PROMOTING ACCOUNTABILITY
Saom Koeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0083
|
|
Name :
ឈ្មោះ :
|
សោម គឿន
|
|
Last Name :
នាមត្រកូល :
|
Saom
|
|
First Name :
នាមខ្លួន :
|
Koeun
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I08269
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 12]
«សម័យខែ្មក្រហមអាយុ ១២ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05080509, Kampong Speu, Thporng, Rung Roeun, Chamb
០៥០៨០៥០៩, ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំរុងរឿង ភូមិច
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Hospital 6 Makara
មន្ទីរពេទ្យ ៦ មករា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff in the hospital 6 Makara
ពេទ្យ នៅមន្ទីរពេទ្យ ៦ មករា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0083 20051123, Chambakk Sa village, Rung Roeung sub-district, Thporng district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Nhem Yem, 76, Mother.
ខេអេសអាយ០០៨៣ ២០០៥១១២៣ ភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ ញ៉ែម យ៉ែម អាយុ ៧៦ ឆ្នាំ ត្រូវជាម្តាយ។
|
|
Summary :
សេចក្ដីសង្ខេប :
|
សោម គឿន ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ ញ៉ែម យែម អាយុ៧៦ឆ្នាំ ត្រូវជាម្ដាយ។ គឿន មានឪពុកឈ្មោះ សោម គិច មានបងប្អូន៧នាក់ស្រី៣ប្រុស៤ មានស្រុកកំណើតនៅភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ គឿន មិនបានរៀនសូត្រទេ ពេលធំពេញវ័យប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ ១៩ ៧០៧១ នៅទីនេះក្លាយជាតំបន់រំដោះ នៅមុនឆ្នាំ១៩៧៥ កេ្មងៗមួយចំនួនអង្គការប្រមូលឱ្យចូលកង កុមារជួយធ្វើធ្វើការងារ អង្គការ រស់នៅបែកពីឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់ អំណាច គឿន អង្គការបញ្ជូនឱ្យធេ្វើការងារនៅ ក្នុងកងចល័តស្រុកលើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៧ អង្គ ការបានចុះមកជ្រើសរើសប្រវត្ដិរូបកូនអ្នកមូលដ្ឋានចាស់ ក្នុងនោះ មានឈ្មោះ សោម គឿន ម្នាក់ដែរ ពេល នោះម្ដាយឈ្មោះ យែម បានកូនយូរពេកក៏ទៅរកកូននៅអង្គភាពកងចល័តស្រុកបានដឹងថា គឿន អង្គការបញ្ជូន ឱ្យទៅធ្វើការងារនៅភ្នំពេញ។ បន្ទាប់មកទៀត យែម បានទៅពឹងបងប្រុសឈ្មោះ សាម មានតូនាទីជាគណៈ ស្រុក ជំនាន់ខែ្មរក្រហមឱ្យជូនទៅរកកូននៅភ្នំពេញ។ សាម បានជិះម៉ូតូ ទៅភ្នំពេញ ដើម្បីឱ្យប្អូនស្រីបានទៅជួបកូន ពេលទៅដល់ភ្នំពេញ បានជួបមែន ឃើញកូនឈ្មោះ គឿន ធ្វើការងារនៅក្នុងមន្ទីរ៦មករា ធ្វើការបណ្ដើររៀន អក្សរបណ្ដើរ មើលទៅកូនចង់ត្រឡប់មក ផ្ទះជាមួយម្ដាយវិញដែរ តែមកមិនបាន។ ពេលនោះ គឿន ឃើញ ម្ដាយត្រឡប់មកស្រុកកំណើតវិញក៏យំ។ នៅឆ្នាំ១៩៧៩ របបខែ្មរក្រហមបានដួលរលំគិតថា កូនបានត្រឡប់មក ផ្ទះវិញ តែតាមពិតបាត់ដំណឹងរហូតមកដល់ពេលនេះ មិនដឹងជា ស្លាប់រស់ទីណា។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”