| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0002
|
|
Name :
ឈ្មោះ :
|
វុន
|
|
Last Name :
នាមត្រកូល :
|
Vun
|
|
Other Name :
ឈ្មោះផ្សេង :
|
Tuy
ទុយ
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I03010
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
150109?? Pursat, Bakan, Ta Lao, Prey Yut
១៥០១០៩?? ខេត្ដពោធិ៍សាត់ ស្រុកបាកាន ឃុំតាលោ ភូមិពៃ្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មករ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PTI0002 20050324, Prey Yut village, Ta Lo sub-district, Bakan district, Pursat province. Interviewed by Sarin Vireak. Notes: Interviewed with Pril Phan, 60, older sister. She said that Tuy joined the revolution to serve the Khmer Rouge army in 1972 at Boeng Khna. She was a worker at Kampong Thom province with Tuy from 1973 to 1975. Tuy got married to Laut; they lived in Takhmau since 1977. They visited home once. In 1978 Tuy divorced Laut. Since then he disappeared.
ភីធីអាយ០០០២ ២០០៥០៣២៤, ភូមិពៃ្រយុត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ព្រិល ផាន ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាបងស្រី។
|
|
Summary :
សេចក្ដីសង្ខេប :
|
វុន ហៅ ទុយ ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ ព្រិល ផាន អាយុ៦០ឆ្នាំ ត្រូវជាបងស្រីនិងឈ្មោះ ឡូត ត្រូវជាប្រពន្ធ។ វុន មានឪពុកឈ្មោះ ព្រិល ម្ដាយឈ្មោះ យូវ។ វុន មានបងប្អូនចំនួន ៥នាក់ស្រី២ ប្រុស៣ មានស្រុកកំណើតនៅភូមិពៃ្រយុក ឃុំតាលោ ស្រុកបាកាន ខេត្ដពោធិ៍សាត់។ វុន ធ្លាប់រៀនសូត្រ បានត្រឹម ថ្នាក់ទី១២ឪចាស់ឱ មកនៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ វុន បានរៀបការជា មួយឈ្មោះ ឡូត ត្រូវជា
បងប្អូនជីដូនមួយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិមានសង្គ្រាមជាមួយ ទាហានលន់ នល់។ នៅឆ្នាំ១៩៧៣ វុន បានស្ម័គ្រចិត្ដចូលបម្រើ យោធាខែ្មរក្រហមនៅបឹងខ្នា តាមរយៈឈ្មោះ ផែន។ ពេលចូលដំបូង អង្គការបានបញ្ជូនឱ្យទៅធ្វើជាយោធា ស្រុក បន្ទាប់មកទៀត អង្គការបញ្ជូនទៅសមរភូមិមុខវាយជាមួយ ទាហានលន់ នល់។ នៅឆ្នាំ១៩៧៤ វុន ត្រូវ របួសជើងដេក សម្រាកនៅមន្ទីរពេទ្យក្នុងពៃ្រស្វាយដូនកែវ។ បន្ទាប់មកទៀតមិនបានដឹងថា អង្គការបញ្ជូនទៅសម រភូមិណា ខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ក៏មិនឃើញឈ្មោះ វុន ត្រឡប់មក ស្រុកកំណើតវិដែរ ប្រពន្ធចេះតែចាំមើលផ្លូវប្ដីរហូត។ នៅឆ្នាំ១៩៧៧ ស្រាប់តែឃើញប្អូនឈ្មោះ វុន ហៅ ទុយ ត្រឡប់មកស្រុក កំណើតវិញ ដោយបានប្រាប់ថា ធ្វើការងារនៅក្នុងក្រសួង ពាណិជ្ជកម្មច្រាំងចំរេះនិងអង្គ ការបញ្ជូនទៅបកគរនៅ ក្រុងតាខ្មៅ។ វុន បានសម្រាកចំនួនពីរថៃ្ងក៏នាំយកប្រពន្ធកូនឱ្យ ទៅរស់នៅជាមួយដែរ។ ឡូត បានទៅរស់នៅជាមួយប្ដីឈ្មោះ វុន ហើយបានធ្វើការងារជាមួយគ្នានៅក្នុងក្រសួងពាណិជ្ជកម្ម។ នៅឆ្នាំ ១៩៧៩ នៅពេលកងទ័ពវៀតណាមវាយចូលមកជិតដល់ អង្គការបានបញ្ជូនឱ្យនាំកេ្មងៗរាប់រយរាប់ពាន់នាក់ ឡើង លើរថភ្លើងសំដៅទៅខាងខេត្ដបាត់ដំបង សំដៅទៅព្រំដែនថៃ។ ពេលនោះ ឡូត បានរត់ឡើងរថភ្លើងជា មួយកូនដោយមិនបាន ជួបប្ដីឈ្មោះ វុន ទេ ព្រោះមនុស្សច្រើនគ្នាពេក។ ឡូត ជាមួយកូនបានរត់ទៅដល់ស្រុក សំឡូត ខេត្ដបាត់ដំបង នៅតែរកប្ដីមិនឃើញក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញ។ ពេលមកដល់ស្រុក កំណើតក៏មិនបានជួបប្ដីឈ្មោះ វុន ដដែល។ ពេលនោះ ឡូត បាននិយាយប្រាប់បងប្អូនថា វុន ហៅ ទុយ គាត់ជិះរថភ្លើងមកព្រំដែនមុនមិនបានជួបគ្នាទេ ពេលនោះក៏សមេ្រច ចិត្ដដើររកប្ដីជាមួយបងស្រីឈ្មោះ ផាន រហូតដល់ព្រំដែនថៃ ទៅដល់ស្រុកស្វាយចេកជាតំបន់ខែ្មរក្រហម ពេលរកមិនឃើញ ណាមួយតំបន់មានគ្រោះថ្នាក់ ផងក៏សមេ្រចចិត្ដត្រឡប់មកផ្ទះវិញ។ ពេលនេះបាត់ខ្លួនឈ្មោះ វុន ហៅ ទុយ រហូតមកដល់ពេលនេះ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”