Document thumbnail
Personal Info
ID: KSI0068
Name
ឈ្មោះ
Kum
គុម
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I04128
Source Interview
KSI0068 20051110, Trapeang La-peak village, Trach Torng sub-district, Oudong district, Kampong Speu province. Interviewed by Sarin Vireak. Notes: Interviewed with Chhuon Kum, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៦៨ ២០០៥១១១០ ភូមិត្រពាំងល្ពាក់ ឃុំត្រាចទង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ ឈួន គុម ម្ចាស់ប្រវត្តិ រូប។
Date of Birth
[Khmer Roug aged: 22. Present aged: 52]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ២២ ឆ្នាំបច្ចុប្បន្នអាយុ ៥២ ឆ្ន
Home Village
05050917, Kampong Speu, Oudong, Trach Torng, Trape
ទីកន្លែងកំណើត
០៥០៥០៩១៧ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង ឃុំត្រាចទង ភូម
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Voluntarily joined the revolution.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ចូលបដិវត្ដន៍ដោយស្ម័គ្រចិត្ដ។
DK ORG Unit 75-79
P-1 Hospital
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពពេទ្យ ព១
KR Rank(1975-79)
Medical woman
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
នារីពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Chuon Cheoun, chief of hospital
អ្នកដឹកនាំ
ជួន ជឿន ប្រធានពេទ្យ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឈួន គុម ភេទស្រី អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ គុម មានប្ដីឈ្មោះ ខុន មានកូនចំនួន៤នាក់ស្រី៣ប្រុស ១ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងល្ពាក់ ឃុំត្រាចទង ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ។ គុម មាន ឪពុកឈ្មោះ ឈួន ម្ដាយឈ្មោះ សួន មានបងប្អូន៦នាក់ស្រី៥ប្រុស១។ គុម ធ្លាប់រៀនសូត្រនៅសាលាបឋម សិក្សាវត្ដអង្គព្រលឹងបាន ត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀននៅឆ្នាំ១៩៦៧ ព្រោះឪពុក ម្ដាយក្រពេក ចង់មក ជួយធ្វើការងារឪពុកម្ដាយវិញ ជួយធ្វើស្រែ ចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ បន្ទាប់មកមានយន្ដហោះទម្លាក់គ្រាប់បែក ប្រទេសជាតិកើតមាន សង្គ្រាមរវាងកម្លាំងខែ្មរក្រហមនៅក្នុងពៃ្រវាយ ជាមួយទាហាន ខាងរដ្ឋាភិបាលលោកលន់ នល់។ នៅឆ្នាំ១៩៧០ គុម បានស្ម័គ្រ ចិត្ដបម្រើចលនាខែ្មរក្រហម ចូលដំបូងនៅភូមិស្ដុកស្រាត បានប្រហែលជាបីខែ អង្គការបញ្ជូនឱ្យទៅមន្ទីរស្រុកធ្វើការងារ ដូចជាដេរខោអាវឱ្យ យោធាខែ្មរក្រហម មានគ្នាទាំងអស់នៅក្នុង អង្គភាពប្រហែលជា៧០នាក់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមបានឡើងកាន់អំណាចភ្លាម អង្គការចុះមកជ្រើសរើស ប្រវត្ដិរូបយកនារីជាច្រើននាក់ឱ្យមកធ្វើការនៅ ភ្នំពេញ។ ពេល គុម បានមកដល់ភ្នំពេញ អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅក្នុង មន្ទីរពេទ្យ១៧មេសា ពេល មុនដំបូងអង្គការចាត់តាំងឱ្យទៅ រៀនមុខវិជ្ជាពេទ្យ គុម បានរៀនខាងពេទ្យឆ្មបសម្រាប់បង្កើតកូន។ កាលនោះ ប្រធានមន្ទីរពេទ្យឈ្មោះ ម៉ិញ ជាកូនស្រីរបស់លោកអៀង សារី និងអ្នកស្រីអៀង ធិរិទ្ធ ដែលមានតួនាទីជារដ្ឋ មន្រ្ដីក្រសួង សង្គមកិច្ច និងមានលោកឈួន ជឿន ជាប្រធានផ្នែកវះកាត់។ នៅឆ្នាំ១៩៧៧៧៨ មានឃើញ យោធារបួសរាប់រយ រាប់ពាន់នាក់ អង្គការបញ្ជូនមកពីព្រំដែលវៀតណាមខាងភូមិភាគ បូព៌ា ព្រោះយើងបានធ្វើ សង្គ្រាមជាមួយប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលដល់ស្រុកខែ្មរ ពេលនោះ កម្មាភិបាលខែ្មរក្រហមនាំគ្នារត់ចូលពៃ្រ កាលនោះ គុម បានរត់ចូលពៃ្រអស់រយៈពេលជាងបីខែ ជួបការលំបាក ខ្លាំងណាស់ ព្រោះមានប្រជាជនស្លាប់ជាបន្ដបន្ទាប់។ គុម ចេះតែដើររកមើល ប្រជាជនដែលរត់តាមផ្លូវក្រែង ឃើញមានឪពុកម្ដាយមកជាមួយដែរ តែមិនឃើញទាល់តែសោះក៏សមេ្រចចិត្ដរកផ្លូវមកស្រុកកំណើតវិញ នៅ ឆ្នាំ១៩៧៩ ដដែល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា