PROMOTING ACCOUNTABILITY
Nung Chiem
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0007
|
|
Name :
ឈ្មោះ :
|
នុង ចៀម
|
|
Last Name :
នាមត្រកូល :
|
Nung
|
|
First Name :
នាមខ្លួន :
|
Chiem
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦៤ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
1502???? Pursat, Kandieng, Sre Sdok, Pring Khpuos
១៥០២???? ខេត្ដពោធិ៍សាត់ ស្រុកកណេ្ដÃៈង ឃុំស្រែស្ដុក
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងចល័ត ឃុំ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដពោធិសាត់។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កងចល័ត
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PTI0007 20050321, Pring Khpuos village, Sre Sdok sub-district, Kandieng district, Pursat province. Interviewed by Sarin Vireak. Notes: Interviewed with Nung Chiem, male, 64, biography owner.
ភីធីអាយ០០០៧ ២០០៥០៣២១, ភូមិព្រីងខ្ពស់ ឃុំស្រែស្តុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ នុង ចៀម ភេទប្រុស អាយុ៦៤ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
នុង ចៀម ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ចៀម មានប្រពន្ធឈ្មោះ ថឺង មានកូនចំនួន៧នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិព្រីងខ្ពស់ ឃុំស្រែស្ដុក ស្រុកកណេ្ដÃៈង ខេត្ដពោធិសាត់។ ចៀម មានឪពុកឈ្មោះ នុង ម្ដាយឈ្មោះ យាវ។ ចៀម មានបងប្អូនចំនួន៥នាក់។ នៅមុនឆ្នាំ១៩៧០ ចៀម បានរៀនការប្រពន្ធហើយរកស៊ីធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុប្រទេស ជាតិកើតមាន សង្គ្រាម។ ចៀម បានរត់ទៅរស់នៅជាមួយកម្លាំងលោកលន់ នល់ និងមានប្រជាជនខ្លះរត់ទៅរស់ នៅតំបន់រំដោះ។ ចៀម បានចូល ធ្វើជាកំម្មុង់ដូខាងទាហានលន់ នល់ នៅក្នុងសម័យសង្គ្រាម កាលនោះយោធា ខែ្មរក្រហមនិងទាហានលន់ នល់ បាញ់គ្នាស្លាប់ ទៅវិញទៅមកជារៀងរាល់ថៃ្ង តែកម្លាំងយោធាខែ្មរក្រហមចេះតែ វាយរំកិលមកខាងទាហានលន់ នល់ ជានិច្ច។ កម្លាំងយោធាខែ្មរ ក្រហម ទោះបីគ្មានប្រាក់ខែដូចទាហានលន់ នល់ តែមានទឹកចិត្ដ ក្លាហាន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ពេលនោះកម្លាំងខែ្មរក្រហម បានជម្លៀសប្រជាជនទីរួមខេត្ដខេត្ដនិង ទីប្រជុំជនឱ្យទៅរស់នៅស្រុកស្រែចម្ការ។ ចៀម បានមករស់ នៅស្រុក កំណើតវិញ តែខែ្មរក្រហមមានការសង្ស័យ ព្រោះ ចៀម រស់នៅខាងតំបន់លោកលន់ នល់ កាន់ក្ដាប់ពេល នោះ កម្លាំង យោធាខែ្មរក្រហមដើរប្រមូលទាហានកំម្មុង់ដូជាច្រើននាក់ ប្រមូលផ្ដុំដាក់ក្នុងវត្ដដើម្បីយកទៅវាយ ចោល។ ចៀម ត្រូវបានអង្គការហៅយកទៅរៀនសូត្រដែរ តែភ្លាមនោះសំណាងល្អ មានឧិកាសយោធាខែ្មរ ក្រហមប្រហែសបញ្ជីរឈ្មោះ ចៀម បានទៅលុបឈ្មោះ ខ្លួនឯងចោលភ្លាម។ ចៀម បានឃើញ យោធាខែ្មរ ក្រហមចាប់ប្រធានកំម្មុង់ដូនិងកំម្មុង់ដូជាច្រើននាក់ផេ្សង ទៀតឡើងឡានទៅមន្ទីរ០៤មន្ទីរ០៥ ដើម្បីយកទៅ សម្លាប់ ចោល។ បន្ទាប់មកទៀតមានដំណឹងថា ទាហានកំម្មុង់ដូទាំងនោះ អង្គការសម្លាប់ចោលនៅទួលព្រះជៃ្រ ខេត្ដពោធិសាត់។ ចៀម អត់មានឈ្មោះក្នុងបញ្ជីរ ពេលនោះអង្គការឱ្យត្រឡប់មកស្រុក កំណើតវិញ។ ពេល នោះ អង្គការចាត់តាំងឱ្យ ចៀម ចុះធ្វើស្រែ ចម្ការជាមួយប្រជាជននៅក្នុងភូមិដែរ។ ចៀម ធ្វើការងារនៅក្នុង កងភ្ជួរបែកពីប្រពន្ធកូននិងគ្មានអាហារហូបចុកគ្រប់គ្រាន់ធ្វើឱ្យ សុខភាពមិនល្អកើតជំងឺហើយជិតស្លាប់។ នៅក្នុង សម័យ ខែ្មរក្រហមមានប្រជាជន១៧មេសា ជម្លៀសមកពីភ្នំពេញ គ្មានអាហារហូបចុកគ្រប់គ្រាន់ហើយឱ្យធ្វើការ ងារធ្ងន់ធ្ងរទៀត រហូតដល់បាត់បង់ជីវិត ហើយមួយចំនួនទៀតយកទៅសម្លាប់ ចោល។ នៅឆ្នាំ១៩៧៩ ចៀម បានមករស់នៅស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He witnessed the arrested of a chief of commando to be killed at office 4 and 5. He saw some Lon Nol
គាត់បានឃើញមានការចាប់ប្រធានកុម្ម៉ង់ដូរយកទៅសម្លាប់ចោល នៅមន្ទីរ០៤និង ០៥។ គាត់បានឃើញ ទាហានលន់នល់មួយ ចំនួ
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”