Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0069
PVI0069
ឈ្មោះ :
អ៊ូ ពិន
Last Name :
Ou
First Name :
Phin
Other Name :
ឈ្មោះផ្សេង :
Tep Hay, Hay
ទេព ហៃ, ហាយ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K05317
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៤៦ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
14010903, Prey Veng, Ba Phnom, Theay, Kamreng
១៤០១០៩០៣, ពៃ្រវែង បាភ្នំ ធាយ កំរ៉ែង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1968????
១៩៦៨????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0069 20050623, Kamreng village, Theay sub-district, Ba Phnom district, Prey Veng province. Interviewed by Phann Sochea. Notes: Interviewed with Ou An,f,53, younger sister.
ភីវីអាយ០០៦៩ ២០០៥០៦២៣, ភូមិកំរ៉ែង ឃុំធាយ ស្រុក
បាភ្នំ ខេត្តពៃ្រវែង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ អ៊ូ អាន ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាប្អូនស្រី។
សេចក្ដីសង្ខេប :
អ៊ូ ពិន ហៅ ទេព ហៃ ហៅ ហាយ ភេទប្រុស អាយុ៤៦ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ូ អាន អាយុ ៥៣ឆ្នាំ ត្រូវជាប្អូន ស្រី។ ពិន មានឪពុកឈ្មោះ អ៊ូ យី ម្ដាយឈ្មោះ វាំង ស៊ុម មានបងប្អូន៩នាក់ មានស្រុក កំណើតនៅភូមិកំរ៉ែង ឃុំធាយ ស្រុកបាភ្នំ ខេត្ដពៃ្រវែង។ ពិន ជាកូនទី២ ហើយធ្លាប់រៀនសូត្របានច្រើននិង បានបួសជាព្រះសង្ឃនៅវត្ដបុ)Ã្ងាវត្ដីបានចំនួន៥វស្សា ក៏សឹកមក វិញ។ បន្ទាប់មកទៀត ពិន បានទៅរកការងារ ធ្វើនៅភ្នំពេញ បានធ្វើការងារជាអ្នកបោះពុម្ពកាសែត្ស។ បន្ទាប់មកទៀត ពិន ឪពុកម្ដាយបានរៀបចំឱ្យមាន ប្រពន្ធឈ្មោះ ពៅ មានស្រុក កំណើតនៅជាយទីក្រុងភ្នំពេញ។ ពេលរៀនការហើយ ពិន នៅតែធ្វើការងាររោង ពុម្ព និងមានផ្ទះនៅម្ដុំទឹកល្អក់។ នៅមុនឆ្នាំ១៩៧០ ពិន ធ្លាប់បាននាំប្រពន្ធកូនទៅលេងស្រុក កំណើតដោយបាន ទិញនំបុ័ងមកចែកបងប្អូនហូបទៀតផង។ នៅឆ្នាំ១៩៦៨ បាត់ដំណឹងឈ្មោះ ពិន មិនអាចទាក់ទងគ្នាបានរហូត ដល់ប្រទេសជាតិកើតមានសង្គ្រាម មានរដ្ឋប្រហារឆ្នាំ១៩៧០។ នៅខែ៥ ឆ្នាំ១៩៧៥ បានឃើញបងប្រុស ឈ្មោះ ពិន មកលេង ស្រុកកំណើតវិញ ហើយបានយកខោអាវមកចែកប្រជាជននៅក្នុង ភូមិហើយគាត់សម្រាក បានមួយយប់ក៏ត្រឡប់ទៅភ្នំពេញវិញ។ នៅឆ្នាំ១៩៧៦ ពិន បានត្រឡប់មកស្រុកកំណើតម្ដងទៀត ហើយមាន ពាក្យសម្ដីថាឪគេធ្វើបដិវត្ដពីក្រទៅមាន ឯងធ្វើ បដិវត្ដពីមានទៅក្រ រុះផ្ទះធំធ្វើផ្ទះតូចឱ ពេលនោះគណៈស្រុកបាភ្នំ ចោទថា ឈ្មោះ ពិន បានក្បត់បដិវត្ដ។ ពេលឈ្មោះ ពិន ត្រឡប់ទៅវិញ ឪពុកម្ដាយបងប្អូនមានការបារម្មណ៍ តែខាង កម្មាភិបាលខែ្មរក្រហមឈ្មោះ វ័រ ឈ្មោះ ឡី និយាយថា កុំបារម្មណ៍ ឈ្មោះ ពិន អង្គការបញ្ជូនទៅធ្វើ ទូតទៅក្រៅប្រទេស។ និយាយទៅ ពិន បាត់ខ្លួនតាំងពីឆ្នាំ១៩៧៦ ដែលគាត់មកលេងចុង ក្រោយនេះបាត់ខ្លួន រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឈ្មោះអ៊ូ ពិន ហៅ ពេទ ហៃ ធ្វើការនៅក្នុងក្រសួងការបរទេសនៅ មន្ទីរឪប១ឱ ជំនាន់ខែ្មរក្រហម អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៧។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា