PROMOTING ACCOUNTABILITY
Dier Yet
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0082
KHI0082
|
|
Name :
ឈ្មោះ :
|
ដៀ យ៉េត
|
|
Last Name :
នាមត្រកូល :
|
Dier
|
|
First Name :
នាមខ្លួន :
|
Yet
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02314
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged 12, Present aged: 48]
«សម័យខែ្មរក្រហម អាយុ១២ឆ្នាំ។ បច្ចុប្បន្នអាយុ៤៨ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
040611??, Kampong Chhnang, Rolea Phieat, Sre Thmei
០៤០៦១១?? ខេត្ដកំពង់ឆ្នាំង ស្រុករលាបេ្អÃៈរ ឃុំស្រែថ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Thoeun, chief of hospital. Sim, chief of group.
ធឿន ប្រធានពេទ្យ, ស៊ីម ប្រធានក្រុម
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0082 20050528, Trea Cheung village, Sre Thmei sub-district, Rolea Phieat district, Kampong Chhnang province. Interviewed by Meas Bunthan and Chhay Naroeun. Notes: Interviewed with the biography owner.
ខេអេកអាយ០០៨២ ២០០៥០៥២៨ ភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាបេ្អÃៈរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ មាស ប៊ុនថាន និង ឆាយ ណារឿន។ កំណត់សំគាល់ៈ សម្ភាសជាមួយ ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ដៀ យ៉េត ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ យ៉េត មានប្ដីឈ្មោះ ឡន សព្វថៃ្ងប្រកបមុខរបរធ្វើ ស្រែចម្ការ រស់នៅ ភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាបេ្អÃៈរ ខេត្ដកំពង់ឆ្នាំង។ យ៉េត មានឪពុកឈ្មោះ ដួង ដៀ ម្ដាយឈ្មោះ យ៉ាន មានបងប្អូន១២នាក់។ យ៉េត តាំងពីតូចដល់ធំមិនបានចូលរៀនតាមសាលាទេ នៅផ្ទះជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិចាប់មាន សង្គ្រាមជាមួយខាងរដ្ឋាភិបាលលោកលន់ នល់ ប្រជាជនរស់នៅ មិនបានសុខ រវល់តែរត់ទៅរកនែ្លងដែលមានសុវត្ថភាព។ កាលនោះខាងក្រុមចលនាខែ្មរ ក្រហមបានចូលមកឃើញឃោសនា ពេញភូមិ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច យ៉េត អង្គការបានបំបែកចេញពីឪពុកម្ដាយឱ្យទៅរស់ នៅក្នុងក្រុមកុមារ អង្គការចាត់តាំងឱ្យលើកទំនប់៦មករា ហើយ គ្មានអាហារហូបចុកគ្រប់គ្រាន់ទេ។ កាលនោះមានប្រធានគ្រប់គ្រង កុមារឈ្មោះ យឿន ដឹកនាំកុមារឱ្យធ្វើការនិង ឱ្យរៀនសូត្រអក្សរឪក កាឱ តាមក្រោមដើមឈើ រៀនមិនចេះទេ។ បន្ទាប់មកទៀត អង្គការបានចុះមកជ្រើស រើសប្រវត្ដិរូបកូនអ្នកមូលដ្ឋានចាស់ ឱ្យមកធ្វើការងារនៅអង្គភាពកាត់ដេរនៅខេត្ដកំពង់ឆ្នាំង។ កាលនោះអង្គភាព កាត់ដេរមានមនុស្សរាប់រយនាក់ កាត់ដេរខោអាវសម្រាប់កងទ័ព។ នៅឆ្នាំ១៩៧៧ អង្គការបានចុះមកជ្រើស រើសនារីនៅក្នុងអង្គភាពកាត់ដេរមួយ ចំនួនធំហៅឡើងឡានឱ្យមកភ្នំពេញ ដោយមិនបានប្រាប់ឪពុក ម្ដាយបងប្អូនឱ្យ បានដឹងជាមុនទេ។ យ៉េត បានមកដល់ភ្នំពេញ អង្គការឱ្យស្នាក់នៅមុំវត្ដភ្នំជិតមាត់ទនេ្ល បានតែប៉ុន្មានថៃ្ងប៉ុណេ្ណាះ អង្គការបានចាត់តាំងឱ្យមកធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦មករា។ យ៉េត បានធ្វើការងារនៅក្នុងមន្ទីរពេទ្យមានអា ហារហូបចុក គ្រប់គ្រាន់ អង្គការចាត់តាំងឱ្យរៀនសូត្រមុខវិជ្ជាពេទ្យ ដូចជាបង្រៀនឱ្យចេះចាក់ថ្នាំ ចេះព្យួរសេរ៉ូម ចេះ រំរបួស លាងរបួស។ យ៉េត បានឃើញថា នៅក្នុងមន្ទីរពេទ្យមាន បុគ្គលិករាប់រយនាក់ មានពេទ្យជាជន ជាតិផងដែរ។ យ៉េត រៀនមុខវិជ្ជាពេទ្យបានតែប៉ុន្មានថៃ្ងប៉ុណេ្ណាះ អង្គការចាត់តាំងឱ្យ ដើរចាក់ថ្នាំនិងលាងរបួសឱ្យ យោធាជាច្រើននាក់ សុទ្ធតែបាក់ដៃ បាក់ជើង ត្រូវក្បាល ដោយសារតែមានសង្គ្រាមនៅតាម ព្រំដែនវៀតណាម។ យ៉េត កាលនោះអង្គការឱ្យប្រចាំការ នៅអាគារទី៩ ដែលមានប្រធានក្រុមឈ្មោះ ធឿន ក្នុងមួយថៃ្ងមានអ្នក របួសបញ្ជូនពីព្រំដែនកាន់តែច្រើន ធ្វើការងារគ្មានពេលទំនេរទេ។ នៅឆ្នាំ១៩៧៩ យ៉េត និងកម្មាភិបាលនៅក្នុង មន្ទីរពេទ្យនាំគ្នារត់ឡើងរថភ្លើងសំដៅ ទៅដល់ខេត្ដបាត់ដំបង។ បន្ទាប់មកទៀត យ៉េត បាននាំគ្នារត់បន្ដចូលពៃ្រ រហូតទៅដល់កោះក្រឡ ឃើញមាន មនុស្សស្លាប់ច្រើន ហើយក៏បានធ្វើដំណើរចូលពៃ្រទៅដល់ ព្រំដែនថៃ។ នៅឆ្នាំ ១៩៨៤ ជួបការលំបាកពេកក៏សមេ្រចចិត្ដចូល សារភាពហើយបានត្រឡប់មកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She witnessed the Khmer Rouge killing people at Koh Krala.
គាត់បានឃើញគេសម្លាប់មនុស្សនៅកោះក្រឡ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”