Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0003
Name :
ឈ្មោះ :
ហៀន ម៉ាត់នី
Last Name :
នាមត្រកូល :
Hien
First Name :
នាមខ្លួន :
Matt Ny
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I08465
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣៦ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
15020703, Pursat, Kandieng, Svay Luong, Svay Luong
១៥០២០៧០៣, ខេត្ដពោធិ៍សាត់ ស្រុកកណេ្ដÃៈង ឃុំស្វាយលួង
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PTI0003 20050321, Svay Luong village, Svay Luong sub-district, Kandieng district, Pursat province. Interviewed by Sarin Vikreak. Notes: Interviewed with Sim Thorn, male, 54, nephew.
ភីធីអាយ០០០៣ ២០០៥០៣២១, ភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ស៊ឹម ធន ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជាក្មួយថៃ្ល។
Summary :
សេចក្ដីសង្ខេប :
ហៀន ម៉ាត់នី ភេទប្រុស អាយុ៣៦ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ស៊ឹម ធន អាយុ៥៤ឆ្នាំ ត្រូវជាក្មួយ ប្រុស។ ម៉ាត់នី មានឪពុក ឈ្មោះ ហៀន ឡាង ម្ដាយឈ្មោះ អោក ធឿប។ ម៉ាត់នី មានបងប្អូនចំនួន៤នាក់ សព្វថៃ្ងស្លាប់អស់ហើយ មានស្រុកកំណើត នៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណេ្ដÃៈង ខេត្ដពោធិសាត់។ ម៉ាត់នី ធ្លាប់បានរៀនសូត្រខ្ពង់ខ្ពស់ រួចបានរៀនបន្ដនៅភ្នំពេញ។ ម៉ាត់នី ពេលរៀនចប់បានចូលធ្វើការងារនៅ ក្នុងក្រសួង គមនាគមន៍ខាងជាងម៉ាស៊ីនថេភ្លើង។ បន្ទាប់មកទៀត ម៉ាត់នី បានមកចូលស្ដីដណ្ដឹងប្រពន្ធឈ្មោះ តូច គឹមសាន ហើយបានទៅ រស់នៅភ្នំពេញជាមួយគ្នា។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ មានចលនាខែ្មរក្រហមកើតមាន ពេញភូមិតាមជនបទ ហើយបានឃោសនាឱ្យកម្លាំងយុវជន ចូលបម្រើចលនាខែ្មរ ក្រហម។ នៅក្នុងសម័យសង្គ្រាម៥ឆ្នាំ មិនឃើញឈ្មោះ ម៉ាត់នី និងប្រពន្ធត្រឡប់មករស់នៅស្រុក កំណើតវិញ ទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច ក៏មិនបានដឹងថា ម៉ាត់នី និងប្រពន្ធរស់នៅទីណា ដែរ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៦ ស្រាប់តែឃើញឈ្មោះ ម៉ាត់នី នាំកូនស្រី១ប្រុស១ អាយុប្រហែលជា៤ ឆ្នាំ មកផ្ញើរបងស្រីឈ្មោះ វណ្ណឌី ដោយប្រាប់ថា ខ្ញុំសូមផ្ញើរកូនផង ជួយថែរក្សាផង ខ្ញុំដូចជាគ្មានសង្ឃឹមទេ ព្រោះអង្គការកំពង់តែតាមដាន។ ពេលនោះ ម៉ាត់នី និងប្រពន្ធបានត្រឡប់ទៅអង្គភាពវិញ តាំងពីនោះមកបាត់ ខ្លួនរហូតមកដល់ពេលនោះ។ បើតាមប្រវត្ដិរូបឈ្មោះ ហៀន ម៉ាត់នី កាន់ផ្នែករដ្ឋបាល ហើយមានតួនាទីជាអ្នក ជួសជុលរថភ្លើងនៅ ភូមិភាគពាយ័ព្យ ខេត្ដបាត់ដំបង។ នៅឆ្នាំ១៩៧៧ អង្គការ ចាប់ខ្លួនបញ្ជូនមកមន្ទីរស២១ ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា