Document thumbnail
Personal Info
ID: KSI0074
Name
ឈ្មោះ
Sam
សាំ
Gender
f
ភេទ
ស្រី
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K00028
Source Interview
KSI0074 20051109, Ta Dung village, Trach Torng sub-district, Oudong district, Kampong Speu province. Interviewed by Sarin Vireak. Notes: Interviewed with Koam Um, 42, younger cousin.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៧៤ ២០០៥១១០៩ ភូមិតាឌុង ឃុំត្រាចទង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ សារិនវីរៈ។ កំណត់ សំគាល់ៈ ជួបជាមួយ គាំ អ៊ុំ អាយុ ៤២ ត្រូវជាប្អូន ជីដូនមួយ។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ២២ឆ្នាំ។
Home Village
05050901, Kampong Speu, Oudong, Trach Torng, Ta Du
ទីកន្លែងកំណើត
០៥០៥០៩០១ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង្គ ឃុំត្រាចទង ភ
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរពេទ្យ១៧មេសា ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
ជួន ជឿន ហៅ ប៉ែន។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
សាំ ភេទស្រី អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ គាំ អ៊ំ អាយុ៤២ឆ្នាំ ត្រូវជាប្អូនស្រីជីដូនមួយ។ សាំ មានឪពុក ឈ្មោះ អ៊ឹម ម្ដាយឈ្មោះ សាន មានបងប្អូន៤នាក់ មានស្រុកកំណើតនៅ ភូមិតាឌុង ឃុំត្រាច ទង ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ។ សាំ ធ្លាប់បាន រៀនសូត្រនៅសាលាវត្ដអង្គព្រលឹងបានត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀននៅពេលប្រទេសជាតិកើតមានរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ សាំ បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរ ក្រហមតាមរយៈឈ្មោះ ហួត។ ចូលមុនដំបូងអង្គការបញ្ជូនឱ្យទៅ រៀនសូត្រមុខវិជ្ជាពេទ្យនៅភ្នំត្រាចទង បន្ទាប់មកបានចូលធ្វើពេទ្យ នៅភ្នំត្រាចទង នៅក្នុងពៃ្រសុទ្ធ កាលនោះកម្លាំងចលនាខែ្មរ ក្រហមក្នុងពៃ្រធ្វើសង្គ្រាម ជាមួយខាងរដ្ឋាភិបាលលោកលន់ នល់។ សាំ ធ្វើការនៅក្នុងមន្ទីរពេទ្យព២៨ ចាំតែព្យាលយោធាខែ្មរក្រហម ដែលមានរបួសនិងមានជំងឺ អត់មានព្យបាលប្រជាជនទេ កាលនោះ មានលោកជួន ជឿន ហៅតាប៉ែន ពូកែ ខាងវះកាត់និងចេះស្ល ថ្នាំពេទ្យទៀតផង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច សាំ បានចូល មកផ្ទះមួយភេ្លចដើម្បីប្រាប់ ដំណឹងដល់ឪពុកម្ដាយបងប្អូនឱ្យបានដឹងថា អង្គការចាត់តាំងឱ្យទៅ ធ្វើការងារនៅភ្នំពេញ តាំងពីបងស្រីឈ្មោះ សាំ ចេញទៅធ្វើការ ងារនៅភ្នំពេញ មិនដែលឃើញត្រឡប់មកផ្ទះវិញទេ បាត់ឈឹងរហូត គ្មានបានទទួលដំណឹងអីទេ។ នៅឆ្នាំ១៩៧៩ មានអ្នកធ្វើការនៅ ភ្នំពេញជាមួយគ្នា គេបានមកស្រុកកំណើតវិញ ហើយបានប្រាប់ថា សាំ រៀបការនៅឆ្នាំ១៩៧៧ យកប្ដីអ្នកធ្វើការនៅក្នុង មន្ទីរ ពេទ្យ១៧មេសា ដូចគ្នា។ នៅឆ្នាំ១៩៧៨ ប្ដី មានទោសក្បត់ជាតិ អង្គការចាប់ខ្លួន ក្រោយមកទៀត អង្គការក៏បានហៅ សាំ ឡើងឡាន ទៅបាត់ដែរ តាំងពីនោះមកមិនដែលឃើញ សាំ ទៀតទេ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា