Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0094
KHI0094
Name :
ឈ្មោះ :
ហាន នេត
Last Name :
នាមត្រកូល :
Han
First Name :
នាមខ្លួន :
Net
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I01513 I01695
Gender :
ភេទ :
Female
ស្រី
Home Village :
ភូមិកំណើត/ទីលំនៅ :
04061006, Kampong Chhnang, Rolea Phieat, Rolea Phi
០៤០៦១០០៦ ខេត្ដកំពង់ឆ្នាំង ស្រុករលាបេ្អÃៈរ ឃុំរលាបេ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Was convinced to join a child unit.
គេហៅចូលកងកុមារ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ក្រសូងសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0094 20050523, O Taneas village, Rolea Phieat sub-district, Rolea Phieat district, Kampong Chhnang province. Interviewed by Meas Bunthan, Ros Sampeou and Ier Meng-try. Interviewed with her mother named Han Mich, 60. Mich told that in 1975 Net left home. Then she was sent to Phnom Penh to be a medical staff. Net sent a letter to her twice, telling that she was alive. Later she never heard from Net.
ខេអេកអាយ០០៩៤ ២០០៥០៥២៣ ភូមិអូរតានេស ឃុំ រលាបេ្អÃៈរ ស្រុករលាបេ្អÃៈរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ មាស ប៊ុនថាន និង រស់ សមពៅ និង អៀ ម៉េងទ្រី។ សម្ភាស ជាមួយម្តាយ ហាន ម៉ិច អាយុ៦០ឆ្នាំ។ ម៉ិច ប្រាប់ថា នៅឆ្នាំ ១៩៧៥ នេត បានចាកចេញពីផ្ទះ។ ក្រោយមកគេបានបញ្ជូន គាត់ទៅធ្វើពេទ្យនៅភ្នំពេញ។ នេត បានផើ្ញសំបុត្រមកគាត់ចំនួន ២ដងដោយប្រាប់ថាគាតនៅរស់។ ក្រោយមកទៀតគាត់មិនដែល ទទួលដំណឹងពី នេត ទៀតទេ។
Summary :
សេចក្ដីសង្ខេប :
ហាន នេត ភេទស្រី បាត់ខ្លួន។ ជួបជាមួយឈ្មោះ ហាន ម៉ិច អាយុ៦០ឆ្នាំ ត្រូវជាម្ដាយ។ នេត មានឪពុក ឈ្មោះ អ៊ូ អៀន ឪស្លាប់ឱមានបងប្អូន៧នាក់ មានស្រុកកំណើតនៅភូមិអូរតានេស ឃុំរលាបេ្អÃៈរ ស្រុករលា បេ្អÃៈរ ខេត្ដកំពង់ឆ្នាំង។ នេត កាលពីតូច មិនបានចូលរៀនសូត្រទេ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ ណា មួយប្រទេសជាតិកើតមានសង្គ្រាមតាំងពីឆ្នាំ១៩៧០ មាន ចលនាខែ្មរក្រហមចូលមកតស៊ូនៅក្នុងភូមិ។ កាល នោះក្រុមគ្រួសារ នេត និងប្រជាជនក្នុងភូមិបានជម្លៀសចេញទៅរស់នៅតំបន់ដែល មានសុវត្ថភាព។ កាលនោះ សង្គ្រាមបានកើតឡើងរវាងកម្លាំង ចលនាខែ្មរក្រហមនៅក្នុងពៃ្រនិងកម្លាំងទាហានលន់ នល់ ខាងរដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៧៥ កម្លាំងចលនា ខែ្មរក្រហមបានវាយរំដោះទីក្រុងបានហើយក៏ជម្លៀសប្រជាជនឱ្យមករស់នៅ តាមជនបទជាមួយអ្នកស្រែចម្ការដែរ។ នៅឆ្នាំ១៩៧៥ នេត ត្រូវបានប្រធានសហករណ៍ឈ្មោះ ថា ប្រមូលផ្ដុំ ឱ្យចូលទៅ ក្នុងកងកុមារបំបែកចេញពីឪពុកម្ដាយ។ នេត ត្រូវអង្គការ ចាត់តាំងឱ្យធ្វើការងារនៅតាមកងចល័ត លើកទំនប់ជីកប្រឡាយ ដូចជាប្រជាជនផេ្សងទៀតដែរ តែខុសបែ្លកត្រង់ថា កេ្មងៗ អង្គការឱ្យរៀនសូត្រអក្សរខែ្មរ ក្នុងមួយថៃ្ងបានមួយម៉ោងនៅ ក្រោមដើមឈើឬនៅក្រោមផ្ទះ។ នៅឆ្នាំ១៩៧៧ នេត បានមកប្រាប់ម្ដាយថា អង្គការចាត់តាំងឱ្យទៅធ្វើការងារ នៅភ្នំពេញ ពេលនោះ ម្ដាយមិនចង់ឱ្យកូនទៅទេ តែខ្លាចអង្គការ ចាប់យកទៅ វាយចោល ព្រោះកាលនោះធ្លាប់ឃើញប្រជាជន ១៧មេសា ជម្លៀសមកពីភ្នំពេញ មិនចេះធ្វើការងារឬហ៊ាន លួចផែ្លឈើហូបដើម្បីឆែ្អតក្រពះមិនបានផង ពេលកងឈ្លប ឃើញចាប់យកទៅវាយចោលភ្លាម។ ទោះបីយើងជា អ្នកមូលដ្ឋានក៏ដោយក៏មិនហ៊ានជំទាស់ជាមួយអង្គការបានដែរ។ ពេល នេត ចេញទៅបានរយពេលពីរបីខែក៏បាន ផ្ញើរសំបុត្រមកថា កូននៅភ្នំពេញធ្វើពេទ្យបានសេចក្ដីសុខទេ សូមពុកម៉ែនិងបងប្អូនធ្វើការងារនៅតាមស្រុកភូមិកុំ មានអីជំទាស់ជាមួយអង្គការ អង្គការចាត់តាំងឱ្យធ្វើអីធ្វើហ្នឹងទៅបានរស់បានយូរ។ នៅឆ្នាំ១៩៧៩ ពេលរបប ខែ្មរក្រហមដួលរំលំទៅបាត់កូនឈ្មោះ ហាន នេត នេះឈឹងតែម្ដងមិនឃើញត្រឡប់មកស្រុក កំណើតវិញសោះ។ បើតាមប្រវត្ដិរូប ឈ្មោះ ហាន នេត ជាបុគ្គលិកមន្ទីរពេទ្យ៦មករា ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា