PROMOTING ACCOUNTABILITY
Mao Say
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0076
KHI0076
|
|
Name :
ឈ្មោះ :
|
ម៉ៅ សាយ
|
|
Last Name :
នាមត្រកូល :
|
Mao
|
|
First Name :
នាមខ្លួន :
|
Say
|
|
Other Name :
ឈ្មោះផ្សេង :
|
Ron
រ៉ុន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01492
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged 15, Present aged: 46]
«សម័យខែ្មរក្រហម អាយុ១៥ឆ្នាំ។ បច្ចុប្បន្នអាយុ៤៦ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
040704??, Kampong Chhnang, Sumaki Meanchey, Peam,
០៤០៧០៤?? ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំពា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Ran, chief of group
រ៉ាន ប្រធានក្រុម
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Huon, chief of village
ហួន ប្រធានភូមិ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0076 20050524, Sre Russei village, Peam sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេអេកអាយ០០៧៦ ២០០៥០៥២៤ ភូមិស្រែឫស្សី ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ម៉ៅ សាយ ហៅ រ៉ុន ភេទស្រី អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សាយ មានប្ដីឈ្មោះ ជឹម មានកូនចំនួន៨ នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិស្រែឫស្សី ឃុំពាម ស្រុក សាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ សាយ មានឪពុកឈ្មោះ ម៉ៅ សុខ ម្ដាយឈ្មោះ សួន គង់ មានបងប្អូន៤នាក់។ សាយ មិនបានរៀន សូត្រទេ នៅផ្ទះជួយធ្វើការងារឪពុកម្ដាយ ណាមួយប្រទេស ជាតិកើតមានសង្គ្រាម រដ្ឋប្រហារទម្លាក់សមេ្ដច សីហនុនៅ ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ សាយ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ ហួន ជាគ្រូបង្រៀន។ មុនដំបូង សាយ នៅក្នុងកងកុមារ អង្គការចាត់តាំង ឱ្យជួយធ្វើការងារបណ្ដើររៀនសូត្រ អក្សរសាស្រ្ដបណ្ដើរ គ្មានសាលារៀនត្រឹមត្រូវទេ រៀននៅក្នុងពៃ្រ រៀនក្រោម ដើមឈើ។ បន្ទាប់ពីរៀន អង្គ ការចាត់តាំងឱ្យដាំបនែ្លនៅ ម្ដុំច្រកសេ្ដច ពេលដាំបនែ្លបានច្រើនអង្គការយកទៅធ្វើម្ហូបផ្គត់ផ្គង់ឱ្យយោធានៅសមរ ភូមិមុខ កាលនោះកម្លាំងចលនាខែ្មរក្រហមបាន ធ្វើសង្គ្រាមជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានឱ្យមកលេងស្រុក កំណើតវិញ។ នៅក្នុងឆ្នាំ១៩៧៥ អង្គការបាន ចុះមកស្រាវ ជ្រាវប្រវត្ដិរូបកូនអ្នកមូលដ្ឋានមួយចំនួនឱ្យទៅធ្វើការងារនៅភ្នំពេញ។ សាយ និងបងប្អូនពីរនាក់ ទៀតឈ្មោះ ប៉ិច ឈ្មោះ វន ក៏បានឡើងឡានមកភ្នំពេញដែរ ពេលមកដល់ដឹងថា នៅម្ដុំវត្ដភ្នំ រួចហើយអង្គការ បញ្ជូនឱ្យទៅធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦មករា បងប្អូនពីរទៀតធ្វើការងារជាអ្នកយាមឃ្លាំងថ្នាំពេទ្យ រីឯឈ្មោះ សាយ អង្គការបញ្ជូនឱ្យរៀនសូត្រមុខវិជ្ជាពេទ្យ ជាមួយ គ្រូពេទ្យជាជនជាតិចិននិងជនជាតិខែ្មរ។ សាយ បានធ្វើ បុគ្គលិកពេទ្យ៦មករា មុនដំបូងមិនសូវជាហត់នឿយប៉ុន្មានទេ ហើយមានអាហារហូបចុកគ្រប់គ្រាន់ ជួនណានៅ ពេលយប់មានបញ្ជាំងខ្សែភាពយន្ដឯកសារពីប្រទេសចិនឱ្យមើលនិងមានលេ្ខាន មានសិល្បៈសមែ្ដងឱ្យមើលទៀត។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧៧៨ មានយោធាខែ្មរក្រហមរាប់រយនាក់ ត្រូវរបួសដាច់ដៃដាច់ជើង ធ្លាយ ពោះ អង្គការបញ្ជូនមកពីព្រំដែនវៀតណាម មានបញ្ជូនតាម ឡានផង មានបញ្ជូនតាមកប៉ាល់ទឹកផង ដោយសារ តែប្រទេសយើង ធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ សាយ និងក្រុមគ្រូចិន ផងគ្រូពេទ្យខែ្មរផងគ្មានពេល ទំនេរ មានរបួសធ្ងន់មានរបួសស្រាល ត្រូវវះកាត់ជាបន្ដបន្ទាប់។ សាយ មិនចេះអក្សរអង្គការប្រើ ឱ្យរុំរបួស លាងរបួស និងឈានដល់ចាក់ថ្នាំឱ្យថ្នាំលេប។ កាលនោះប្រធានមន្ទីរពេទ្យ៦មករា ឈ្មោះ ពឿន ប្រធានសង្គម កិច្ចលោកស្រី អៀង ធិរិទ្ធ។ នៅឆ្នាំ១៩៧៩ សាយ និងបងប្អូនបានគ្នារត់ឡើងរត់ភ្លើងជាមួយអ្នកជំងឺនិងកម្មា ភិបាលខែ្មរក្រហមជាច្រើនសំដៅទៅឈប់ត្រឹមខេត្ដបាត់ដំបង។ សាយ និង បងប្អូននាំគ្នារត់ចូលពៃ្រជាមួយគ្នា រហូតដល់ស្រុក សំឡូតរស់នៅក្នុងពៃ្រគ្មានអាហារគ្រប់គ្រាន់ ធ្វើឱ្យបងស្រីឈ្មោះ ប៉ិច ឈឺស្លាប់ក្នុងពៃ្រនិងមានប្អូន ឈ្មោះ វន ត្រូវគ្រាប់ផ្លោង ស្លាប់នៅក្នុងស្រុកសំឡូតទៀត។ សាយ មានការភ័យខ្លាច យ៉ាងខ្លាំងបន្ទាប់ពីបងប្អូន ស្លាប់ចោលទៅហើយមិនហ៊ាន រត់ត្រឡប់មកស្រុកកំណើតវិញ ខ្លាចវត្ដមានកងទ័ពវៀតណាម សុខចិត្ដរត់បន្ដរហូត ទៅដល់ទឹកដីថៃ រស់នៅក្នុង ជំរំរហូតដល់ឆ្នាំ១៩៩២ បានធ្វើមាតុភូមិនិវត្ដន៍មកស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She witnessed wokers in her unit was handcuffed. Later they disappeared. Then she witnessed prisoner
គាត់បានឃើញអ្នកធ្វើការដែលនៅអង្គភាពជាមួយគាត់ត្រូវគេ ចាប់ដាក់ខ្នោះ។ ក្រោយមកគាត់បាត់ខ្លួនរហូត។ ក្រោយមកគា
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”