PROMOTING ACCOUNTABILITY
Thoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0075
KHI0075
|
|
Name :
ឈ្មោះ :
|
ធឿន
|
|
First Name :
នាមខ្លួន :
|
Thoeun
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I01409
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 15]
«សម័យខែ្មរក្រហម អាយុ១៥ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04070608, Kampong Chhnang, Sumaki Meanchey, Svay,
០៤០៧០៦០៨ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំស្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
ពេទ្យ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0075 20050513, Khyang Khang Cheung village, Svay sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Phann Sochea. Notes: Interviewed with her older sister named Kuch Thorn, 57.
ខេអេកអាយ០០៧៥ ២០០៥០៥១៣ ភូមិខ្យាងខាងជើង ឃុំ ស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយបងស្រី គុជ ធន អាយុ៥៧ឆ្នាំ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ធឿន ភេទស្រី អាយុ១៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ គុជ ធន អាយុ៥៧ឆ្នាំ ត្រូវជាបងស្រី។ ធឿន មានឪពុកឈ្មោះ ធឹម ម្ដាយឈ្មោះ អឿន មានបងប្អូន៧នាក់ មានស្រុកកំណើតនៅ ភូមិខ្យាងខាងជើង ឃុំ ស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ធឿន តាំងពីតូចដល់ធំពេញវ័យមិនបាន ចូលរៀនតាមសាលាទេ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ ណាមួយប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ អត់មានសា លារៀនទេ ប្រទេសជាតិកើតមានសង្គ្រាម។ នៅក្នុងភូមិមានចលនាខែ្មរក្រហមវាយជាមួយទាហានលន់ នល់ ពេលនោះកម្លាំងខែ្មរក្រហមបានជម្លៀសប្រជាជនចេញពីភូមិឱ្យទៅរស់នៅក្នុងតំបន់រំដោះឱ្យដាច់ចេញពីតំបន់លោក លន់ នល់។ នៅឆ្នាំ១៩៧៣ ធឿន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ ខាន់ បន្ទាប់មក អង្គការបានបញ្ជូននៅធ្វើការងារ នៅតំបន់៣១ ភូមិភាគបស្ចឹម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់ អំណាច ធឿន កាលនោះមានអាយុជាង១០ឆ្នាំ អង្គការចាត់តាំងឱ្យលើកទំនប់ជីកប្រឡាយជាមួយកម្លាំងយុវ ជន យុវនារីរាប់រយនាក់ ហើយរស់នៅតាមការដ្ឋានបែកចេញពីឪពុក ម្ដាយបងប្អូន។ នៅឆ្នាំ១៩៧៦ មានដំណឹង ថា អង្គការបានចុះ មកស្រាវជ្រាវរកប្រវត្ដិរូបកូនកសិករក្រីក្រមូលដ្ឋានចាស់ឱ្យទៅធ្វើការងារនៅភ្នំពេញ។ កាល នោះ ធឿន ក៏ទៅជាមួយមិត្ដ ភក្ដិនៅក្នុងភូមិមួយចំនួនដែរ តាំងពីចេញពីស្រុកកំណើតទៅ ធ្វើការងារនៅភ្នំពេញ មិនដែលឃើញឈ្មោះ ធឿន ត្រឡប់មកលេងស្រុកកកំណើតវិញឬសរសេរសំបុត្រ មកលេងឪពុកម្ដាយបងប្អូន ម្ដងណាទេ បាត់ឈឹងរហូត។ នៅឆ្នាំ១៩៧៩ មានដំណឹងថា ធឿន បានឡើងរត់ភ្លើងជា មួយកម្មាភិបាលផេ្សង ទៀតសំដៅទៅខេត្ដបាត់ដំបង តែមកដល់ ពេលនេះមិនឃើញឈ្មោះ ធឿន ត្រឡប់មកស្រុកកំណើតវិញ។ បើតាមប្រវត្ដិរូប ធឿន ធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦មករា ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ពឿន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”