PROMOTING ACCOUNTABILITY
Khut Thach
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0079
KHI0079
|
|
Name :
ឈ្មោះ :
|
ឃុត ថាច
|
|
Last Name :
នាមត្រកូល :
|
Khut
|
|
First Name :
នាមខ្លួន :
|
Thach
|
|
Other Name :
ឈ្មោះផ្សេង :
|
Khut Khim
ឃុត ឃីម
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01699
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR: aged 11, Present aged: 43]
«សម័យខែ្មរក្រហម អាយុ១១ឆ្នាំ។ បច្ចុប្បន្នអាយុ៤៣ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
040502??, Kampong Chhnang, Kampong Tralach, Chhouk
០៤០៥០២?? ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំឈូកស
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was recruited to join a child unit.
គេរើសឱ្យចូលកងកុមារ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ក្រសួងសង្គមកិច្ច ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Say, chief of militiamen. Rum, chief of group. Ieng Tearith, chief of hospital.
សយ ប្រធានឈ្លប, រុំ ប្រធានក្រុម, អៀង ធារិទ្ធិ ប្រធានពេទ្យ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
San, chief of sub district.
សន គណៈឃុំ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0079 20050503, Boeng Kak village, Chhouk Sar sub-district, Kampong Tralach district, Kampong Chhnang province. Interviewed by Dy Camboly. Notes: Interviewed with the biography owner.
ខេអេកអាយ០០៧៩ ២០០៥០៥០៣ ភូមិបឹងកក់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ឌី ខាំបូ លី។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឃុត ថាច ហៅ ឃីម ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ថាច សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិបឹងកក់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ថាច មានឪពុកឈ្មោះ ឃុត គៀក ម្ដាយ ឈ្មោះ សន មានបងប្អូនចំនួន ១០នាក់។ ថាច តាំងពិតូចដល់ធំមិនបានចូលរៀនតាមសាលាទេ នៅផ្ទះជួយធ្វើ ស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាមរវាងចលនាខែ្មរក្រហមនិងខាងរដ្ឋាភិបាលលោកលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច អង្គការបានចាត់តាំងឱ្យ ថាច ទៅធ្វើការងារនៅក្នុងមណ្គល កុមារបែកចេញពីឪពុកម្ដាយ កាលនោះ មានអាយុប្រហែលជា ១១ឆ្នាំ ប៉ុណេ្ណាះ។ បន្ទាប់មកទៀត អង្គការបានជ្រើសរើសកុមារ មួយចំនួនធំឱ្យលើកទំនប់ ជីកប្រឡាយនិងគ្មានអាហារហូបចុក គ្រប់គ្រាន់ ហូបតែសម្លម្ជូត្រកួនជាងរាងរាល់ថៃ្ង។ នៅឆ្នាំ១៩៧៦ ថាច អង្គ ការចាត់តាំងឱ្យមកធ្វើការងារខាងសិប្បកម្មធ្វើផាល ធ្វើស្លាបព្រា ធ្វើឆ្នាំង នៅក្នុងឃុំឈូកស។ នៅឆ្នាំ១៩៧៧ អង្គការបានចុះមកជ្រើសរើសប្រវត្ដិរូបកូនអ្នកមូលដ្ឋានជាង២០ឱ្យមកធ្វើការងារនៅភ្នំពេញ។ ពេលចេញដំណើរ មកដល់ខេត្ដ កំពង់ឆ្នាំង សម្រាកបានពីរបីយប់អង្គការបានបញ្ជូនមកនៅ សាលាលេខ៥បានមួយរយៈពេលខ្លី អង្គ ការបញ្ជូនមកភ្នំពេញតែ ម្ដង។ ថាច បានមកដល់ដំបូង អង្គការចាត់តាំងឱ្យស្នាក់នៅមន្ទីរប១ ជាកនែ្លងទទួល ភ្ញៀវ បានមួយរយៈពេលខ្លីនិងមានអាហារហូប ចុកគ្រប់គ្រាន់។ បន្ទាប់មកទៀត ថាច ចាត់តាំងមកធ្វើការងារ នៅមន្ទីរពេទ្យ៦មករាវិញ ដោយសារមានយោធារាប់រយរាប់ពាន់ នាក់ មានរបួសអង្គការបញ្ជូនមកពីព្រំដែនវៀត ណាម ព្រោះឆ្នាំ១៩ ៧៧ ជាពិសេសឆ្នាំ១៩៧៨ សង្គ្រាមជាមួយប្រទេសវៀតណាម ខ្លាំងមែនទែន។ ថាច បានអង្គការបានបង្រៀនមុខវិជ្ជាពេទ្យបានតែពីរ បីថៃ្ងទេ ចាប់ផេ្ដីមអនុវត្ដតែម្ដង ដោយសារ ថាច អត់ចេះអក្សរ អង្គការអនុញ្ញាតឱ្យធ្វើការងារដូចជាដើរចាក់ថ្នាំ រុំរបួស លាងរបួស បើរបួសធ្ងន់ភាគច្រើនបញ្ជូននៅមន្ទីរ៧មករា មានលោកគ្រូ ពេទ្យជាជនជាតិចិនជាអ្នកវះកាត់ នៅក្នុងមន្ទីរពេទ្យ៦មករា ក៏មានគ្រូពេទ្យជនជាតិចិនច្រើនដែរ។ កាលនោះប្រធាន មន្ទីរពេទ្យឈ្មោះ ពឿន ហើយប្រធានសង្គមកិចឈ្មោះ អៀង ធិរិទ្ធ ហៅ ភា។ នៅឆ្នាំ១៩ ៧៩ ថាច បានរត់ឡើងរថភ្លើងជាមួយកម្មា ភិបាលខែ្មរក្រហមជាច្រើននាក់ផេ្សងទៀត រហូតទៅដល់ស្រុក សំឡូត ដើរចូលពៃ្រឆ្លងភ្នំជួបការលំបាកយ៉ាងខ្លាំងនិងមាន មនុស្សស្លាប់នៅក្នុងពៃ្រជាបន្ដបន្ទាប់ដោយសារអត់មានអាហារ និងមានជំងឺគ្រុនចាញ់។ នៅដើមឆ្នាំ១៩៧៩ ថាច បានរត់ត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួបជុំឪពុកម្ដាយ បងប្អូន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”