Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0005
PTI0005
ឈ្មោះ :
តៅ ម៉ឹម
Last Name :
Tao
First Name :
Moem
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
15020812, Pursat, Kandieng, Sya, Leap
១៥០២០៨១២, ខេត្ដពោធិ៍សាត់ ស្រុកកណេ្ដÃៈង ឃុំស្យា ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
ប្រធានសហករណ៍
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០»ខេត្ដពោធិសាត់។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មាភិបាល
Subordinates :
ថ្នាក់ក្រោម :
Oeun, chief of district
អឿន ជាគណៈស្រុក
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PTI0005 20050323, Wat Leap village, Sya sub-district, Kandieng district, Pursat province. Interviewed by Yin Chhay. Notes: Interviewed with Tao Moem,68, biography owner.
ភីធីអាយ០០០៥ ២០០៥០៣២៣, ភូមិវត្តលាភ ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ សម្ភាសដោយ យិន ឆាយ។ កំណត់សម្គាល់ៈ ជួបជាមួយ តៅ ម៉ឹម ភេទប្រុស អាយុ៦៨ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
តៅ ម៉ឹម ភេទប្រុស អាយុ៦៨ឆ្នាំ ក្រៅប្រវត្ដិរូប។ ម៉ឹម មានប្រពន្ធឈ្មោះ លឿង មានកូនចំនួន៦នាក់ស្រី៣ ប្រុស៣ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិវត្ដលាភ ឃុំស្យា ស្រុកកណេ្ដÃៈង ខេត្ដពោធិសាត់។ ម៉ឹម ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី១០ឪចាស់ឱ ពេលឈប់រៀនមកបួសជាព្រះសង្ឃបាន ចំនួន៥វស្សានៅវត្ដដំរីស។ ម៉ឹម បានសឹកមកវិញ ជួយយធ្វើស្រែចម្ការឪពុកម្ដាយ បន្ទាប់មកបានរៀបការប្រពន ្ធឈ្មោះ លឿង។ នៅឆ្នាំ ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម សមេ្ដចសីហនុ ប្រកាសឱ្យកូន ចៅចូលពៃ្រម៉ាគី ដើម្បីប្រឆាំងនិងរបបលោកលន់ នល់។ នៅឆ្នាំ១៩៧៣ ម៉ឹម បានចូលរួមចលនាខែ្មរក្រហម នៅក្នុងភូមិឃុំ ដើម្បីប្រឆាំងជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានប្រកាសឱ្យ ប្រជាជនប្រមូលទ្រព្យសម្បត្ដិដាក់រួម លែងឱ្យមានទ្រព្យសម្បត្ដិឯក ជន។ នៅក្នុងរបបខែ្មរ អង្គការបានលុបបំបាត់សាសនាទាំងអស់ មិនថាតែសាសនាព្រះទេ លែងឱ្យមានលោកសង្ឃតាំងពីឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៧៦ព្រះវិហារមួយចំនួនត្រូវអង្គការវាយបំផ្លាញចោល ព្រះរូបនៅក្នុងព្រះវិហារក៏ត្រូវបានវាយ បំផ្លាញចោលឬយកទៅបោះចោលក្នុងទឹកស្រះ។ ម៉ឹម អង្គការចាត់តាំងឱ្យធ្វើជា អនុប្រធានសហករណ៍ ប្រធាន ឈ្មោះ អឿន។ ប្រធានសហករណ៍ មានតួនាទីដឹកនាំប្រជាជនធ្វើការងារស្រែចម្ការលើកទំនប់ជីកប្រឡាយនិង មានតួនាទីមើលរបបអាហាររបស់ប្រជាជន។ ប្រធានសកហរណ៍មានសិទ្ធដើរទៅណាមកណាជាមួយកងឈ្លប ដើរមើលការខុសត្រូវទៅលើប្រជាជនចាស់និងប្រជាជនថ្មី។ នៅក្នុងសម័យខែ្មរក្រហមប្រជាជនចាស់ថ្មី រស់នៅ លំបាកវេទនាខ្លាំងណាស់ ទី១ធ្វើការងារធ្ងន់ ទី២ គ្មានអាហារហូបចុកគ្រប់គ្រាន់ ទី៣ ប្រជាជនថ្មីមួយចំនួនអង្គ ការចាប់យកទៅធ្វើទារុណកម្មឬយកទៅសម្លាប់ចោល។ ជួនណាប្រជាជនមានកំហុសត្រឹមលួចរបស់ហូបចុកដើម្បី ក្រពះ បើកងឈ្លបដើរឃើញពិតជាចាប់យកទៅកសាងឬយកទៅសម្លាប់ចោលតែម្ដង។ នៅឆ្នាំ១៩៧៩ នៅ ពេលកងទ័ពវៀតណាមវាយចូលមកដល់ ម៉ឹម បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួបប្រពន្ធកូន។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
He witnessed Khmer Rouge torturing a person because he did not obey Angkar. Pruonh tortured the pris
គាត់បានឃើញការធ្វើទារុណកម្មមនុស្សម្នាក់ ព្រោះតែការមិន គោរពតាមការចាត់តាំងរបស់ថ្នាក់លើ។ ព្រួញជាអ្នកធ្វើ
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា