Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0064
KSI0064
ឈ្មោះ :
នួន ពិន
Last Name :
Nuon
First Name :
Pin
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I02425
Gender :
ភេទ :
f
ស្រី
Home Village :
ភូមិកំណើត/ទីលំនៅ :
05030918, Kampong Speu, Kong Pisey, Sdok, Trapeang
០៥០៣០៩១៨ ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំស្ដុក ភូមិត
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យព១ ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Menh, chief
ម៉ិញ ប្រធាន
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0064 20051219, Trapeang Srass village, Sdok sub-district, Kong Pisey district, Kampong Speu province. Interviewed by Pheng Pong Rasy. Notes: Interviewed with Nuon Pin, 51, the biography owner.
ខេអេសអាយ០០៦៤ ២០០៥១២១៩ ភូមិត្រពាំងស្រស់ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ផេង ពង្សរាស៊ី។ កំណត់សំគាល់ៈ ជួបជាមួយ នួន ពិន អាយុ ៥១ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
នួន ពិន ភេទស្រី អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ពិន មានឪពុកឈ្មោះ ចាន់ ម្ដាយឈ្មោះ យ៉ាន់ មានបង ប្អូន៦នាក់ ស្រី៥ប្រុស១។ ពិន សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅ ភូមិត្រពាំងស្រស់ ឃុំស្ដុក ស្រុកគង ពិសី ខេត្ដកំពង់ស្ពឺ។ ពិន ពីតូចដល់ធំមិនបានចូលរៀនទេ នៅផ្ទះជួយធ្វើការងារឪពុក ព្រោះម្ដាយស្លាប់ចោល តាំងពីនៅតូច។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាមមានយន្ដហោះទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៤ ពិន បានស្ម័គ្រចិត្ដបម្រើចលនាខែ្មរក្រហមតាមរយៈ ឈ្មោះ រីម ជាប្រធាននារីប្រចាំឃុំស្ដុក។ នៅឆ្នាំ១៩៧៥ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការ បានចុះមក ជ្រើសរើសប្រវត្ដិរូបកូនអ្នកមូលដ្ឋានឱ្យទៅធ្វើការនៅស្រែអំបិល ខេត្ដកំពត។ ពិន បានទៅដល់ស្រែ អំបិលនៅម្ដុំសេះស បានឃើញកម្មករស្រែអំបិលរាប់រយរាប់ពាន់នាក់ មកពីតំបន់ ផេ្សងគ្នា។ ពេលទៅដល់អង្គ ការបានបែកចែកជាវរៈជាក្រុមតូចៗ ដើម្បីងាយស្រួលគ្រប់គ្រងធ្វើការ។ ពិន នៅមានប្រធានកងចល័ត ឈ្មោះ ណេង ដឹកនាំកម្លាំងចុះស្រែ របៀបធ្វើស្រែអំបិល មុនដំបូងយើងលើកភ្លឺជុំវិញកុំឱ្យទឹកហូរចេញវិញ បន្ទាប់មក យើងនាំគ្នាតម្រង់ជួរជាក្រុមចាប់ផេ្ដីមយកឈើធ្វើអង្គប់សម្រាប់បុកដីឱ្យហាប់ តែពេលបុកយើងនាំគ្នាស្រែក ចេ្រÃៈងឱ្យត្រូវគ្នាដើម្បីកុំត្រូវជើងយើង នៅពេលបុកហាប់ហើយ យើងបង្ហូរទឹកចូលទុករហូតដល់ស្ងួតទឹកចេញជា អំបិលឡើងសស្គុះ។ នៅក្នុងសម័យខែ្មរក្រហមអំបិលធ្វើបានរាប់សិបតោនមិនដឹងជាអង្គការដឹកយកទៅខាងណា ខ្លះ តែកាលនៅស្រែអំបិលមានអាហារហូប ចុកគ្រប់គ្រាន់និងធ្លាប់បានមើលខ្សែភាពយន្ដឯកសារមកពីប្រទេសចិន និយាយពីសង្គ្រាម។ នៅឆ្នាំ១៩៧៧ ពិន និងនារីមួយចំនួនអង្គ ការបញ្ជូនមកធ្វើការងារនៅភ្នំពេញវិញ។ ពិន អង្គការឱ្យរៀនសូត្រ បានបន្ដិចបន្ដួច អង្គការចាត់តាំឱ្យធ្វើការងារនៅមន្ទីរព១ ហៅពេទ្យកាល់ម៉ែត្រ។ ពិន មានតួនាទីមើលថែកូនកេ្មង តូចៗនិងកេ្មងធំៗមួយចំនួន ដូចជាឱ្យបៅទឹកដោះគោ បញ្ចុកបាយឱ្យនិងជួយដឹកបាយ យកទៅឱ្យអ្នកជំងឺ។ ពិន ឆ្ងល់ថា កេ្មងៗទាំងនោះភាគច្រើនមិនដឹងជាឪពុកម្ដាយនៅឯណាទេ ព្រោះមិនដែល ឃើញមកលេងកូននិងយកទៅវិញ។ កាលនោះប្រធានពេទ្យឈ្មោះ ម៉ិញ ប្ដីគាត់ឈ្មោះ ពឿន កូនលោកអៀង សារី និងអ្នកស្រីអៀង ធិរិទ្ធ។ នៅឆ្នាំ១៩៧៩ ពិន បានឡើងលើរថភ្លើងទៅដល់ខេត្ដបាត់ដំបង រួចហើយចុះ បន្ដដំណើតចូលពៃ្រពិបាកពេកគ្មានអាហារហូបចុកក៏សមេ្រចចិត្ដរត់ចូលមកខាងយួនវិញ ក្រោយមកបានត្រឡប់ មកដល់ស្រុក កំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា