Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0067
KSI0067
ឈ្មោះ :
គាំ លីម
Last Name :
Koam
First Name :
Lim
Other Name :
ឈ្មោះផ្សេង :
Raen
រ៉ើន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K07560
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 22]
«សម័យខែ្មក្រហមអាយុ ២២ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
05051006, Kampong Speu, Oudong, Veal Pung, Trapean
០៥០៥១០០៦ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង ឃុំវាលពុង ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0067 20051108, Trapeang Ka-ek village, Veal Pon sub-district, Oudong district, Kampong Speu province. Interviewed by Sarin Vireak. Notes: Interviewed with Tep Kay, 86, mother.
ខេអេសអាយ០០៦៧ ២០០៥១១០៨ ភូមិត្រពាំងកែ្អក ឃុំវាលពុន ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ ទេព កាយ អាយុ ៨៦ ឆ្នាំ ត្រូវជាម្តាយ។
សេចក្ដីសង្ខេប :
គាំ លីម ហៅ រ៉ើន ភេទស្រី អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ ទេព កាយ អាយុ៨៦ឆ្នាំត្រូវជា ម្ដាយ។ លីម មានឪពុក ឈ្មោះ ស៊ាល មានបងប្អូនចំនួន៥នាក់ស្រី៣ប្រុស២ មានស្រុក កំណើតនៅភូមិ ត្រពាំងកែ្អក ឃុំវាលពុង ស្រុកឧត្ដុង្គ ខេត្ដ កំពង់ស្ពឺ។ លីម ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សា ខ្សាច់ពូនត្រឹម ថ្នាក់ទី៧ឪចាស់ឱ ឈប់រៀននៅសម័យកើតមាន រដ្ឋប្រហារ ប្រទេសជាតិកើតមានសង្គ្រាម ក៏មកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ លីម បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម ធ្វើជាយុទ្ធនារីទៅតស៊ូក្នុង ពៃ្រ ហើយធ្លាប់មកលេងផ្ទះវិញបានប្រាប់ថា ខ្លាចគ្រាប់កាំភ្លើងណាស់ គ្រាប់វាឡើងក្រហមមិនចង់ត្រឡប់ទៅ សមរភូមិវិញទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ឃើញ លីម បានមកលេងផ្ទះម្ដង ទៀតហើយបានប្រាប់ថា អង្គការឱ្យកូនទៅ ធ្វើការងារនៅភ្នំពេញ ពេលនោះម្ដាយហាមឃាត់កូនមិនចង់ឱ្យទៅទេ តែ លីម មិនព្រម ព្រោះថា ធ្លាប់តស៊ូក្នុងពៃ្រយូរហើយ ឥឡូវបានទៅធ្វើការនៅភ្នំពេញ។ លីម ពេលបានទៅ ដល់ភ្នំពេញ មិនដែលឃើញត្រឡប់មកផ្ទះវិញទេ។ នៅឆ្នាំ១៩៧៩ ឈ្មោះ ផាត ធ្លាប់ធ្វើការងារនៅភ្នំពេញ ជំនាន់ខែ្មរក្រហមដែរ បានប្រាប់ថា កូនអ៊ំឈ្មោះ លីម ធ្វើការនៅមន្ទីរពេទ្យ១៧មេសា ក្រោយមកទៀត ឃើញអង្គការហៅឡើងឡានជាមួយមនុស្សផេ្សងប្រហែលជា៣០នាក់ មិនឃើញមកវិញទេ តាំងពីនោះមកក៏ បាត់ដំណឹងរហូតមក ដល់ពេលនេះ។ បើតាមប្រវត្ដិរូប លីម អង្គការចាប់ខ្លួន នៅឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា