន។ នៅឆ្នាំ១៩៧៦ ស្រាប់តែមានអង្គការថ្នាក់លើចុះមកជ្រើសរើសយកប្រវត្ដិរូបកូនមូលដ្ឋានជា ច្រើននាក់ មានជាង៣០នាក់ឱ្យទៅធ្វើការងារ នៅភ្នំពេញ។ ពេលនោះ ណាន មានឈ្មោះអង្គការហៅឡើងឡាន មានអារម្មណ៍ភ័យខ្លាចមិនដឹងជាទៅណា ណាមួយឪពុកម្ដាយបងប្អូនក៏មិនបានប្រាប់ឱ្យបានដឹងផង។ ណាន បានធ្វើដំណើរតាម រថយន្ដចេញពីមន្ទីរស្រុកសំរោងទង សំដៅមកទីក្រុងភ្នំពេញ មកដល់នៅម៉ោង៧យប់ គ្មាន បានស្គាល់ទឹសតំបន់អីទេ តែមានគេនិយាយថា យើងបានមកដល់ភ្នំពេញ យើងនៅជិត ពេទ្យវត្ដភ្នំ។ នៅពេល ព្រឹកឡើងបានអង្គការបញ្ជូនឱ្យមកធ្វើការ នៅក្នុងមន្ទីរពេទ្យ៦មករា ហើយអង្គការបានបែងចែកមនុស្ស ជាក្រុមតូចៗមានគ្នាត្រឹម១០នាក់។ ណាន និងនារីផេ្សងទៀតដែល មកពីជនបទភាគច្រើនមិនចេះអក្សរ អង្គការហៅយក ទៅបង្រៀន មុខវិជ្ជាពេទ្យខ្លះៗ ដូចជាឱ្យរៀនចាក់ថ្នាំ រៀនលាងរបួស រៀនរុំរបួស បានរយៈពេលខ្លីអង្គការឱ្យ ចូលធ្វើការងារនៅក្នុងមន្ទីរពេទ្យតែម្ដង កាលនោះឃើញគ្រូពេទ្យជាជនជាតិចិនជាច្រើនជាអ្នកវះកាត់ឱ្យអ្នកជំងឺ។ នៅឆ្នាំ១៩៧៧៧៨ មានយោធារបួសជា ច្រើនរាប់រយនាក់ មកពីព្រំដែនវៀតណាមខាងភូមិភាគបូព៌ា ព្រោះ ប្រទេសយើងបានធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ ណាន ជាគ្រូពេទ្យដើរលាងរបួស និងជួយចាក់ថ្នាក់ឱ្យ យោធាខែ្មរក្រហម ភាគច្រើនកេ្មងៗ។ នៅក្នុងមន្ទីរពេទ្យក្នុងរយៈពេលពីរអាទិត្យ ប្រជុំម្ដង ធ្លាប់បានឃើញលោក ស្រី អៀង ធិរិទ្ធនិងយូរៗម្ដងឃើញ លោកអៀង សារី ម្ដង។ នៅឆ្នាំ១៩៧៩ ណាន និងកម្មាភិបាលខែ្មរ ក្រហម រួមទាំងអ្នកជំងឺ អង្គការបញ្ជាឱ្យដឹកនាំយកទៅដាក់លើរទេះ ភ្លើងរួចហើយចេញដំណើរទៅដល់ខេត្ដបាត់ ដំបង។ ណាន បានរត់ចូលពៃ្រទៅដល់ស្រុកសំឡូត ព្រោះកងទ័ពវៀតណាមចេះ តែដេញពេក ទំរាំគេចខ្លួនរកផ្លូវ មកផ្ទះវិញបាននៅឆ្នាំ១៩ ៧៩ដដែល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា