Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0081
KHI0081
ឈ្មោះ :
កែវ យ៉េន
Last Name :
Keo
First Name :
Yen
Other Name :
ឈ្មោះផ្សេង :
Ren
រ៉ែន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I09519
Gender :
ភេទ :
m
ស្រី
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04040505, Kampong Chhnang, Kampong Leng, Po, Damna
០៤០៤០៥០៥ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់លែង ឃុំពោធិ៍ ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to enter forest to liberate country.
ស្ម័គ្រចិត្ដចូលពៃ្រដើម្បីរំដោះប្រទេស
អង្គភាព DK 75-79 :
អ្នកទោសមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0081 20050518, Damnak Kakoh village, Po sub-district, Kampong Leng district, Kampong Chhnang province. Interviewed by Dy Khamboly. Interviewed with his younger brother Keo Yim, 53.
ខេអេកអាយ០០៨១ ២០០៥០៥១៨ ភូមិដំណាក់កកោះ ឃុំ ពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ឌី ខាំបូលី។ កំណត់សំគាល់ៈ សម្ភាសជាមួយប្អូនប្រុស កែវ យីម អាយុ៥៣ឆ្នាំ។
សេចក្ដីសង្ខេប :
កែវ យ៉េន ហៅ រ៉ែន អាយុ២៨ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ កែវ យីម អាយុ៥៣ឆ្នាំ ត្រូវជាប្អូនប្រុស។ យ៉េន មានឪពុកឈ្មោះ យ៉ប ម្ដាយឈ្មោះ ជិន មានបងប្អូន៥នាក់ មានស្រុកកំណើត នៅភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង។ យ៉េន ធ្លាប់បានរៀនសូត្រនៅសាលាក្នុងភូមិតែមិនបានដឹងច្បាស់ថា គាត់បានរៀនត្រឹមថ្នាក់ប៉ុន្មានឈប់នោះទេ ពេលឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧១ យ៉េន បានស្ម័គ្រចិត្ដ ចូលបម្រើចលនាខែ្មរក្រហម ដោយបានស្ដាប់ពីការអំពាវរបស់សមេ្ដចសីហនុ ឱ្យកើតចៅ ចូលពៃ្រម៉ាគី ដើម្បី រំដោះជាតិ។ កាលនោះ ឈ្មោះ យីម ត្រូវជាប្អូនប្រុសរបស់ យ៉េន ក៏បានស្ម័គ្រចិត្ដចលនាខែ្មរក្រហម នៅឆ្នាំ ១៩៧២ ដែរ។ យ៉េន អង្គការបានបញ្ជូនឱ្យទៅធ្វើជា យោធាតំបន់៣១ ភូមិភាគបស្ចឹម កាលនោះសង្គ្រាម វាយជាមួយទាហានលន់ នល់។ កាលនោះ យីម មិនបាន ឡើងសមរភូមិជាបងប្រុសឈ្មោះ យ៉េន ទេ អង្គការ ចាត់តាំងធ្វើជាបុគ្គលិកមន្ទីរពេទ្យក្នុងពៃ្រចាំជួយសង្គ្រាះយោធាខែ្មរក្រហមដែលមានរបួស។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច យីម អង្គការបានរំសាយឱ្យមកធ្វើការងារ នៅក្នុងភូមិឃុំវិញ តែបង ឈ្មោះ យ៉េន បានធ្វើការងារនៅភ្នំពេញ តែមិនដែលបានមកលេងស្រុកកំណើតវិញទេ។ នៅឆ្នាំ១៩៧៧ មាន ដំណឹងថា បងឈ្មោះ យ៉េន ធ្វើពេទ្យយោធានៅពោធិចិនតុង ហើយអង្គការចាប់ខ្លួននៅក្នុងឆ្នាំ១៩៧៧ ហ្នឹងដែរ តាំងពីនោះមក បាត់ដំណឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឈ្មោះ កែវ យ៉េន ហៅ រ៉ែន ជាពេទ្យ យោធានៅក្នុងវរសេនាធំលេខ១២០ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៧ ទីកនែ្លងឃាត់ខ្លួនកំពង់សោម។ នៅឆ្នាំ ១៩៧៧ យីម ត្រូវបានអង្គការចាត់តាំងឱ្យទៅគ្រប់គ្រង ប្រជាជននៅភូមិភាគពាយ័ព្យនៅក្នុងស្រុកលាច ខេត្ដ ពោធិសាត់ មានឋានៈជាអនុលេខាស្រុក។ ពេល យីម ទៅដល់ឃើញប្រជា ជនអត់បាយស្លាប់នៅក្នុងស្រែរាប់ រយនាក់មានទាំងកូនកេ្មងមិនទាន់ ស្លាប់ទៅដៅបោះម្ដាយ យីម ក៏យកកូនកេ្មងនោះមកផ្ញើរខាង សហករណ៍វិញ។ យីម មានអារម្មណ៍ពិបាកចិត្ដដោយសារ ឃើញប្រជាជនស្លាប់ច្រើនពេក។ យីម បានរកមធេ្យាបាយ ដើម្បីជួយ ប្រជាជននៅក្នុងស្រុកលាច ក្នុងមួយគ្រួសារអនុ ញ្ញាតឱ្យមានសិទ្ធចឹញ្ចឹមមាន់នៅក្នុងផ្ទះនិងប្រាប់ប្រជាជនឱ្យដាំ ដំឡូងនៅដីក្នុងភូមិជាប់ផ្ទះដើម្បី បានគាស់ហូបកុំឱ្យដាច់ពោះ ស្លាប់។ នៅឆ្នាំ១៩៧៩ យីម ត្រូវបានខាងជំនាញ ការវៀតណាមចាប់យកមកដាក់គុកនៅភ្នំពេញ អស់រយៈពេល ១០ឆ្នាំ ដោយសារតែជាប់ពាក់ពន័្ធជាមួយនយោ បាយខែ្មរក្រហម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា