PROMOTING ACCOUNTABILITY
Tep Sanh
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0078
KHI0078
|
|
Name :
ឈ្មោះ :
|
ទេព សាញ់
|
|
Last Name :
នាមត្រកូល :
|
Tep
|
|
First Name :
នាមខ្លួន :
|
Sanh
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K07426
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 32]
«សម័យខែ្មរក្រហម អាយុ៣២ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04060606, Kampong Chhnang, Rolea Phieat, Kraing Le
០៤០៦០៦០៦ ខេត្ដកំពង់ឆ្នាំង ស្រុករលាបេ្អÃៈរ ឃុំក្រាំ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Yan, chief of village. Pen, chief of sub district. Yoeun, chief of cooperative.
យ៉ន ប្រធានភូមិ, ភេន ប្រធានឃុំ, យឿន ប្រធានសហករណ៍,
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0078 20050527, Sre Veal village, Kraing Leav sub-district, Rolea Phieat district, Kampong Chhnang province. Interviewed by Noy Sophary and Em Sokhym. Notes: Interviewed with his younger sister named Tep Thea, 56.
ខេអេកអាយ០០៧៨ ២០០៥០៥២៧ ភូមិស្រែវាល ឃុំក្រាំង លាវ ស្រុករលាបេ្អÃៈរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ណយ សុផារី និង អែម សុឃីម។ កំណត់សំគាល់ៈ សម្ភាសជាមួយ ប្អូនស្រី ទេព ធា អាយុ៥៦ឆ្នាំ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ទេព សាញ់ ភេទប្រុស អាយុ៣២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទេព ធា អាយុ៥៦ឆ្នាំ ត្រូវជាប្អូនស្រី។ សាញ់ មានឪពុកឈ្មោះ ពេទ គាត ម្ដាយឈ្មោះ ប្រាក់ សន មានបងប្អូន៣នាក់ មានស្រុកកំណើត នៅភូមិ ស្រែវាល ឃុំក្រាំងលាវ ស្រុករលាបេ្អÃៈរ ខេត្ដកំពង់ឆ្នាំង។ សាញ់ ជាកូនទី១ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ ឪចាស់ឱ ឈប់រៀនដោយសារឪពុកម្ដាយមានជីវភាពខ្វះខាតមិនអាចបញ្ជូនកូនឱ្យទៅរៀនឆ្ងាយបានក៏សមេ្រចចិត្ដ ឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅផ្ទះមិនទាន់ប៉ុន្មានផង ក៏កើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសជាតិចាប់កើតមាន សង្គ្រាម។ ក្រោយពីកើតមានរដ្ឋប្រហារហើយបានប្រហែលជា៥ខែ បងឈ្មោះ សាញ់ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ហើយបានទទួលដំណឹងថា បានធ្វើជានិរសានៅក្នុងពៃ្រជាមួយ ឈ្មោះ ហ៊ូ យន់ ហ៊ូ នឹម រួមជាមួយលោកខៀវ សំផន។ កាលពីនៅធ្វើចលនាខែ្មរក្រហមនៅក្នុងពៃ្រ សាញ់ ធ្លាប់ចូលមកក្នុងភូមិដើម្បីរកស្បៀងអាហារនិងត្រឡប់ចូលទៅក្នុងពៃ្រវិញ។ កាលនោះខាងទាហានលន់ នល់ ចូលមកដល់ក្នុងភូមិ ម្ដងៗដែរ បន្ទាប់ខាងទាហានលន់ នល់ លែងចូលមកបានហើយមាន តែកម្លាំងចលនាខែ្មរ ក្រហមប៉ុណេ្ណាះ។ សង្គ្រាមបានចាប់ផេ្ដីម ឡើងរវាងកម្លាំងចលនាខែ្មរក្រហមនិងទាហានលោកលន់ នល់ ខាងលន់ នល់ បានផ្លោងគ្រាប់ចូលក្នុងភូមិផងនិងមានយន្ដហោះទម្លាក់ គ្រាប់ថែមទៀត។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច សាញ់ បានធ្វើការងារនៅភ្នំពេញ ហើយបានមកលេងស្រុកកំណើតនិងបាននាំប្រពន្ធ ឈ្មោះ សឺន ជាបុគ្គលិកមន្ទីរពេទ្យ មានស្រុកកំណើតនៅខេត្ដកណ្ដាល។ សាញ់ បានប្រាប់ឪពុកម្ដាយបងប្អូនថា សព្វថៃ្ងនៅភ្នំពេញ ធ្វើការងារនៅក្នុងរោងចក្រឪក៤ឱ ហើយមានឋានៈជា ប្រធានផ្នែកអ៊ុតកង់ឡាន។ សាញ់ បាននាំប្រពន្ធត្រឡប់ទៅវិញ ស្រាប់តែបាត់ដំណឹងរហូតមិនឃើញត្រឡប់មកវិញសោះ។ នៅឆ្នាំ១៩៧៩ ពេល ប្រទេសជាតិស្រួលបួលអាចដើរទៅណាមក ណាបានក៏ស្វែងរកទៅជួបប្រពន្ធកូនឈ្មោះ សាញ់ បាននិយាយ ដំណើររឿងថា សាញ់ ត្រូវអង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨ ហើយបានប្រាប់ប្រពន្ធថា បើបាត់យូរមិនបាច់រងចាំ មើលផ្លូវទេ យកប្ដីទៀតចុះ ហើយមើលថែរក្សាកូនផង។ បើតាមប្រវត្ដិរូប ឈ្មោះ ទេព សាញ់ អង្គការចាប់ ខ្លួននៅឆ្នាំ១៩៧៨។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”