PROMOTING ACCOUNTABILITY
Dim Kimheat
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0001
|
|
Name :
ឈ្មោះ :
|
ឌឹម គឹមហ៊ាត
|
|
Last Name :
នាមត្រកូល :
|
Dim
|
|
First Name :
នាមខ្លួន :
|
Kimheat
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៤៧ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
150108?? Pursat, Bakan, Svay Daunkeo, Svay Daunkeo
១៥០១០៨?? ខេត្ដពោធិ៍សាត់ ស្រុកបាកាន ឃុំស្វាយដូនកែវ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងចល័តស្រុកមោងឫស្សី ខេត្ដពោធិសាត់។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិពាយ័ព្យ«៥៦០» ខេត្ដពោធិសាត់។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កងចល័ត
|
|
Superiors :
ថ្នាក់លើ :
|
Kong Sam Oeun, chief of a region 2, northwest zone.
គង់ សំអឿន ជាគណៈតំបន់២ ភូមិភាគពាយ័ព្យ។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Huot Kaudin, his wife.
ហួត កូឌីន ត្រូវជាប្រពន្ធ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PTI0001 20050326, Svay Daunkeo village, Svay Daunkeo sub-distrtict, Bakan district, Pursat province. Interviewed by Sarin Vireak. Notes: Interviewed with Dim Kimheat, male, 47, a chief of Svay Daunkeo sub-district and a biography owner.
ភីធីអាយ០០០១ ២០០៥០៣២៦, ភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ឌឹម គឹមហ៊ាត ភេទ ប្រុស អាយុ៤៧ឆ្នាំ ធ្វើជាប្រធានឃុំស្វាយដូនកែវ ត្រូវជាម្ចាស់ ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឌឹម គឹមហ៊ាត ភេទប្រុស អាយុ៤៧ឆ្នាំ ក្រៅប្រវត្ដិរូប។ គឹមហ៊ាត មានប្រពន្ធឈ្មោះ កូឌីន មានកូនចំនួន៧ នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ និងមានតួនាទីជាប្រធានឃុំ។ សព្វថៃ្ងរស់នៅភូមិ ស្វាយដូនកែវ ឃុំ ស្វាយដូនកែវ ស្រុកបាកាន ខេត្ដពោធិសាត់។ គឹមហ៊ាត មានឪពុកឈ្មោះ ឌឹម យឹម ម្ដាយឈ្មោះ សៀម សេង។ គឹមហ៊ាត មានបងប្អូន៧នាក់។ គឹមហ៊ាត ធ្លាប់បានរៀនសូត្រត្រឹម ថ្នាក់ឌីប្លូមឪចាស់ឱ ឈប់រៀនដោយ សារប្រទេសជាតិកើតមាន សង្គ្រាម។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ របបលោកលន់ នល់ គ្រប់គ្រងប្រទេសជាតិធ្វើឱ្យប្រជាជនមិនសូវ សប្បាយចិត្ដ។ នៅឆ្នាំ១៩៧៥ គឹមហ៊ាត និងក្រុមគ្រួសារ ត្រូវអង្គការជម្លៀសចេញពីទីរួមខេត្ដពោធិ៍សាត់ ឱ្យមករស់នៅ តាមជនបទស្រុកស្រែចម្ការ។ ពេលមុនពេល ជម្លៀសនិងក្រោយ ជម្លៀស គឹមហ៊ាត បានឃើញទាហានលោកលន់ នល់ ជាច្រើន នាក់ដែលមានបំណងប្រឆាំង ជាមួយយោធាខែ្មរក្រហមនៅ ពេលនោះកម្លាំងយោធាខែ្មរក្រហមបាញ់សម្លាប់ចោល។ ពេលនោះកម្លាំងយោធា ខែ្មរក្រហមបានប្រាប់ប្រជាជនថា ពេលនោះអង្គការត្រូវបោសសម្អាតខ្មាំង ទី២ ខ្លាចយន្ដហោះ អាមេរិចកាំងមក ទម្លាក់ម្ដងទៀត ដូចនេះបងប្អូនត្រូវចេញពីទីរួម ខេត្ដមួយរយៈពេលខ្លីសិន។ ពេលធ្វើដំណើរតាមផ្លូវបានឃើញ ទាហានលន់ នល់ ជាច្រើនបានស្លាប់នៅតាមផ្លូវជាតិលេខ៥ជា ច្រើននាក់។ គឹមហ៊ាត បានធ្វើដំណើរអស់រយៈ ពេលមួយ អាទិត្យបានទៅដល់ភូមិទួលស តំបន់២ ភូមិភាគពាយ័ព្យ ខេត្ដពោធិសាត់។ នៅពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានស្រាវជ្រាវរកមន្រ្ដីរាជការ ទាហានលន់ នល់ គ្រូបង្រៀន និសិត្ស ជាដើម។ គឹម ហ៊ាត ត្រូវអង្គការចាត់តាំងឱ្យធ្វើការងារ នៅក្នុងកងចល័តលើកទំនប់ជីកប្រឡាយនៅម្ដុំស្វាយអាត់ ហើយគ្មាន អាហារហូបចុកគ្រប់គ្រាន។ នៅឆ្នាំ១៩៧៦ គឹមហ៊ាត ព្យាយាមរត់គេចពីរបបខែ្មរក្រហម ដើម្បីចេញទៅ ប្រទេសថៃ តែត្រូវបានយោធាខែ្មរក្រហមចាប់បានយកទៅរៀនសូត្រនិង
ដោះលែងឱ្យមកអង្គភាពកងចល័តវិញ។ នៅឆ្នាំ១៩៧៧ គឹមហ៊ាត អង្គការបញ្ជូនធ្វើការងារនៅក្នុងកងចល័តស្រុកមោងឫស្សី អង្គការចាត់តាំងឱ្យ លើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៨ អង្គការបានរំសាយកងចល័តស្រុកឱ្យមករស់នៅតាមភូមិក្នុង សហក រណ៍ ធ្វើការងារនៅក្នុងកងចល័តឃុំ ពេលនោះ គឹមហ៊ាត បានដឹងថា មានប្រជាជនស្លាប់ដោយសារអត់មាន អាហារនិង យកទៅវាយចោលអស់ជាច្រើននាក់។ នៅឆ្នាំ១៩៧៩ គឹមហ៊ាត បានត្រឡប់មកស្រុកកំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
All Cham at Banteay Chriev were killed. In 1978 his older sister was killed because her husband was
ចាមនៅបន្ទាយជ្រៀវត្រូវបានវាយសម្លាប់ចោលទាំងអស់។ នៅ ឆ្នាំ១៩៧៨ បងស្រីរបស់គាត់ត្រូវបានយកទៅវាយចោល ដោយ សារត
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”