Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0100
KHI0100
Name :
ឈ្មោះ :
យ៉ាំង វី
Last Name :
នាមត្រកូល :
Yang
First Name :
នាមខ្លួន :
Vy
Other Name :
ឈ្មោះផ្សេង :
Yang Ban
យ៉ាំង បាន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01899 I02306
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 46]
«បច្ចុប្បន្នអាយុ៤៦ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
04??????, Kampong Chhnang, Kampong Chhnang, Bae, M
០៤?????? ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ឃុំបេ្អ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Office of P-6
មន្ទីរព៦
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Phea, Chouen.
ភា , ជឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0100 20050525, Mong Baraing village, Bae sub-district, Kampong Chhnang district, Kampong Chhnang province. Interviewed by Ros Sampeou. Notes: Interviewed with the biography owner.
ខេអេកអាយ០១០០ ២០០៥០៥២៥ ភូមិម៉ុងបារាំង ឃុំបេ្អរ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ រស់ សមពៅ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
យ៉ាំ វី ហៅ បាន ភេទស្រី អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ វី មានប្ដីឈ្មោះ ភាន់ សព្វថៃ្ងមានកូនចំនួន៥ នាក់ ប្រុស៤ស្រី១ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិម៉ុងបារាំង ឃុំរលាបេ្អÃៈរ ស្រុកកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង។ វី មានឪពុកឈ្មោះ យ៉ាំ សឹម ឪស្លាប់ឱ ម្ដាយឈ្មោះ ហួរ ប៉ិត មានបងប្អូន៦នាក់។ វី ធ្លាប់បានរៀនសូត្របានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀន ដោយសារប្រទេសជាតិកើតមានសង្គ្រាម មកជួយធ្វើ ស្រែ ចម្ការឪពុកម្ដាយវិញ។ ចាប់ពីឆ្នាំ១៩៧០ សង្គ្រាមបានកើតមាន ឡើងរវាងកម្លាំងចលនាខែ្មរក្រហមជាមួយ រដ្ឋាភិបាលលោកលន់ នល់។ នៅឆ្នាំ១៩៧៣ វី បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ ចាន់។ មុនដំបូង អង្គការចាត់ តាំងឱ្យធ្វើជាកងឈ្លបឃុំ និងដើរប្រមូលកេ្មងៗកុមាររាង ធំៗបំបែកចេញពីឪពុក ម្ដាយឱ្យរស់នៅក្នុងអង្គភាពកុមារ ឱ្យដើរលើកទំនប់ជីកប្រឡាយនិងធ្វើជីដាក់ស្រែនៅស្រុក១៨តំបន់៣១។ នៅ ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានមកចុះជ្រើសរើសកម្លាំងនារីៗជាច្រើនឱ្យទៅធ្វើ ការងារនៅស្រែអំពិល ខេត្ដកំពត។ វី បានទៅដល់ស្រែអំបិល អង្គការចាត់តាំងឱ្យទៅខាងត្រោយកោះហៅថា ភូមិកំពង់កណ្ដាល ពេលនោះឃើញសុទ្ធតែនារីៗរាប់ពាន់រាប់មុឺននាក់ធ្វើការងារនៅទីនេះ។ នៅស្រែអំបិលមាន ប្រធានឈ្មោះ អូន ឈ្មោះ ម៉ុន ដោយសារមនុស្សច្រើនពេក អង្គការបានបែងចែកជាកងវរតូច វរសេនាធំ មានកងរយ កងហានិងក្រុមដើម្បីងាយ ស្រួលធ្វើការងារ។ ស្រែអំបិលយើងធ្វើបានតែខែប្រាំងទេ ហើយធ្វើ បានរយៈបីខែទៅបួនខែប៉ុណេ្ណាះ ចូលដល់រដូវវស្សា ធ្វើលែងកើតហើយ។ ការងារនៅស្រែអំបិល ធ្វើការងារ សឹកថា គ្មានពេលសម្រាកទេ ជួនណារែកអំបិលទាំងយប់មកដាក់ក្នុងឃ្លាំង។ វី នឹកផ្ទះនឹកឪពុកម្ដាយ អង្គការមិន អនុញ្ញាតិឱ្យយើងមកលេងទេ ដោយប្រាប់ថា ចាំឆ្នាំនេះចាំឆ្នាំនោះ ណាមួយយើងមិនហ៊ានសុំផង ព្រោះខ្លាចអង្គ ការហៅយកទៅកសាងនិងសម្លាប់ចោល។ នៅឆ្នាំ១៩៧៧ វី និងនារីមួយចំនួនធំ អង្គការយកឡានទៅ ដឹកមកឱ្យ ធ្វើការងារនៅភ្នំពេញវិញ។ វី បានមកធ្វើការងារនៅ ក្នុងមន្ទីរពេទ្យ៦ មករា ជិតវត្ដភ្នំ អង្គការបានចាត់តាំងឱ្យ ចូលរៀន អក្សរខែ្មរនិងមុខវិជ្ជាពេទ្យដែលមានលោកគ្រូពេទ្យជាជន ជាតិចិនមកបង្រៀន ហើយមានប្រធានមន្ទីរ ពេទ្យឈ្មោះ ជួន ជឿន។ វី មុនដំបូងអង្គការចាត់តាំងឱ្យដាំបាយ ដាំទឹកឱ្យអ្នកជំងឺ បន្ទាប់មកទៀតមានយោធា ជាច្រើនបញ្ជូនមកពីព្រំដែនវៀតណាម មានរបួសដាច់ដៃដាច់ជើង ដាច់ពោះវៀន មានគ្រប់យ៉ាង អង្គកាារបាន ចាត់តាំងឱ្យមករុំរបួសនិងលាងរបួសនិងដើរចាក់ថ្នាំ របួសធ្ងន់វះកាត់មានលោកគ្រូពេទ្យជនជាតិចិនជាអ្នកវះកាត់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមក វី និងកម្មាភិបាលខែ្មរក្រហមជាច្រើននាំគ្នារត់ចូលពៃ្រ រហូតទៅដល់ព្រំដែនថៃ។ វី ជួបការលំបាកពេកក៏រត់ត្រឡប់ មកស្រុកកំណើតវិញ បានដឹងថា ឪពុកនិងបងប្អូនមួយចំនួនអង្គការ ចាប់យកទៅសម្លាប់ចោលនៅឆ្នាំ១៩៧៧។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហម មានសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា