Document thumbnail
Personal Info
ID: KSI0069
Name
ឈ្មោះ
Pech Un Voeun
ប៉ិច អ៊ុន វឿង
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I08642
Source Interview
KSI0069 20051213, Preahkhe village, Kaheng sub-district, Samrong Tong district, Kampong Speu province. Interviewed by Ra Chhayrann. Notes: Interviewed with Pech An, 61, younger brother.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៦៩ ២០០៥១២១៣ ភូមិព្រះខែរ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សំគាល់ៈ ជួបជាមួយ ប៉ិច អន អាយុ ៦១ ឆ្នាំ ត្រូវជាប្អូនប្រុស។
Date of Birth
[KR aged: 39]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ៣៩ ឆ្នាំ»
Home Village
05070205, Kampong Speu, Samrong Tong, Kaheng, Prea
ទីកន្លែងកំណើត
០៥០៧០២០៥ ខេត្ដកំពង់ស្ពឺ ស្រុកសំរោងទង ឃុំកាហែង ភូមិ
Join KR
1976????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៦????
Reason to Join KR
Voluntarily joined the revolution.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ចូលបដិវត្ដដោយស្ម័គ្រចិត្ដ។
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពអ្នកទោសមន្ទីរស២១ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ប៉ិច អ៊ុន ហៅ វឿង ភេទប្រុស អាយុ៣៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ប៉ិច អន អាយុ៦១ឆ្នាំ ត្រូវជា ប្អូនប្រុស។ អ៊ុន មានឪពុកឈ្មោះ ប៉ិច ឯម ម្ដាយឈ្មោះ ម្ដាយឈ្មោះ តង កើត មានបងប្អូន៩នាក់ មាន ស្រុកកំណើត នៅភូមិព្រះខែរ ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ អ៊ុន ធ្លាប់រៀននៅសាលាអនុវិទ្យា ល័យវត្ដគ្រួសត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនហើយបានបួសនៅ បានបីវស្សានៅវត្ដរលាំងឈូក ហើយសឹកមក វិញមកជួយធ្វើ ស្រែចម្ការឪពុកម្ដាយ។ បន្ទាប់មកទៀត អ៊ុន ចេញពីស្រុកកំណើត មករៀនបើកឡានចេះ ក៏ចូល ធ្វើការងារឱ្យថៅកែក្រុមហ៊ុនធ្វើថ ្មនៅភ្នំរូងខ្លា ដេកសម្រាកនៅទីនោះតែម្ដង។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រ ហារទម្លាក់សមេ្ដចសីហនុ អ៊ុន បានរៀបការ ប្រពន្ធឈ្មោះ អ៊ិន នួន បន្ទាប់ពីរៀបការហើយ ចេញមករកស៊ីជា អ្នកបើកឡានដឹកថ្មពីភ្នំរាមមកភ្នំពេញ។ អ៊ុន និងប្រពន្ធកូនអត់ មានរស់នៅក្នុងតំបន់រំដោះទេ រស់នៅខាងលោក លន់ នល់ រស់នៅទីផ្សារ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ប្រជាជនទៅតាមទីផ្សារឬ រស់នៅក្នុងទីក្រុង អង្គការជម្លៀសទាំងអស់ ឱ្យមករស់នៅតាមជនបទ។ នៅឆ្នាំ១៩ ៧៦ អង្គការបានរកអ្នកចេះ បើកបររថយន្ដពេលនោះ អ៊ុន បានលើកដសៃ្ម័គ្រចិត្ដ អង្គការបាននាំយកមកឱ្យធ្វើការជាអ្នកបើក បរឡាននៅត្រែ ត្រយឹងដឹកកំណល់រទេះភ្លើង បន្ទាប់មកទៀត មានដំណឹងថា អង្គការបញ្ជូនឱ្យមកបើកឡាននៅខេត្ដកំពង់ឆ្នាំង។ នៅក្នុងសម័យខែ្មរក្រហម អ៊ុន និងប្រពន្ធកូនមិនដែលបានមកលេង ឪពុកម្ដាយនៅស្រុកកំណើតទេ បាត់ឈឹង រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប អ៊ុន អង្គការចាប់ខ្លួនយកមកដាក់មន្ទីរស២១ទួលសែ្លង។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា