Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0077
KHI0077
Name :
ឈ្មោះ :
អ៊ុំ ស៊ីនឿន
Last Name :
នាមត្រកូល :
Um
First Name :
នាមខ្លួន :
Synoeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09732
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04061101, Kampong Chhnang, Rolea Phieat, Sre Thmei
០៤០៦១១០១ ខេត្ដកំពង់ឆ្នាំង ស្រុករលាបេ្អÃៈរ ឃុំស្រែថ
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0077 20050526, Kdei Tnoat village, Sre Thmei sub-district, Rolea Phieat district, Kampong Chhnang province. Interviewed by Em Sokhym and Noy sophary. Notes: Interviewed with his younger brother named Um Bunthoeun, 61. His relative named Sophy told him that Noeun was assigned to work in Phnom Penh. Arriving there, he was arrested and imprisoned at Tuol Sleng.
ខេអេកអាយ០០៧៧ ២០០៥០៥២៦ ភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាបេ្អÃៈរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អែម សុឃីម និង ណយ សុផារី។ កំណត់សំគាល់ៈ សម្ភាសជាមួយប្អូនប្រុស អ៊ុំ ប៊ុនធឿន អាយុ៦១ឆ្នាំ។
Summary :
សេចក្ដីសង្ខេប :
អ៊ុំ ស៊ីនឿន ភេទប្រុស អាយុ៣៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ុំ ប៊ុនធឿន អាយុ៦១ឆ្នាំ ត្រូវជាប្អូន ប្រុស។ ស៊ីនឿន មានឪពុក ឈ្មោះ អ៊ុំ នួន ម្ដាយឈ្មោះ ម៉ៅ តែម មានបងប្អូន៤នាក់ស្រី២ ប្រុស២ មាន ស្រុកកំណើតនៅភូមិក្ដីត្នោត ឃុំស្រែថ្មី ស្រុករលាបេ្អÃៈរ ខេត្ដកំពង់ឆ្នាំង។ ស៊ីនឿន ធ្លាប់បានរៀនសូត្រចប់ សាលាបឋមសិក្សានៅក្នុងភូមិ រួចបន្ដទៅរៀននៅសាលាវិទ្យាល័យ ខេត្ដកំពង់ឆ្នាំង ពេលប្រឡងឌីប្លូមជាប់បាន បន្ដទៅរៀននៅ ទីក្រុងភ្នំពេញ ស្នាក់នៅផ្ទះ ឯកឧត្ដម ប៉ុក សំអាន ត្រូវជា សាច់ញាតិ។ ស៊ីនឿនបានរៀនជាប់ ថ្នាក់បាក់ឌុច រួមបន្ដទៅ រៀននៅប្រទេសរុស្សីអស់រយៈពេលជាច្រើនឆ្នាំបានត្រឡប់មកវិញ។ ស៊ីនឿន បានរៀន ចប់ជាវិស្វករ បានឯកឧត្ដម ប៉ុក សំអាន រៀនចំឱ្យមានប្រពន្ធឈ្មោះ អ៊ូ សុភី ជាអ្នកស្រុកពាមជីកង ខេត្ដ កំពង់ចាម។ ស៊ីនួន បានចូលធ្វើការងារនៅក្នុងសម័យរាស្រ្ដនិយម ក្រោយមកបានឡើងជាប្រធាននាយកបចេ្ចក ទេសរោងចក្រ កង់ឡានតាខ្មៅ។ ស៊ីនឿន ធ្លាប់មកធ្វើបុណ្យឪពុកម្ដាយក្នុងន័យ សងគុណនិងគោរពសាសនាព្រះពុទ្ធ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ស៊ីនឿន និងប្រពន្ធកូន លែងបានមកលេងស្រុកកំណើត ទៀតហើយ គាត់នៅធ្វើការងារនៅភ្នំពេញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការបានជម្លៀស ប្រជាជនឱ្យចេញពីទីក្រុងឱ្យអស់ តែកាលនោះមិនបានឃើញបង ប្រុសនិងប្រពន្ធកូនត្រឡប់មកស្រុកកំណើតវិញទេ មិនថា ទៅខាងស្រុកប្រពន្ធឬយ៉ាងណាទេ តែក្រោយមកទៀត មានដំណឹងថា អង្គការត្រូវការអ្នកចេះដឹងមួយចំនួនឱ្យចូលធ្វើការងារវិញ ហើយមានដំណឹងថា បងស៊ីនឿន ចូល ទៅភ្នំពេញវិញក៏បាត់ដំណឹង រហូតមកដល់ពេលនេះ បាត់ទាំងគ្រួសារប្រពន្ធកូនតែម្ដង។ បើតាមប្រវត្ដិរូបឈ្មោះ អ៊ុំ ស៊ីនឿន អង្គការចាប់ខ្លួននៅស្រុកព្រះ នេត្រព្រះ ខេត្ដបាត់ដំបង នៅឆ្នាំ១៩៧៦ យកមកដាក់នៅ មន្ទីរស២១ ទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា