Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0092
KHI0092
Name :
ឈ្មោះ :
ពេជ ឈួន
Last Name :
នាមត្រកូល :
Pech
First Name :
នាមខ្លួន :
Chhuon
Other Name :
ឈ្មោះផ្សេង :
Ruon
រួន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I04494
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 23 Present aged: 51]
«សម័យខែ្មរក្រហម អាយុ២៣ឆ្នាំ។ បច្ចុប្បន្នអាយុ៥១ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
04051004, Kampong Chhnang, Kampong Tralach, Thma E
០៤០៥១០០៤ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំថ្មឥ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាបក្រសួងកសិកម្ម កំពត។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០១» កំពត។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0092 20050503, Ka village, Thma Eth sub-district, Kampong Tralach district, Kampong Chhnang province. Interviewed by Sok Vannak. Notes: Interviewed with her older sister named Pech Chhorn, 58.
ខេអេកអាយ០០៩២ ២០០៥០៥០៣ ភូមិក ឃុំថ្មឥដ្ឋ ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ សុខ វណ្ណៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយបងស្រី ពេជ ឆន អាយុ៥៨ ឆ្នាំ។
Summary :
សេចក្ដីសង្ខេប :
ពិជ ឈួន ហៅ រួន ភេទស្រី អាយុ២៣ឆ្នាំ បាត់ខ្លួន។ ជួបជា មួយឈ្មោះ ពិជ ឆន អាយុ៥៨ឆ្នាំ ត្រូវជាបង ស្រី។ ឈួន មានឪពុកឈ្មោះ ពិជ នួន ម្ដាយឈ្មោះ យក់ ហិន មានបងប្អូន៩នាក់ ស្រី៥ប្រុស៤ មានស្រុក កំណើតនៅភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ឈួន ធ្លាប់រៀនសូត្រ នៅសាលាបឋមសិក្សា វត្ដអង្គរសេរីត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម។ នៅឆ្នាំ១៩៧១ ឡើងទៅមានយន្ដហោះមក ទម្លាក់គ្រាប់ទម្លាក់ឱ្យធ្វើឱ្យឆេះផ្ទះសំបែងនិងធ្វើឱ្យមនុស្ស មានគ្រោះថ្នាក់និងរកស៊ីមិនបានទេ។ នៅក្នុងភូមិនេះមាន ក្រុមចលនាខែ្មរក្រហមចូលមកមករស់នៅក្នុងភូមិធ្វើឱ្យទាហានលន់ នល់ ផ្លោងចូលភូមិជាបន្ដបន្ទាប់ កាលនោះ កំសត់ណាស់ ប្រជាជនគ្មានសូវបានដេកសម្រាកអីទេ ព្រោះឮសូរ្យតែ សមេ្លងគ្រាប់ផ្លោងពីសំណាក់ទាហានលន់ នល់ ឡើងក្រាំងៗ។ នៅឆ្នាំ១៩៧៤ ឈួន បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហមតាមរយៈឈ្មោះ លុច ជាប្រធានភូមិ ណាមួយខឹងនិងលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ ឈួន មុន ដំបូងអង្គការចាត់តាំង ឱ្យចុះធ្វើការងារនៅក្នុងភូមិឃុំ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានចុះមក ជ្រើសរើសយកប្រវត្ដិរូបកូនអ្នកមូលដ្ឋាន ចាស់មួយចំនួនឱ្យទៅធ្វើការងារនៅស្រែអំបិល ខេត្ដកំពត។ ឈួន តាំង ពីចេញពីស្រុកកំណើតមិនដែលបានសរសេរ សំបុត្រមកសួរសុខទុក្ខឬមកលេងផ្ទះបានម្ដងណាទេ បាត់ដំណឹងរហូត មកដល់ពេលនេះ។ នៅក្នុងភូមិនេះអ្នកដែលបានស្ម័គ្រចិត្ដចូល បប្រើចលនាខែ្មរក្រហមជាច្រើន តែក្រោយឆ្នាំ ១៩៧៩ បានត្រឡប់មកផ្ទះវិញតិចណាស់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា