Document thumbnail
Personal Info
ID: KSI0078
Name
ឈ្មោះ
Mok Son
ម៉ក សុន
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K05624
Source Interview
KSI0078 20051217, Boeng Tbaung village, Veal sub-district, Kong Pisey district, Kampong Speu province. Interviewed by Pheng Pong Rasy. Notes: Interviewed with Nhem Sarom, 42, son.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៧៨ ២០០៥១២១៧ ភូមិបឹងត្បូង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបជាមួយ ញ៉ែម សារ៉ុម អាយុ ៤២ ឆ្នាំ ជាកូនប្រុស។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ៣៥ឆ្នាំ។
Home Village
05031318, Kampong Speu, Kong Pisey, Veal, Boeng Tb
ទីកន្លែងកំណើត
០៥០៣១៣១៨ ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំវាល ភូមិបឹង
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពអ្នកទោស
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកទោស
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ម៉ុក សុន ភេទប្រុស អាយុ៣៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ញ៉ែម សារ៉ុម អាយុ៤២ឆ្នាំ ត្រូវជាកូន ប្រុស។ សុន មានឪពុក ឈ្មោះ ម៉ុក សាន ម្ដាយឈ្មោះ វង មានស្រុកកំណើតនៅភូមិ បឹងត្បូង ឃុំវាល ស្រុក គងពិសី ខេត្ដកំពង់ស្ពឺ។ សុន មានប្រពន្ធ ឈ្មោះ សឹង មានកូនចំនួន៦នាក់ស្រី៣ប្រុស៣។ សុន ធ្លាប់សូត្រ បាន ច្រើនដែរ បើតាមលោកតាខ្ញុំនិយាយប្រាប់គាត់ឈ្មោះ ម៉ុក សាន ជាតំណាងរាស្រ្ដជំនាន់សមេ្ដចសីហនុ ធ្វើការ ងារនៅ ភ្នំពេញ។ បន្ទាប់មកឪពុកឈ្មោះ សុន បានធ្វើជាប៉ូលីសនៅភ្នំពេញ បន្ទាប់បានតាខ្ញុំរៀបការឱ្យមាន ប្រពន្ធ រស់នៅភ្នំពេញ។ ដល់ក្រោយមកទៀតឪពុកខ្ញុំឈ្មោះ សុន ធ្វើការងារជាមន្រ្ដីរាជ ការបណ្ដើររៀប បណ្ដើររហូតបានទទួលសញ្ញាប្រ័តភាសាបារាំង។ នៅឆ្នាំ១៩៧០ ប្រទេសជាតិចាប់មានសង្គ្រាមមិនអាចត្រឡប់ មកលេងស្រុកកំណើតបានទេ ព្រោះឪពុកជាមន្រ្ដីរាជការខាងលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការជម្លៀសចេញពីភ្នំពេញ ពេលនោះឪពុកម្ដាយបាននាំមក រស់នៅក្នុងស្រុកកំណើតវិញ។ ពេលមករស់នៅស្រុកកំណើត ជីតាឈ្មោះ សាន បានយកបងប្រុសឈ្មោះ ញ៉ែម សម្បត្ដិ ផ្ញើរមិត្ដភក្ដិដល់ ប្រទេសជាតិច្របូកច្របល់ក៏បានបងប្រុស រហូតដល់ពេលនេះ។ ឪពុកម្ដាយបានរស់នៅក្នុងស្រុកកំណើតបាន ប្រហែលបីបួនខែ អង្គការបានមកហៅឱ្យទៅរស់នៅខេត្ដបាត់ដំបង តែជីតាយល់ថា សភាពការណ៍មិនស្រួលក៏មិន បានឱ្យកូនៗទៅ ជាមួយឪពុកម្ដាយដែរ ពេលអង្គការយកទៅបាត់ឈឹងរហូត មកដល់ពេលនេះ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា