PROMOTING ACCOUNTABILITY
Koam Thet
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0008
|
|
Name :
ឈ្មោះ :
|
គាំ ថេត
|
|
Last Name :
នាមត្រកូល :
|
Koam
|
|
First Name :
នាមខ្លួន :
|
Thet
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I10717
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៣៥ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
15?????? Pursat, Sampeou Meas, Prey Nhy, Pralay Th
១៥?????? ខេត្ដពោធិ៍សាត់ ស្រុកសំពៅមាស ឃុំពៃ្រញី ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PTI0008 20050323, Pralay Thum village, Prey Nhy sub-district, Sampeou Meas district, Pursat province. Interviewed by Sarin Vireak. Notes: Interviewed with Saom Thaoch, 57, wife.
ភីធីអាយ០០០៨ ២០០៥០៣២៣, ភូមិប្រឡាយធំ ឃុំពៃ្រញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ សោម ថោច ភេទស្រី អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធ។
|
|
Summary :
សេចក្ដីសង្ខេប :
|
គាំ ថេត ភេទប្រុស អាយុ៣៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សោម ថាច អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធ មានកូនចំនួនពីរនាក់ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិប្រឡាយធំ ឃុំពៃ្រញី ស្រុកសំពៅមាស ខេត្ដពោធិសាត់។ ថេត មានឪពុកឈ្មោះ គាំ ចេង ម្ដាយឈ្មោះ គង់ ណាំ។ ថេត មានបងប្អូនចំនួន៧នាក់។ ថេត រៀនសូត្របានច្រើន រៀនបញ្ចប់ សាលាបចេ្ចកទេសតិចណូឪជានិសិត្សស្ថាបត្យករឱរៀនបានពូកែណាស់។ នៅឆ្នាំ១៩៦៩ ឪពុកម្ដាយបានចូលស្ដីដណ្ដើរប្រពន្ធ ឈ្មោះ ថាត មានស្រុកកំណើតនៅខេត្ដបាត់ដំបង។ ថាត រៀនចប់បានប្រឡងធ្វើជាគ្រូបង្រៀននៅសាលាអនុវិទ្យាល័យពោធិសាត់។ ថេត ទោះបីរៀបការហើយក៏នៅតែ រៀនបន្ដឱ្យចប់ សាសាបចេ្ចកទេសតិចណូនៅឆ្នាំ១៩៧៣។ ពេលរៀបចប់ផ្នែក និសិត្សស្ថាបត្យករនៅភ្នំពេញ បាន ទៅរៀនបន្ដនៅប្រទេស បារាំង។ ថេត បានទៅដល់ប្រទេសបារាំងបានថតរូបនិងសរសេរ សំបុត្រមកសួរសុខទុក្ខ ឪពុកម្ដាយនិងប្រពន្ធកូន។ នៅឆ្នាំ១៩៧០ ពេលប្រទេសជាតិកើតមានសង្គ្រាមក៏នៅតែមានសំបុត្រទាក់ទងគ្នា សួរសុខទុក្ខគ្នាជាបន្ដបន្ទាប់។ មុនឆ្នាំ១៩៧៥ មានដំណឹងថា ប្អូន ប្រុសឈ្មោះ គាំ សផាន រស់នៅសហរដ្ឋអាមេ រិច ប្រាប់បងប្រុស ឈ្មោះ គាំ ថេត ថា ពេលរៀនចប់កុំត្រឡប់ទៅស្រុកខែ្មរវិញអី ព្រោះប្រទេសកើតមាន សង្គ្រាមអាចមានគ្រោះថ្នាក់។ នៅឆ្នាំ១៩៧៥ ថាត លែងបានទទួលដំណឹងពីប្ដីឈ្មោះ ថេត បន្ដទៀត។ នៅ ថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានជម្លៀស ប្រជាជនទាំងអស់ឱ្យ ចាកចេញពីទីរួមខេត្ដពោធិសាត់។ ពេលនោះ ថាត និងកូនព្រមទាំងឪពុកម្ដាយបានត្រឡប់ទៅរស់នៅស្រុក កំណើតនៅបាត់ដំបងវិញ រស់នៅក្នុងតំបន់៤ ភូមិភាគពាយ័ព្យ។ ថាត ត្រូវអង្គការបង្ខំឱ្យធ្វើស្រែចម្ការ លើក ទំនប់ជីកប្រឡាយ គ្មានអាហារហូបចុកគ្រប់គ្រាន់។ ថាត បានដឹងថា ប្រជាជនថ្មី ជម្លៀសមកពីភ្នំពេញ គ្មានអា ហារចុកគ្រប់គ្រាន់ធ្វើការងារធ្ងន់និង អង្គការស្រាវជ្រាវឃើញធ្វើកាងារជាមន្រ្ដីរាជការជំនាន់លន់ នល់ ហៅយក ទៅរៀនសូត្របាត់ខ្លួនមិនឃើញត្រឡប់មកភូមិវិញទេ។ នៅឆ្នាំ១៩៧៦ មានដំណឹងថា ប្ដីឈ្មោះ គាំ ថេត ត្រូវបាន ចៅសេង ហៅឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយកសាង ប្រទេសជាតិ កាលនោះមានដំណឹងថា ចៅ សេង បានធ្វើធំ ជំនាន់ខែ្មរក្រហមដែរ។ ពេលប្ដីឈ្មោះ គាំ ថេត ត្រឡប់មកដល់ ភ្នំពេញ មិនបានមករក ប្រពន្ធកូនទេ មិនដឹងជាអង្គការយកទៅ ណាបាត់ដំណឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ គាំ ថេត ជានិសិត្សស្ថាបត្យកររៀននៅប្រទេសបារាំង ត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ១៩៧៦ អង្គការចាប់ខ្លួននៅ ថៃ្ងទី២៣ ខែតុលា ឆ្នាំ១៩៧៦ យកមកដាក់នៅមន្ទីរស២១។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”