Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0087
KHI0087
Name :
ឈ្មោះ :
ហ៊ឹម ខេង
Last Name :
នាមត្រកូល :
Him
First Name :
នាមខ្លួន :
Kheng
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K05440
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 12, Present aged: 42]
«សម័យខែ្មរក្រហម អាយុ១២ឆ្នាំ។ បច្ចុប្បន្នអាយុ៤២ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
040108??, Kampong Chhnang, Baribo, Pech Changvar,
០៤០១០៨?? ខេត្ដកំពង់ឆ្នាំង ស្រុកបរិបូរ ឃុំពេជចង្វារ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Was assigned to join a child unit
គេហៅឱ្យចូលកងកុមារ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Guard of Tuol Sleng security
អ្នកយាមនៅទួលសែ្លង
Superiors :
ថ្នាក់លើ :
Duch, chief of prison. Hor, chief of regiment. Peng, chief of hundred member unit.
ឌុច ប្រធានគុក, ហ៊ ប្រធានវរៈ, ប៉េង ប្រធានកងរយ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0087 20050506, Krabao village, Pech Changvar sub-district, Baribo district, Kampong Chhnang province. Interviewed by Dy Khamboly. Notes: Interviewed with the biography owner.
ខេអេកអាយ០០៨៧ ២០០៥០៥០៦ ភូមិក្របៅ ឃុំពេជ ចង្វារ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ឌី ខាំបូលី។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ហ៊ឹម ខេង ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ ខេង សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ មាន ឪពុកឈ្មោះ ហ៊ឹម ផ្លូង ម្ដាយឈ្មោះ ឡេង វ៉ាន់ មានបងប្អូន១៣នាក់ មានស្រុកកំណើត នៅភូមិក្របៅ ឃុំពេជ ចង្វារ ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង។ ខេង តាំងពីតូចដល់ធំមិនបានរៀនសូត្រទេ ព្រោះមានបងប្អូនច្រើនឪពុក ម្ដាយមានជីវភាពខ្វះខាត ណាមួយប្រទេសជាតិកើត មានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច ខេង ត្រូវបានអង្គការជ្រើសរើសឱ្យចូលទៅក្នុងកង កុមារតំបន់៣១ បែកចេញពីឪពុកម្ដាយ។ នៅក្នុងកងកុមារតំបន់ អង្គការបានចាត់តាំងឱ្យធ្វើស្រែនិងលើកទំនប់ជីកប្រឡាយ។ នៅពាក់កណ្ដាយឆ្នាំ១៩៧៥ អង្គការបានចុះមកជ្រើសរើស កងកុមារតំបន់ជាច្រើននាក់ឱ្យឡើងឡានមកធ្វើការងារនៅភ្នំពេញ។ ខេង និងមិត្ដ ភក្ដិមកពីស្រុកកំណើតជាមួយគ្នាបានមកដល់បឹងជប៉ុន អង្គការចាត់តាំងឱ្យចុះធ្វើស្រែបានរយៈពេលបីខែ អង្គការ បញ្ជូនទៅក្រុងតាខ្មៅឱ្យទៅហាត់រៀនក្បួនយោធានៅក្នុង កងពល៧០៣ ពេលរៀនចប់អង្គការបញ្ជូនមកធ្វើការងារ នៅមន្ទីរពៃ្រស ធ្វើស្រែលើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៦ អង្គការបានចុះទៅជ្រើសរើស ខេង ឱ្យមក ធ្វើការងារនៅមន្ទីរស២១ ពេលនោះ ខេង បានចូលទៅក្នុងក្រុមកងការពារអ្នកទោស មានអ្នកខ្លះទៅក្រុមសួរ ចម្លើយ ខ្លះនៅខាងពេទ្យ មាន ច្រើនផ្នែកនិងមានកម្មាភិបាលយោធារាប់រយនាក់។ ខេង ជាក្នុងកងការពារដែល មានប្រធានក្រុមការពារឈ្មោះ ហ៊ឹម ហ៊ុយ និងមានប្រធានគុក ឈ្មោះ ឌុច ឈ្មោះ ប៉េង ឈ្មោះ ហ៊។ ខេង បានឃើញអង្គការចាប់មនុស្សជាច្រើនមកពីគ្រប់តំបន់មកដាក់នៅមន្ទីរស២១ ខេង ជាអ្នកយាមការពារខាង ក្នុងអាគារ ផងនិងក្រៅអាគារផង នៅមន្ទីរស២១ មានអាគារចំនួន៤ ក្នុងមានអាគារមានកំពស់៣ជាន់ ជួនណា មានអ្នកទោសពេញតែម្ដង ពេលច្រើនពេកអង្គការបញ្ជូនចេញទៅក្រៅតែមិនបានដឹងថា យកទៅសម្លាប់នៅឯ ណាទេ ជួនណាបានឃើញអ្នកទោសជា ស្រ្ដីមាន កូនកំពង់តែបៅដោះម្ដាយក៏អង្គការចាប់បំបែកយក ចេញពីម្ដាយ ដែរ។ ជាធម្មតា ខេង បានឃើញយោធានៅមន្ទីរស២១ បណ្ដើរអ្នកទោសទៅសួរចម្លើយពេលមកវិញ ឃើញអ្នក ទោសទ្រុតទ្រោមសេ្ទីរស្លាប់និងមានឈាមពេញខ្លួន។ នៅមន្ទីរស២១ ភាគច្រើនអ្នកទោសជាសា ស្រ្ដាចារ្យអ្នកធំ ជាកម្មាភិបាលខែ្មរ ក្រហមនិងមានជនជាតិបរទេសមួយចំនួន។ នៅឆ្នាំ១៩៧៩ ខេង បានរត់ ចូលពៃ្រទៅដល់ស្រុកអមលាំង ខេត្ដកំពង់ស្ពឺ និងស្នាក់ នៅក្នុងពៃ្រមួយរយៈហើយបានត្រឡប់មកស្រុកកំណើត វិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
He witnessed the Khmer Rouge walking prisoners kill.
គាត់ឃើញគេបណ្ដើរអ្នកទោសដើម្បីយកទៅសម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា