Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0096
KHI0096
ឈ្មោះ :
ហ៊ាន ជាម
Last Name :
Hean
First Name :
Cheam
Other Name :
ឈ្មោះផ្សេង :
Hien Chiem
ហៀន ជៀម
Status :
ស្ថានភាព :
Died
ស្លាប់
CBIO ID :
K09212
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ១៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04051003, Kampong Chhnang, Kampong Tralach, Thma E
០៤០៥១០០៣ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំថ្មឥ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0096 20050503, Thma Eth village, Thma Eth sub-district, Kampong Tralach district, Kampong Chhnang province. Interviewed by Sok Vannnak. Notes: Interviewed with his wife Keo Khieng, 33.
ខេអេកអាយ០០៩៦ ២០០៥០៥០៣ ភូមិថ្មឥដ្ឋ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ សុខ វណ្ណៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយប្រពន្ធ កែវ ឃៀង អាយុ៣៣ឆ្នាំ។
សេចក្ដីសង្ខេប :
ហ៊ាន ជាម ហៅ ហៀន ជៀម ភេទប្រុស អាយុ១៥ឆ្នាំ ឪស្លាប់ឱ។ ជាម បានត្រឡប់មកស្រុកកំណើតវិញ ហើយបានរៀនការ នៅឆ្នាំ១៩៨៦ ប្រពន្ធឈ្មោះ ឃៀង មានកូនចំនួនបីនាក់ ប្រកបមុខរបរធ្វើស្រែចម្ការរស់ នៅភូមិថ្មឥដ្ឋ ឃុំឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ជាម មានឪពុកឈ្មោះ ហៀន កែម ម្ដាយឈ្មោះ ព្រំ អ៊ម មានបងប្អូន៨នាក់ ប្រុស៧ស្រី១។ ជាម បានរស់នៅជាមួយប្រពន្ធកូនរហូត ហើយមិនដែលបាន និយាយរឿងរ៉ាវដែលគាត់បានធ្វើការងារជំនាន់ខែ្មរក្រហមទេ មិនបានថា ជាម ធ្វើការងារអ្វីខ្លះនៅក្នុងជំនាន់ នោះ។ នៅឆ្នាំ២០០០ជាង មានឡានជិះគ្នាពីបីនាក់មកសួររកឈ្មោះ គាត់ ហើយបានហៅគាត់យកទៅសំភាស កាលនោះប្រពន្ធឈ្មោះ ឃៀង បានស្ដាប់រឿងតែបន្ដិចបន្ដួចទេ ពេលក្រុមចុះសំភាសន៍វិញ ត្រឡប់ទៅវិញបាត់ ស្រាប់តែប្ដីឈ្មោះ ជាម កើតមានការ ភ័យខ្លាចភ្លាមតែម្ដង ចេះតែប្រាប់ប្រពន្ធថា គេមកសួរនាំរឿងការ ងារនៅ ក្នុងសម័យខែ្មរក្រហមដឹងអស់ហើយ អញភ័យណាស់ អញពិតជាជាប់គុកហើយ អញមិនបានរស់នៅជាមួយឯង ទៀតទេ។ កាលនោះប្រពន្ធឈ្មោះ ឃៀង និងបងប្អូនខំពន្យល់ថា សម័យនេះអត់មានពីណាចាប់ចងទៅណាទៀត ទេ តែគាត់នៅតែស្ដាប់មិនបាន និយាយគ្នាលែងយល់មួយយប់ៗ គាត់អង្គុយជក់បារីមិនព្រមដេកយូរៗទៅ អង្គុយ និយាយតែម្នាក់ឯង ហើយចូលចិត្ដនិយាយថា ចង់តែសម្លាប់ខ្លួន កុំឱ្យគេមកសួរទៀត។ មិនយូរប៉ុន្មាន ជាម ធ្លាក់ខ្លួនឈឺនិយាយ លែងដឹងអីទាំងអស់ ដូចជាមនុស្សឆ្កាួតទៅហើយ មានថៃ្ងមួយ ស្រាប់តែគាត់ទៅចងក សម្លាប់ខ្លួនមែនដូចគាត់បាននិយាយ ប្រាប់ជាបន្ដបន្ទាប់ទុកឱ្យប្រពន្ធកូនរស់នៅវេទនា ប្ដីខ្ញុំគាត់ឆោតណាស់។ បើ តាមប្រវត្ដិរូប ឈ្មោះ ហ៊ាន ជាម បានចូលបម្រើចលនាខែ្មរក្រហមនៅឆ្នាំ១៩៧៥។ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានបញ្ជូនឱ្យទៅ រៀនបចេ្ចកទេសយោធានៅក្នុងកងពល៧០៣ បន្ទាប់មក អង្គការចាត់ តាំងឱ្យមកធ្វើការងារជាកងការពារនៅមន្ទីរស២១ ហៅថា គុកទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា