Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0067
PVI0067
ឈ្មោះ :
អ៊ិន បូរ
Last Name :
In
First Name :
Bou
Other Name :
ឈ្មោះផ្សេង :
Saom Sokhom
សោម សុខុន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I00128
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៤៧។
Home Village :
ភូមិកំណើត/ទីលំនៅ :
14090219, Prey Veng, Preah Sdech, Banteay Chakrei,
១៤០៩០២១៩, ពៃ្រវែង ព្រះសេ្ដច បន្ទាយចក្រី ពោធិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
ថ្នាក់លើ :
ចាន់ ចក្រី
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0067 20050628, Pou village, Bantey Chakrei sub-district, Preah Sdech district, Prey Veng province. Interviewed by Sok Vannak. Notes: Interviewed with Pheun Chan,m,71,uncle.
ភីវីអាយ០០៦៧ ២០០៥០៦២៨, ភូមិពោធិ ឃុំបន្ទាយចក្រី ស្រុកព្រះសេ្តច ខេត្តពៃ្រវែង។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ភឺម ឆន ភេទប្រុស អាយុ៧១ឆ្នាំ ត្រូវជាឪពុកមា។
សេចក្ដីសង្ខេប :
អ៊ិន បូរ ហៅ សោម សុខុន ភេទប្រុស កើតឆ្នាំ១៩៤៧។ ជួបជាមួយឈ្មោះ ភឹម ឆន អាយុ៧១ឆ្នាំ ត្រូវ ជាឪពុកមា។ បូរ មានឪពុកឈ្មោះ អិន ម្ដាយឈ្មោះ សោ មានបងប្អូន៨នាក់ ប្រុស២ស្រី៦ មានស្រុក កំណើតនៅភូមិពោធិ ឃុំបន្ទាយចក្រី ស្រុកព្រះសេ្ដច ខេត្ដពៃ្រវែង។ បូរ ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី១០ ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ បន្ទាប់មកទៀត បូរ បានរៀបការប្រពន្ធឈ្មោះ មៃ អាត ក្រោយមកទៀតមានកូនចំនួន៣នាក់ ប្រកបរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ ប្រទេសកើតមានរដ្ឋប្រ ហារទម្លាក់សមេ្ដចសីហនុ ធ្វើប្រទេសជាតិកើតមានសង្គ្រាមតែម្ដង។ បូរ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរ ក្រហមតាមការអំពាវនាវពីសមេ្ដចសីហនុឱ្យកូន ចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧១៧២ មាន ទាហានធៀវគី បាញ់ផ្លោងចូលដល់ក្នុងភូមិនិងមានយន្ដហោះទម្លាក់ គ្រាប់បែកធ្វើឱ្យមានមនុស្សស្លាប់អស់ជាច្រើន នាក់។ សង្គ្រាមកាលនោះរួមជាមួយទាហានយួនយៀកកុង ជួយខាង ខែ្មរក្រហម ទាហានយួនធៀវគី ជួយខាង ទាហានលន់ នល់ ធ្វើឱ្យប្រទេសជាតិខ្ទិចខ្ទីរអស់។ បូរ បានចូលទៅដំបូងនៅក្នុង តំបន់២៤ ភូមិភាគបូព៌ា ប្រធាន ភូមិភាគឈ្មោះ សោ ភឹម ប្រធានតំបន់ឈ្មោះ ឈូក។ បូរ ជាយោធានៅក្នុងកងពលចក្រី ឡើងវាយតាម សមរភូមិគ្រប់កនែ្លង។ នៅឆ្នាំ១៩៧៣ កម្លាំងកងទ័ពយៀកកុងមួយចំនួនធំបានវិលត្រឡប់ទៅស្រុកកំណើតវិញ នៅសល់តែយោធាខែ្មរក្រហមវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំំណាច បូរ បានវិលមកលេងស្រុកកំណើតវិញ និងបានដឹងថា បូរ មានឋានៈជាអនុបញ្ជាការឪឃឱ ហើយបាន វិលត្រឡប់ទៅ អង្គភាពវិញ។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខែ្មរក្រហមជាច្រើនត្រូវ អង្គការហៅទៅប្រជុំហើយ បានខ្លួនជាបន្ដបន្ទាប់ ដូចជាប្រធាន កងពលឈ្មោះ ចាន់ ចក្រី និងយោធាដែលមានឋានៈត្រឹមវរសេនា តូចចាប់ ទាំងអស់ហើយបានកម្មាភិបាលភូមិភាគនិរតីចូល មកគ្រប់គ្រងវិញ។ នៅឆ្នាំ១៩៧៩ មិនឃើញឈ្មោះ អ៊ិន បូ ហៅ សោម សុខុន ត្រឡប់មកផ្ទះវិញទេ តែបានដឹងថា ប្រពន្ធ បូរ នៅរស់ជាមួយកូនមកដល់សព្វថៃ្ងនេះ។ ប្រពន្ធ បូរ មិនចាំមើលផ្លូវប្ដីទៀត ព្រោះបានដឹងថា អង្គការចាប់ខ្លួនយក ទៅបាត់រហូត។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា