PROMOTING ACCOUNTABILITY
Chhim Vann
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0093
KHI0093
|
|
Name :
ឈ្មោះ :
|
ឈឹម វ៉ាន់
|
|
Last Name :
នាមត្រកូល :
|
Chhim
|
|
First Name :
នាមខ្លួន :
|
Vann
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I08978 I08974
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៣៣ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04080506, Kampong Chhnang, Tuk Phos, Khlong Porpok
០៤០៨០៥០៦ ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំខ្លុងពពក
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0093 20050511, Trapeang Chrey village, Khlong Porpok sub-district, Tuk Phos district, Kampong Chhnang province. Interviewed by Phann Sochea. Notes: Interviewed with his younger brother named Chhim Mao and Vin's wife named Keo Seng.
ខេអេកអាយ០០៩៣ ២០០៥០៥១១ ភូមិត្រពាំងជៃ្រ ឃុំ ខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយប្អូនប្រុស ឈឹម ម៉ៅ និង ប្រពន្ធរបស់ វិន ឈ្មោះ កែវ សេង។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឈឹម វ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឈឹម ម៉ៅ អាយុ៥៨ឆ្នាំ ត្រូវ ជាប្អូន ប្រុសនិងឈ្មោះ កែវ សេង អាយុ៦៦ឆ្នាំ ត្រូវជាប្រពន្ធឈ្មោះ វ៉ាន់។ វ៉ាន់ មានឪពុកឈ្មោះ ឈឹម វ៉ន មានម្ដាយឈ្មោះ តាន់ ប៉ុង មានបងប្អូន១២ មានស្រុក កំណើតនៅភូមិត្រពាំងជៃ្រ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ វ៉ាន់ តាំងពីតូចដល់ធំមិនបានចូលរៀនសូត្រទេ នៅផ្ទះជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅមុនឆ្នាំ១៩៧០ វ៉ាន់ បានរៀនការប្រពន្ធឈ្មោះ សេង រហូតមានកូនចំនួន៦នាក់ ប្រកបមុខរបរធ្វើស្រែ ចម្ការនិងឡើងត្នោត ដើម្បីរកលុយចឹព្ចឹាមកូន គាត់ជាមនុស្សស្លូតមិនចេះចាយលុយផេ្ដះផ្ដាស់ទេ។ នៅឆ្នាំ១៩ ៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែក។ កាលនោះ នៅភូមិនេះមានទាហានលន់ នល់ ចូលមកក្នុងភូមិនិងតាមចាប់ប្រុសៗឱ្យចូលធ្វើជាទាហានដែរ ដោយ មិនគិតពីអ្នកនៅលីវឬមាន ប្រពន្ធទេ ឱ្យតែនៅពេញវ័យកម្លាំង។ វ៉ាន់ ខ្លាចទាហានលន់ នល់ ចាប់ក៏មិនសូវហ៊ាន ទៅផ្ទះទេ រស់នៅលាក់ខ្លួននៅក្នុងពៃ្រក៏បាន ជួបជាមួយក្រុមចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧៣ វ៉ាន់ បានស្ម័គ្រ ចិត្ដចូលធ្វើជាយោធាខែ្មរក្រហម នៅក្នុងតំបន់៣១ ប្រពន្ធកូនមិនចង់ឱ្យប្ដីទៅទេ តែដោយសារតែប្រទេសជាតិ កើតមានសង្គ្រាម។ វ៉ាន់ ជាយោធានៅក្នុងកងពលទី១ អង្គការបានបញ្ជូនទៅសមរភូមិមុខវាយជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៤ វ៉ាន់ ត្រូវរបួសដេកសម្រាកមន្ទីរពេទ្យយោធា ខែ្មរក្រហមនៅក្នុងពៃ្រ បន្ទាប់មកក៏ សុំអង្គការមកផ្ទះសម្រាក ព្យាបាល ដោយមានឪពុកជារកថ្នាំមកព្យាបាល។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការហៅយកទៅ ភ្នំពេញ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ វ៉ាន់ បានត្រឡប់មកលេង ស្រុកកំណើតវិញ ហើយបានផ្ដាំថា កុំឱ្យកូនយកប្ដី ព្រោះគ្មាន ការរៀបការតាមប្រពៃណី គ្មានលោកសង្ឃជាដើម។ វ៉ាន់ បានប្រាប់បន្ដទៀតថា ពេលត្រឡប់ទៅភ្នំពេញវិញ អង្គការចាត់តាំងឱ្យទៅការពារព្រំដែនខាងយួន មិនដឹងជាពេល ណាបានមកលេងទៀតទេ តាំងពីនោះមកបាត់ដំណឹងរហូតមកដល់ ពេលនេះ។ បើតាមប្រវត្ដិរូប ឈ្មោះ ឈឹម វ៉ាន់ អង្គការចាប់ខ្លួន នៅខែ១២ឆ្នាំ១៩៧៥។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”